ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់នឹកដល់សោះថា ជីវិត​ឌីជេរអាលីយ៉ា ​ធ្លាក់ខ្លួន​ស្ទើរដាច់បាយទៅហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ឌី​ជេ អា​លី​យ៉ា ពិតជា​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថា តារា​ស្រី​ម្នាក់​ដែល​ធ្លាប់​តែ​បង្ហាញ​រាង​កាយ​ល្វតល្វន់កាច់រាង​បញ្ចេញ​សាច់​ដ៏​សិច​សុ​ី បែរជា​ធ្លាក់ខ្លួន​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​យ៉ាង​ឯកោ ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នាង​សម្រាក​ពេទ្យ​ច្រើន​ថ្ងៃ​មក​ហើយ…

​រាជធានីភ្នំពេញ ៖ ឌី​ជេ អា​លី​យ៉ា ពិតជា​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថា តារា​ស្រី​ម្នាក់​ដែល​ធ្លាប់​តែ​បង្ហាញ​រាង​កាយ​ល្វតល្វន់កាច់រាង​បញ្ចេញ​សាច់​ដ៏​សិច​សុ​ី បែរជា​ធ្លាក់ខ្លួន​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​ម្នាក់ឯង​យ៉ាង​ឯកោ ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នាង​សម្រាក​ពេទ្យ​ច្រើន​ថ្ងៃ​មក​ហើយ និង​គ្មាន​លុយកាក់​សម្រាប់​ចំណាយ​ក្នុង​១​ថ្ងៃ​ៗ​ឡើយ សូ​ម្បី​បាយ​សម្ល​១​ចាន​ត្រឹម​៣​ពាន់​រៀល ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ ។ ជីវិត​ដែល​ធ្លាប់​តែ​សោយសុខ និង​ស្នាមញញឹមមាន​ងារ​ជាតា​រា​ឡូយឆាយ ជា​ឌី​ជេ​ល្បីឈ្មោះ ពេលនេះ​កញ្ញា កែវ អា​លី​យ៉ា តារា​ធ្លាប់​គ្រង​តំណែង​សិច​សុ​ី កំពុង​ធ្លាក់ខ្លួន​ឈឺ​សាច់ឈាម​ធ្លាក់​ចុះ​ស្គម​បណ្តើរ​ៗ និង​គ្មាន​សាច់​ញាតិ​មើលថែ ។ ពិតជា​ខ្លោចចិត្ត​បំផុត សូ​ម្បី​តែ​បន្ទប់​សម្រាក​គឺ​នៅ​រួម​គ្នា​សម្រាប់​តែ​អ្នកជំងឺ​ក្រីក្រ​ប៉ុណ្ណោះ ។ តាម​ប្រភព​ពី​អ្នក​ជិតដិត​ម្នាក់ ដែល​បាន​ទៅ​សួរសុខទុក្ខ​នាង​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បង្ហាញ​ពី​ក្តី​សង្វេគ​ពេល​ឃើញ​នាង​ធ្លាក់ខ្លួន ហើយ​ដេក​នៅ​នឹង​គ្រែ​តែ​ម្នាក់ឯង គ្មាន​បងប្អូន​សាច់ញាតិ​នៅ​ជិត​ដូច​អ្នកជំងឺ​ផ្សេង​ទៀត ។ អា​លី​យ៉ា​ស្រក់​ទឹកភ្នែក ព្រោះ​ឃើញ​មាន​អ្នក​ជិតដិត​តែ​ម្នាក់​គត់ ​បាន​មក​សួរសុខទុក្ខ​នាង ។ តារា​ធ្លាប់តែ​ចែងចាំង​រូប​នេះ សូ​ម្បី​តែ​ឃ្លាន​ម្ជូរ ឬ​បាញ់​សុ​៊​ង ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ ។ នាង​គ្មាន​សល់​អ្វី សូ​ម្បី​តែ​ឆ្នាំង​សាក​ទូរស័ព្ទ សម្លៀក​បំពាក់ គឺ​បាន​អ្នក​ជិតដិត​ទិញ​អាវ​ជជុះ​២ និង​ថ្ម​ទូរស័ព្ទ​ឱ្យ ។ តាម​ការ​ឱ្យ​ដឹង​ថា អា​លី​យ៉ា មាន​ជំងឺ​រលាក​ទងសួត ហើយ​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នាង​បាន​សម្រាក​ព្យាបាល​នៅ​ខេត្តសៀមរាប និង​ទើបតែ​មក​ភ្នំពេញ​បាន​ជាង​មួយ​អាទិត្យ ។ កញ្ញា អា​លី​យ៉ា មក​ដល់​ពេល​នេះ​ មិន​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅឡើយ​ទេ ក្រោយ​ពី​នាងរង​អំពើ​ហិង្សា​ដោយ​ការ​វាយ​ធ្វើបាប​ពី​បុរស​ម្នាក់​កាលពី​ជាង​២​ឆ្នាំ​មុន ។ នាង​ក៏​ធ្លាប់​ព្រមាន​ដោះ​សម្លៀក​បំពាក់​ចេញពី​ខ្លួន ដើម្បី​ទាមទារ​យុត្តិធម៌​ដែរ ។ អស់​រយៈ​ពេល​​ជាង​២​ឆ្នាំ​នេះ អា​លី​យ៉ា បាន​ទន្ទឹងរង់ចាំ​យុត្តិធម៌ ប៉ុន្តែ​ដោយសារ​តែ​គ្មាន​លុយ ទើប​យុត្តិធម៌​មិន​បាន​កើត​មាន​ឡើយ​សម្រាប់​រូប​នាង ។ តារា​ស្រី​រូប​នេះ​ធ្លាប់​រំឭក​ថា កាលពី​ជាង​២​ឆ្នាំ​មុន នាង​ត្រូវ​បាន​បុរស​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​កម្នា​ក់បាន​វាយ​ធ្វើបាប ហើយ​នាង​ព្យាយាម​ស្វែងរក​ផ្លូវច្បាប់​ដើម្បី​ជួយ​ដោះស្រាយ ប៉ុន្តែ​
មិន​ទទួល​បាន​លទ្ធផល ព្រោះតែ​នាង​មិន​មាន​លុយគ្រប់គ្រាន់​ឱ្យទៅ​មន្ត្រី​ដែល​ធ្វើ​ការងារ​នេះ ។ នាង​​ធ្លាប់​និយាយ​​ទាំង​ទឹកភ្នែក​ថា នាង​រស់នៅក្នុង​ទុក្ខវេទនា​រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ មាន​ទាំង​ការ​ឈឺចាប់​ជំងឺ​ផ្លូវ​ចិត្ត ការ​សង្ស័យ​ទាំង​ការខ្វះខាត​ចំណីអាហារ ។ ក្រៅពី​រង​អំពើ​ហិង្សា នាង​ក៏​បាត់បង់​មុខរបរ​ដែរ គ្រា​ដែល​អ្នក​បង្ក​មានសេរីភាព និង​មានឱកាស​ឌឺដង​ផ្លែផ្កា​ឱ្យ​នាង ។ជា​យូរ​មក​ហើយ នាង​មិន​ដែល​ទម្លាយ​រឿងរ៉ាវ​ឈឺចាប់​នេះ​ទេ ព្រោះតែ​មិន​ចង់ឱ្យ​ក្រុម​គ្រួសារ​លំបាក​ដោយសារ​នាង ព្រោះតែ​នាង​ជ្រើសរើស​មនុស្ស​ប្រុស​ម្នាក់​នោះ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​អ្វី​ដែល​នាង​ចង់បាន គឺចង់ឱ្យ​បញ្ចប់​ការ​មាក់ងាយ​ច្បាប់​នៅ​កម្ពុជា​ពី​សំណាក់​បុរស​ម្នាក់​នោះ ហើយអ្វី​ដែល​នាង​កាន់តែ​ពិបាក​ទទួលយក​បាន​ថែម​ទៀត​នោះ គឺ​គ្រា​ដែល​រង​នូវ​អំពើ​ហិង្សា និង​បាត់បង់​ទ្រព្យសម្បត្តិ​ពី​ខ្លួន​អស់រលីង​ហើយ​នោះ​បែរជា​ត្រូវ​រង​ការ​គាបសង្កត់ ទាមទារ​លុយ​ដើម្បី​បន្ត​នីតិវិធី​ប្តឹងប្តល់​ទៀត ។ កន្លង​មក នាង​ក៏​ធ្លាប់​មាន​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ដែរ​ដូច​ជា ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផានិង​ការ​ចូលរួម​សម្តែង​កម្មវិធី​«​អង្គរ​សង្ក្រាន្ត​»​ជាដើម ។ សង្ឃឹមថា សមាគម​សិល្បៈ​ដែល​មាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​ប្រធាន នៅ​ពេល​ជ្រាប​ដំណឹង​នេះ នឹង​មានការ​ខ្នះខ្នែង​ជួយ​នាង​ឲ្យ​រួចពីទុក្ខ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ