ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មក​មើល​ភូមិ​ដែល​គ្មាន​ចោរ​សូ​ម្បី​តែ​ម្នាក់​! (មាន​វីដេអូ)

5 ឆ្នាំ មុន

រ៉ូ​ម៉ា​នី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ភូមិ Eibenthal គឺជា​កន្លែង​ដែល​គ្មាន​ចោរ​សូ​ម្បី​តែ​ម្នាក់​។ ភូមិ​នេះ​ស្ថិត​នៅ​លើ​ភ្នំ…

រ៉ូ​ម៉ា​នី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ភូមិ Eibenthal គឺជា​កន្លែង​ដែល​គ្មាន​ចោរ​សូ​ម្បី​តែ​ម្នាក់​។ ភូមិ​នេះ​ស្ថិត​នៅ​លើ​ភ្នំ Banatului នៃ​ភាគ​ខាងលិច​ប្រទេស​រ៉ូ​ម៉ា​នី​។រាល់​ថ្ងៃនេះ ភូមិ Eibenthal មិន​មាន​ប៉ុស្តិ៍​ប៉ូលិស​នោះ​ទេ ដោយសារ​តែ​មិន​ចាំបាច់​ត្រូវ​មាន​​ប៉ូលិស នេះ​ក៏​ព្រោះតែ​ប្រជាជន​នីមួយ​ៗ​សុទ្ធតែ​រស់នៅ​ដោយ​សុខ​ស្រួល ហើយ​មិន​ចេះ​ចង់បាន​របស់​គេ​។ គ្រប់​គ្នា​អាច​ដាក់​លុយ​នៅ​ខាងក្រៅ​ផ្ទះ​សម្រាប់​ការ​ទិញ​នំប៉័ង​។ រាល់ពេល​ដែល​អ្នកលក់​នំប៉័ង​មក​ដល់​គេ​តែងតែ​យក​លុយ​នោះ ហើយ​ដាក់​នំប៉័ង​ចូល​ក្នុង​កន្ត្រក់​។ អស់​រយៈពេល​២០​ឆ្នាំ​មកនេះ គ្មាន​នរណា​គេ​រអ៊ូ​ថា បាត់​លុយ ឬ​បាត់​នំប៉័ង​នោះ​ដែរ​។អ្នក​ភូមិ​ចាប់ផ្តើម​ដឹង​ថា ភូមិ​របស់​ខ្លួន​គ្មាន​ចោរ​ចាប់តាំងពី​ឆ្នាំ​១៩៩៦​។ នៅ​ពេល​នោះ​ពួក​គេ​បាន​សម្រេចចិត្ត​ដាក់​លុយ​នៅ​ក្នុង​កន្ត្រក់​សម្រាប់​ទិញ​នំប៉័ង ដើម្បី​ស្រួល​មិនបាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ចាំ​ហុច​លុយ​ឲ្យ​គេ​។ តាំងពី​ពេល​នោះ​មក​គេ​ក៏​ឃើញ​ថា គ្មាន​បាត់​អ្វី​សោះ​។ ដល់​​ថ្នាក់​ថា ពេល​នេះ ផ្ទះ​របស់​ពួក​គេ​ក៏​មិន​ដាក់​ទ្វារ​ផង​ដែរ​។ គេ​ប្រើ​វាំងនន​ជំនួស​ទ្វារ​។  ប្រជាជន​ទាំងអស់​សុទ្ធតែ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។ ពួក​គេ​ជឿ​ទុកចិត្ត​គ្នា ហើយ​យល់​ថា ប្រសិនបើ​ចោរ​មាន​មែន ក៏​វា​ត្រូវ​អស់​លុយ​ចាក់​សាំង​ច្រើន ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ភូមិ​នេះ​ដែរ ព្រោះថា ភូមិ​នេះ​ពិតជា​ឆ្ងាយ​ណាស់​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Beskyds Raiders

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ