អត្ថប្រយោជន៍ចំពោះសុខភាពរបស់ក្រូចឆ្មារមានដូចជា ការព្យាបាលទៅលើករណីពិបាករំលាយអាហារ ទល់លាមក បញ្ហាមាត់ធ្មេញ ការបង្ករោគក្នុងបំពង់ក ក្តៅខ្លួន ហូរឈាមក្នុងខ្លួន រលាកសន្លាក់ រលាក ធាត់ជ្រុល ជំងឺផ្លូវដង្ហើមជាដើម ។
ក្រូចឆ្មារក៏ត្រូវបានគេដឹងថា ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ លាងសម្អាតក្រពះ និងជួយច្រោះឈាមផងដែរ។ ទឹកក្រូចឆ្មារមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ។ វាត្រូវបានគេដឹងថា មានប្រយោជន៍ក្នុងការព្យាបាលជំងឺគ្រួសក្នុងតម្រងនោម បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ចុះសីតុណ្ហភាពរាងកាយ ។ ក្នុងក្រូចឆ្មារមួយផ្លែអាចមានជីវជាតិជាច្រើនដូចជា វីតាមីន C វីតាមីន B6, A, E, Folate, Niacin, Thiamin, Riboflavin, Pantothenic Acid ទង់ដែង កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសី ផូស្វ័រ និងប្រូតេអ៊ីន។ វាក៏មានសារធាតុ Flavonoids ដែលផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលប្រឆាំងការកើតជំងឺមហារីកផងដែរ ។ អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដែលក្រូចឆ្មារផ្តល់ឲ្យ ៖១-ព្យាបាលបញ្ហាក្រពះពិបាកកិនអាហារ ៖ទឹកក្រូចឆ្មារជួយព្យាបាលបញ្ហាដែលទាក់ទងនឹងការមិនរំលាយអាហារ និងទល់លាមក ។ ចូរដាក់ទឹកក្រូចឆ្មារពីរបីតំណក់ក្នុងចាន ហើយទទួលទាន នោះវានឹងជួយដល់ការរំលាយអាហារហើយ ។ វាដើរតួនាទីជួយដល់ការច្រោះឈាម និងលាងសម្អាតដែរ ។
២-ព្យាបាលការក្តៅខ្លួន ៖ ទឹកក្រូចឆ្មារអាចព្យាបាលអ្នកដែលមានបញ្ហាជំងឺផ្តាសាយ ផ្តាសាយធំ ឬក្តៅខ្លួនបាន ។ វានឹងជួយបញ្ចុះកម្តៅតាមរយៈបង្កើនការបែកញើស ។
៣-ថែរក្សាមាត់ធ្មេញ ៖ វាក៏ត្រូវបានគេប្រើប្រាស់ញឹកញាប់ដែរលើការថែរក្សាមាត់ធ្មេញ ។ បើសិនជាទឹកក្រូចឆ្មារស្រស់ត្រូវបានលាបនៅលើធ្មេញដែលឈឺ នោះវាអាចជួយដល់ការបំបាត់ភាពឈឺចាប់បាន ។ ការម៉ាស្សាទឹកក្រូចឆ្មារលើអញ្ចាញធ្មេញអាចបញ្ឈប់ការហូរឈាមតាមអញ្ចាញធ្មេញ ខណៈពេលដែលវាលុបបំបាត់បញ្ហាក្លិនមាត់ផង ។ ប៉ុន្តែចូរចាំថា ការដែលប៉ះពាល់នឹងជាតិអាស៊ីតនេះច្រើនពេក អាចធ្វើឲ្យមាត់ក្រហាយបាន ដូច្នេះចូរលាងសម្អាតមាត់ ភ្លាមៗជាមួយទឹកធម្មតា ។
៤-ថែរក្សាសក់ ៖ ទឹកក្រូចឆ្មារត្រូវបានគេអះអាងថា មានប្រយោជន៍ក្នុងការព្យាបាលសក់។ នៅពេលលាបទឹកក្រូចឆ្មារនៅលើស្បែកក្បាល អាចព្យាបាលបញ្ហាដូចជា អង្គែ សក់ជ្រុះ និងបញ្ហា ផ្សេងៗទៀតដែលទាក់ទងនឹងសក់ និងស្បែកក្បាលបាន ។ បើសិនជាអ្នកលាបទឹកនេះនៅលើសក់ដោយផ្ទាល់ វាអាចជួយផ្តល់ភាពរលោងដល់សក់បែបធម្មជាតិទៀត ។
៥-ថែរក្សាស្បែក ៖ ទឹកក្រូចឆ្មារមានសារធាតុប្រឆាំងនឹងមេរោគបែបធម្មជាតិ ដែលអាចព្យាបាលបញ្ហាដែលទាក់ទងនឹងស្បែកបាន ។ អ្នកអាចលាបទឹកក្រូចឆ្មារលើកន្លែងដែលរលាកបាន ដើម្បីជួយបន្ថយការឈឺចាប់ ។ វាក៏ល្អសម្រាប់ជំងឺមុន និងតាកអកផងដែរ ។ វាដើរតួនាទីជាសារធាតុប្រឆាំងភាពចាស់ និងអាចលុបបំបាត់ភាពជ្រីវជ្រួញ និងមុនបានទៀត ។ ការដែលញ៉ាំទឹកក្រូចឆ្មារជាមួយទឹក និងទឹកឃ្មុំនឹងជួយឲ្យស្បែកមានសុខភាពល្អចែងចាំងផង ។
៦-ព្យាបាលការរលាក ៖ ការប្រើប្រាស់ទឹកក្រូចឆ្មារនៅលើកន្លែងរលាកចាស់ៗ អាចជួយលុបបំបាត់ស្នាម និងផ្តល់ភាពត្រជាក់ដល់ស្បែក ដែលអាចបន្ថយអារម្មណ៍ក្រហាយលើស្បែកបានទៀត ។
៧-ហូរឈាមក្នុងខ្លួន ៖ វាមានសារធាតុប្រឆាំងនឹងមេរោគ និងជួយឲ្យឈាមកក ដូច្នេះវាក៏អាចបញ្ឈប់ការហូរឈាមបានដែរ ។ អ្នកអាចចាក់ទឹកក្រូចឆ្មារលើសម្លីតូចមួយ ហើយដាក់ក្នុងច្រមុះដើម្បីបញ្ឈប់ការហូរឈាម ។៨-សម្រកទម្ងន់ ៖ បើសិនជាមនុស្សម្នាក់ញ៉ាំទឹកក្រូចឆ្មារជាមួយគ្នានឹងទឹកក្តៅ ឧណ្ហៗ និងទឹកឃ្មុំ វាអាចជួយសម្រកទម្ងន់បានយ៉ាងល្អ ។
៩-បន្ថយបញ្ហាផ្លូវដង្ហើម ៖ ទឹកក្រូចឆ្មារជួយដល់ការបំបាត់បញ្ហាផ្លូវដង្ហើម និងបញ្ហាដកដង្ហើម ជាពិសេសអ្នកជំងឺហឺតតែម្តង ។ ដោយសារតែវាសម្បូរវីតាមីន C វាក៏អាចជួយដោះស្រាយបញ្ហាផ្លូវដង្ហើមរយៈពេលយូរបានដែរ ។
១០-ព្យាបាលជំងឺអាសន្តរោគ ៖ ជំងឺជាច្រើនដូចជា ជំងឺអាសន្នតរោគ និងក្រុនចាញ់អាចព្យាបាលបានជាមួយនឹងទឹកក្រូចឆ្មារ ដោយសារតែវាដើរតួនាទីជាសារធាតុច្រោះឈាម។
១១-បន្ធូរក្នុងប្រអប់ជើង ៖ ក្រូចឆ្មារគឺជាសារធាតុប្រឆាំងមេរោគ និងផ្តល់ក្លិនអារ៉ូម៉ា ហើយក៏មានប្រយោជន៍ក្នុងការបន្ធូរក្នុងប្រអប់ជើងដែរ ។ ចូរលាយទឹកក្រូចឆ្មារក្នុងទឹកក្តៅ ឧណ្ហៗ ហើយជ្រលក់ជើងទៅក្នុងនោះដើម្បីបន្ថយភាពតឹងរបស់សាច់ដុំប្រអប់ជើងផង ។
១២-ព្យាបាលជំងឺរលាកសន្លាក់ ៖ វាក៏មានសារធាតុបញ្ចុះទឹកនោមដែរ ហើយអាចព្យាបាលការរលាកសន្លាក់ជាច្រើនទៀត។ វាជួយច្រោះបាក់តេរី និងជាតិពុលពីក្នុងរាងកាយ។
១៣-ការបង្ករោគក្នុងបំពង់ក ៖ ក្រូចឆ្មារគឺជាផ្លែឈើដ៏ឆ្លាតវៃមួយដែលអាចប្រឆាំងបញ្ហាដែលទាក់ទងនឹងការបង្ករោគក្នុងបំពង់កបាន ដោយសារតែវាត្រូវបានគេដឹងថាមានមុខងារប្រឆាំងនឹងបាក់តេរី ។
១៤-គ្រប់គ្រងសម្ពាធឈាម ៖ ការញ៉ាំទឹកក្រូចឆ្មារមានប្រយោជន៍សម្រាប់អ្នកដែលមានបញ្ហាបេះដូង ដោយសារតែវាផ្ទុកទៅដោយជាតិប៉ូតាស្យូម ។ វានឹងជួយគ្រប់គ្រងដល់ការលើសសម្ពាធឈាម វិលមុខ និងចង្អោះ តាមរយៈផ្តល់នូវអារម្មណ៍រំងាប់អារម្មណ៍ទាំងផ្លូវកាយនឹងចិត្ត ។ វាក៏ជួយបន្ថយអារម្មណ៍តានតឹងខាងផ្លូវចិត្ត និងបាក់ទឹកចិត្តផងដែរ ៕
ស្រង់ពីគេហទំព័រសុខភាព
ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆេះក្លឹបខារ៉ាអូខេមួយកន្លែងអស់គ្មានសល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែលស្ថិតក្នុងភូមិទូលតាឯក សង្កាត់...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងជាសាធារណៈហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ The National Care ដែលកំពុងផ្សព្វផ្សាយលក់...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានករណីអគ្គីភ័យឆាបឆេះគំនរអុសកើតឡើងនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអតីតចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ត្រូវបានផ្សឹក និងបញ្ចប់តួនាទីកាលពីពេលថ្មីៗរួចមក នៅវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...
ស្ត្រីទូទាំងពិភពលោកជ្រើសរើសថ្នាំគ្រាប់ពន្យារកំណើត ជាមធ្យោបាយពន្យារកំណើតដោយសារតម្លៃសមរម្យ ងាយស្រួលប្រើ ទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការរារាំងការមាន...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ...
ហុងកុង ៖ យោងតាមសេចក្តីរាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ បានឲ្យដឹងមកថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារផ្ទះដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកនេះ ហើយវា...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវ...
ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញ១គ្រឿងបានជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ខណ:បើកបរក្នុងទិសដៅពីកើតទៅលិចបម្រុងយកផ្លែឈើទៅលក់នៅក្នុងទឹកដី...
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...