ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា ចង់​កែប្រែជីវិត​ពី​នៅផ្ទះ​ល្វែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ទឹម រ​ដ្ឋា នៅ​តែ​ទទួល​បានការ​ងារ​សិល្បៈ​ពេញ​ណែន​ក្នុង​ដៃ ដូច្នេះ​ហើយនឹង​ទទួល​បាន​កម្រៃ​ច្រើន ។ ជា​ពិសេស​តម្លៃ​ខ្លួន​របស់​អ្នកសិល្បៈ​កើន​ឡើង​ជាង​មុន អាច​ធ្វើ​ឲ្យ​ទឹម រ​ដ្ឋា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ទឹម រ​ដ្ឋា នៅ​តែ​ទទួល​បានការ​ងារ​សិល្បៈ​ពេញ​ណែន​ក្នុង​ដៃ ដូច្នេះ​ហើយនឹង​ទទួល​បាន​កម្រៃ​ច្រើន ។ ជា​ពិសេស​តម្លៃ​ខ្លួន​របស់​អ្នកសិល្បៈ​កើន​ឡើង​ជាង​មុន អាច​ធ្វើ​ឲ្យ​ទឹម រ​ដ្ឋា មាន​កម្រិតជីវភាព​លូត​ឡើង ។ ក្នុង​ចំណោម​តារា​ស្រី​ល្បីឈ្មោះ​ទឹម រ​ដ្ឋា ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ទីផ្សារ​សិល្បៈ​ល្អ ។ ទោះជា​យ៉ាងណា​ក្តី​ស្រី​ស្អាត​រូប​នេះ​បែរជា​ត្អូញ​ថា​គ្មាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​វីឡា​ឲ្យ​សម​ឋានៈ​កេរ្តិ៍ឈ្មោះ ខុស​ពី​តារា​ល្បី​មួយ​ចំនួន​ហ៊ឺហា​ខ្លាំង ។ប្រឡូក​អាជីព​សិល្បៈ​ជាង​១០​ឆ្នាំ កញ្ញា​ទឹម រ​ដ្ឋា ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នាង​សល់​បាន​ផ្ទះល្វែង​១​កន្លែង​តាម​បណ្តោយ​ផ្លូវ​២០០៤​ក្បែរផ្លូវ​ដួង​ងៀប និង​សល់​ឡាន​ទំនើប​មួយ​គ្រឿង ។ ក្នុង​ពេល​នេះ​ទឹម រ​ដ្ឋា ចង់​កែប្រែ​ជីវិត​រស់នៅ​ពី​ផ្ទះល្វែង​ឲ្យ​ក្លាយជា​អ្នក​រស់នៅ​ក្នុង​បុរី​មាន​វីឡា​សម​ល្មម​ដូច​មិត្តភក្តិ​។ ទោះជា​យ៉ាងណា​ក្តី​វា​មិន​អាច​ទៅ​រួច ខណៈ​លុយ​មាន​ក្នុង​ដៃ​ចង់​ប្រើ​ការ​ផ្សេង ។ទឹម រ​ដ្ឋា និយាយ​ថា​«​នាង​ខ្ញុំ​នៅផ្ទះ​ល្វែង​ជាង​១០​ឆ្នាំ ចង់​ដូរ​ផ្លាស់​ដែរ​ដើម្បី​រស់នៅ​កន្លែង​បែប​អភិជន តែ​មិន​អាច ។ ផ្ទះ​ចាស់​នាង​ខ្ញុំ​លក់​ក៏​បាន​ថ្លៃ​ដែរ​ព្រោះ​ផ្លូវ​ប្រជុំជន​ហោច​ណាស់​ជាង​២០​មុ​ឺ​ន ។ ឥឡូវ​ប្រកាស​លក់​ហើយ​លក់ដាច់​ទើប​យក​លុយ​នោះ​ទិញ​វីឡា​កូនកាត់​ក្នុង​បុរី ។ បើ​មិន​ចាំបាច់​នាង​ខ្ញុំ​មិន​យក​ប្រាក់​ក្នុង​ដៃ​ទៅ​ទិញ​ទេ ដោយសារ​ចង់​ទុក​លុយ​រៀបចំ​ផែនការ​បើកមុខ​របរ​ថ្មី​ល្អ​ជាង ។  មិន​ច្រណែន​នឹង​តារា​ផ្សេង​មានផ្ទះ​តម្លៃ​ថ្លៃ​លំដាប់​ទេ ​នេះ​ជា​ការ​ខិតខំ រៀង​ៗ​ខ្លួន មាន​តែ​ជួយ​ត្រេកអរ ហើយ​ក៏​រំពឹង​ថា​នាង​ខ្ញុំ​ពិតជា​មានឱកាស​ក្តាប់​បាន​ផ្ទះសម្បែង​ថ្មី​ដូច​គេ​នៅ​ពេល​ខាង​មុខ ។ នាង​អាច​ទិញ​ផ្ទះ​ទំនើប​បាន​ទាល់តែ​លក់​ផ្ទះ​ចាស់​បាន ទើប​គិត ព្រោះ​ផ្ទះ​ចាស់​នាង​ខ្ញុំ​មាន​ហាងឆេង​ខ្ពស់ បើ​គេ​ទិញ អាច​យក​ទៅ​ទិញ​ផ្ទះ​វីឡា​២០​ទៅ​៣០​ម៉ឺ​ន​ដុល្លារបាន​»​។រហូត​មក​ទល់​ពេល​នេះ​ទឹម រ​ដ្ឋា នៅ​មិន​ទាន់​ចូល​រោងការ​ជាមួយ​គូស្នេហ៍​នៅឡើយ ក្រោយ​ពេល​បង្ហាញមុខ​ឲ្យ​មហាជន​ស្គាល់​ជា​យូរ​មក​ហើយ ។ ស្រី​ស្អាត​រូប​នេះ​ប្រកាន់​យក​ស្នេហា​ជា​បុរស​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ