លោក ​​ហ៊ុន ម៉ា​និ​ត កោតសរសើរ​ចំពោះ​វីរភាព​របស់​លោកគ្រូ​-​អ្នកគ្រូ


ខេត្តមណ្ឌលគិរី ៖ លោក ហ៊ុន ម៉ា​និ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅ​ខេត្តមណ្ឌលគិរី ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត ឯកឧត្តម លោក​ឧកញ៉ា និង​កងកម្លាំង​ទាំង​បី ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​អគារ​ធនធានមនុស្ស​នៃ​វិទ្យាល័យ​ហ៊ុន​សែន​មណ្ឌលគិរី ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក ហ៊ុន ម៉ា​និ​ត​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ​នៅ​ខេត្តមណ្ឌលគិរី​ទាំងអស់ ។ នា​ឪ​កាស​នោះ​លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​វីរៈភាព​របស់​លោកគ្រូ អ្នកគ្រូ នៅ​ខេត្តមណ្ឌលគិរី ក៏​ដូច​ជា លោកគ្រូ អ្នកគ្រូ នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ក្លាយជា​ថ្នាក់ដឹកនាំ​មួយ​រូប​ទៅ​ថ្ងៃ​អនាគត ។ 

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ ដើម្បី​ជម្រុញ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដូច​ជា គោលនយោបាយ ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស ដើម្បី​ធ្វើ​យ៉ាងណា​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ពលរដ្ឋ ឲ្យ​មាន​ជីវភាព​សមរម្យ ។ ជាង​នេះ​ទៅ​ទៀត​លោក ហ៊ុន ម៉ា​និ​ត បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និ​តី​កាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ល្អ ក្នុង​ការ​អភិវឌ្ឍប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត ។ 

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន​សែន នាក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​វិស័យ​អប់រំ​យុវជន និង​កីឡា​នៅ​ខេត្តមណ្ឌលគិរី​មានការ​រីក​ចម្រើន ជាក់ស្តែង​នៅ​ក្រុង​-​ស្រុក​ទាំង​៥​ក្នុង​ខេត្ត មាន​វិទ្យាល័យ​ចំនួន​៥ ស្មើនឹង​១០០% ។

ដោយឡែក​ចំពោះ​សិស្ស​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៦ ២០១៧ បាន​ប្រឡង​ជាប់​៩៦.២១% ហើយ​ចំពោះ​ការ​ប្រឡង​បាក់​ឌុ​ប​ខេត្តមណ្ឌលគិរី ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ឯកឧត្តម​បន្ថែម​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ខេត្តមណ្ឌលគិរី បាន​ផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា នូវ​អគារសិក្សា​ចំនួន​១២​ខ្នង ស្មើនឹង​១០៥​បន្ទប់​ផង​ដែរ ។ នា​ឪ​កាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​និ​ត បាន​ផ្តល់​សៀវភៅ​អប់រំ ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន​៤៧២​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​សៀវភៅ​០២​ក្បាល និង​ថវិកា​៥​ម៉ឺន​រៀល​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ