សន្យា​ខ្យល់​ធ្វើ​ឱ្យ​ពួក​គាត់​គ្មាន​ជំនឿ បោះ​តង់​ដាំបាយ​ចាំ​មុខក្រសួង​តែ​ម្តង​(​មាន​វី​ដេ​អូ​)


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០១៨ នេះនៅខាងមុខក្រសួងបរិស្ថានមានប្រជាពលរដ្ឋប្រុសស្រីជាង១០០នាក់តំណាងឱ្យចំនួន១១០គ្រួសារមកពីស្រុកចំនួន២ក្នុងខេត្តកោះកុងគឺ គីរីសាគរ និងបុទុមសាគរ ដែលមានទំនាស់ដីធ្លីចំនួនជាង៦ពាន់ហិកតាដ៏រ៉ាំរ៉ៃជាមួយ​នឹងក្រុមហ៊ុនវិនិយោគចិនមួយបាននាំគ្នាវេចបង្វិចខោអាវ ឆ្នាំងបាយ និងបោះតង់រង់ចាំជួបលោក សាយ សំអាល់ ដើមម្បីជួយរកដំណោះស្រាយដល់ពួកគាត់ ។


បុរសម្នាក់ឈ្មោះ រួត សុផល អាយុ៤០ឆ្នាំ រស់នៅភូមិ សំរ៉ុងតាកែវ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានរៀបរាប់ប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរទាំងរូបលោក និងប្រជាពលរដ្ឋដ៏ទែទៀតមានគ្នាប្រមាណជាជាង១០០នាក់តំណាងឱ្យមនុស្សសរុបចំនួន១១០គ្រួសារ បាននាំគ្នាមកកាន់ក្រសួងបរិស្ថានក្នុងគោលបំណងចង់ជួបមុខលោក សាយ សំអាល់ ជារដ្ឋមន្ត្រីដោយផ្ទាល់ដើម្បីសុំអោយលោកជួយរកដំណោះស្រាយអំពីបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់សរុបជាង៦ពាន់ហិកតាជាមួយនឹងក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនឈ្មោះ UNION DEVERLOPMENT GROUP CO,LTD ដែលបានធ្វើការឈូយឆាយលើដីរបស់ពួកគាត់ចាប់តាំងពីឆ្នាំ២០០៨មកម្លេះហើយនៅមិនទាន់មានដំណោះស្រាយនោះ ។

ខាងតំណាងក្រសួងបរិស្ថានម្នាក់ចេញមកជួបពួកគាត់ផងដែរដោយគ្រាន់តែប្រាប់ថា «អោយពួកគាត់វិលត្រឡប់ទៅផ្ទះវិញទៅ ចាំពួកគាត់ជួយធ្វើការដោះស្រាយអោយ» តែពួកគាត់មិនវិល​ត្រឡប់​ទៅវិញឡើយដោយរង់ចាំទាល់តែបានជួបព្រោះពាក្យនេះពួកគាត់ធ្លាប់បានឭច្រើនលើកច្រើនសារណាស់មកហើយ ពោលគឺតាំងពីក្រសួងនៅកន្លែងចាស់មកម្លេះ ។

លោកក៏បានបញ្ជាក់ប្រាប់ទៀតថា ដីទាំងនោះគឺជាដីរបស់ពួកគាត់ដែលបានមកតាំងទីលំនៅ និងកាន់កាប់តាំងពីដើមមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមានដីប៉ះពាល់មួយចំនួនទៀតថ្វី​បើពួកគាត់មិនមែនមករស់នៅយូរតែក៏ជាដីដែលពួកគាត់បានទិញពីប្រជាពលរដ្ឋ និងកាន់កាប់មាន​ប្លង់កម្មសិទ្ធតាំងពីយូរណាស់មកហើយដែរ ។

នាព្រឹកនេះដែរគេបានឃើញក្រុមប្រជាពលរដ្ឋទាំងជាង១០០នាក់ដែលជាតំណាងអោយ​១១០​គ្រួសារ​ដែលមានទំនាស់ដីធ្លីចំនួនជាង៦ពាន់ហិកតាជាមួយនឹងក្រុមហ៊ុនមកពីប្រទេសចិននេះ បាននាំគ្នាឈរកាន់បដាស្រែកមេក្រូ សុំអោយលោក សាយ សមអាល់់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចេញមកជួបពួកគាត់ផងដែរ ។

តែមិនមានអ្នកណាមម្នាក់ចេញមកទេហើយពួកគាត់ក៏បានចងជាតង់នៅលើចិញ្ចើមផ្លូវទល់មុខនឹងក្រសួង ដាំបាយ ដេកចាំ ដើម្បីរង់ចាំជួបជាបន្តទៅទៀតហើយពួកគាត់គ្រប់ៗក៏បានប្តេជ្ញាថា បើលោករដ្ឋមន្ត្រីមិនចេញមកជួបរកដំណោះស្រាយដល់ពួកគាត់ទេពួកគាត់នឹងមិនវិលត្រឡប់ទៅផ្ទះវិញឡើយ ៕










Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ