ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ចូល​ចិត្ត​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​សុខ ឥ​សាន បាន​អះអាង​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ចូល​ចិត្ត​លូកដៃ​ចូល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ខណៈ​កម្ពុជា​មិន​ដែល​លូកដៃ​ចូល​កិច្ចការ​របស់​ប្រទេស​ណាមួយ​នោះ​ទេ ព្រោះ​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​ទាំងនោះ​ដោះស្រាយ​ផ្ទៃក្នុង​ដោយ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​សុខ ឥ​សាន បាន​អះអាង​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ចូល​ចិត្ត​លូកដៃ​ចូល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ខណៈ​កម្ពុជា​មិន​ដែល​លូកដៃ​ចូល​កិច្ចការ​របស់​ប្រទេស​ណាមួយ​នោះ​ទេ ព្រោះ​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​ទាំងនោះ​ដោះស្រាយ​ផ្ទៃក្នុង​ដោយ​ខ្លួនឯង ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បែប​នេះ​បន្ទាប់​ពី​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ធ្វើ​សេច ក្តី​ថ្លែងការណ៍​រួម​មួយ​ស្តី​ពី​កម្ពុជា នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​(Human Rights Council) នៃ​អង្គកា រ​សហប្រជាជាតិ​បាន​ស្នើ​សុំ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​លោក​កឹ​ម សុខា និង​អ្នកទោស​នយោបាយ​ទាំងអស់​,​បញ្ចូល​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បើក​សិទ្ធិ​នយោបាយ​ដល់​អតីត មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប , លុប​ចោល​ច្បាប់​មួយ​ចំនួន​ដែល​មិន​សម​ស្រប​នឹង​ច្បាប់​អន្តរជាតិ​,​ឈប់​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​សារព័ត៌មាន និង​សង្គម​ស៊ី​វិល​ធ្វើ​យ៉ាងណា​ឲ្យ​ប្រ​ព​ន្ធ័​តុលាការ​ឯករាជ្យ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ថ្លែង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​ថា​«​កម្ពុជា​មិន​ដែល​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណា​ទេ ។ ហេតុ​អី​បានជា​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ចូល​ចិត្ត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ម្ល៉េះ ។ ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជា​ការ​លំអៀង​នយោបាយ​ទៅ​រក​បក្ស​ប្រឆាំង​តាម​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​ណាមួយ​ដែល​ធ្លាប់​ជា​មេ​ក្លោ​ង​នៃ​បដិវត្តន៍​ពណ៌​នៅ​បណ្តា​ប្រទេស ហើយ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​កម្ពុជា​» ។
លោក​បន្ត​ថា ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហ ប្រជាជាតិ​យ៉ាង​ច្បាស់ និង​ជា​ការ​លំអៀង​ខាង​នយោបាយ និង​ដើរ​តាម​មនោគមន៍វិជ្ជា​អន្តរជាតិ នៃ​ប្រទេស​មហាអំណាច ។អ្នកនាំពាក្យ​បាន​សង្កត់ធ្ងន់​ថា នូ​វែ​ល​ហ្សេ​ឡង់​គួរ​គោរព និង​អនុវត្ត​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោរព​ឯកា​រាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ហើយ​ចាត់​ទុក​កម្ពុជា​មិត្ត​មួយ​របស់​ខ្លួន ។ ចំណាត់ការ​ផ្លូវច្បាប់​លើ​អតីត​បក្ស​ប្រឆាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា​«​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជា​រំលោភ​លើ​ធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ (​អ​.​ស​.​ប​)​យ៉ាង​ច្បាស់ និង​ជា​ការ​លំអៀង​ខាង​នយោបាយ និង​ដើរ​តាម​មនោគមន៍វិជ្ជា​អន្តរជាតិ​នៃ​ប្រទេស​មហាអំណាច​» ។
លោក​គូសបញ្ជាក់​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​គួរ​គោរព និង​អនុវត្ត​ធម្មនុញ្ញ​អ​សប និង គោរព​ឯកា​រាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ហើយ​ចាត់​ទុក​កម្ពុជា​មិត្ត​មួយ​របស់​ខ្លួន ។ ចំណាត់ការ​ផ្លូវច្បាប់​លើ​អតីត​បក្ស​ប្រឆាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។ យ៉ាងណា​ក្តី​លោក​សុខ ឥសា​ក៏​បាន​គូសបញ្ជាក់​ច្បាស់​ថា «​រាល់​ឧបាយកល​ពិសពុល​ទាំង​ប៉ុន្មាន ពួក​គេ​ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ប្រជាជន​កម្ពុជា​បានដឹង និង​ស្គាល់​មុខ​អស់ហើយ ។ ប្រជាជន​កម្ពុជា​នឹង​គោរព​ប្រតិបត្តិ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដែល​អំពាវនាវ​ឲ្យ​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​អញ្ជើញ​ទៅ​បោះ​ឆ្នោត នឹង​ទៅ​បោះ​ឆ្នោត​ជាក់​ជា​មិន​ខាន​ឡើយ ។ ដូច្នេះ​ឧបាយកល​របស់​ពួក​អគតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ប្រាកដជា​នឹង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ជា​មិន​ខាន​» ។

ទាក់ទិន​នឹង​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​បាន​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​សង្គម​ភាតរភាព​ក្នុង​ន័យ​ចាត់ទុកជា​បងប្អូន​ដែល​មាន​មាតា​កម្ពុជា​តែ​មួយ​ដោយ​តម្កល់​ផលប្រយោជន៍​សង្គម​ផលប្រយោជន៍​ជាតិ​ជា​ធំ ។ ការ​កែប្រែ​ផ្នត់គំនិត​នៃ​សមាជិក​សង្គម​ឱ្យ​ក្លាយទៅជា​ពលរដ្ឋ​សកម្ម​គិត​ជា​វិជ្ជមាន​សម្លឹង​មើល​អ្នក​ដទៃ​ដោ យ​ភាតរភាព​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ