ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បណ្តោយ​ឱ្យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​បើកបរ​ម៉ូតូ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់និង​ស្រាល​ ត្រូវ​​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ខណ​:​ក្មេង​ប្រុស​ជំទង់​ម្នាក់​បើកបរ​ម៉ូតូ​មិន​មើល​ឆ្វេង​ស្តាំ​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៩​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់និង​ស្រាល​ ត្រូវ​​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ខណ​:​ក្មេង​ប្រុស​ជំទង់​ម្នាក់​បើកបរ​ម៉ូតូ​មិន​មើល​ឆ្វេង​ស្តាំ​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៩​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​មួយ​​កន្លែង ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃ​លិ​ន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នក​ដែល​រង​របួស​ក្នុង​ករណី​ខាងលើ​មាន​ចំនួន​៤​នាក់ ក្នុង​នោះ​របួសស្រាល​២​នាក់ ធ្ងន់​២​នាក់ និង​ខូចខាត​ម៉ូតូ​អស់​ចំនួន​២​គ្រឿង ។ ជន​បង្ក​ឈ្មោះ ឆាង នឿ​ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ រង​របួសស្រាល ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ប៉ៃលិន ១A-៦៣៥២ ហើយ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ក្នុង​នោះ​រួម​មាន ទី​១-​ឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ប៉ៃលិន ១A-៧៦៣១ បាន​រងរបួស​ស្រាល ហើយ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ទី​២-​ឈ្មោះ ណ​យ ដេ​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​អា​ឡាំ​ទទឹង ខេត្តពោធិ៍សាត់ បាន​រង​របួសធ្ងន់ និង​ទី​៣-​ឈ្មោះ​ម៉ាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​អា​ឡាំ​ទទឹង ខេត្តពោធិ៍សាត់ បាន​រង​របួសធ្ងន់ ។ប្រភព​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មក​ពី​ក្មេង​ប្រុស​ជំទង់​មិន​ទាន់​គ្រប់​អាយុ​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ និង​បើកបរ​លើស​ល្បឿន​កំណត់ លុះ​ភាគី​ម៉ូតូ​ម្ខាង​ទៀត​គេច​មិន​ទាន់​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្តង ។ បច្ចុប្បន្ន​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ