ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មនុស្ស​ម្នា​នៅ​ដូច​រាល់ដង ប្រហែល​កើតជា​មហា​សោកនាដកម្ម​ហើយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមអ្នកលក់ផ្លែឈើនំចំណីនៅចំណុចគល់ស្ពានហ្សឹបាសាត្រើយខាងលិចបានរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ដោយសារតែរថយន្តកុងទីន័រមួយគ្រឿងដែលបើកចុះពីលើស្ពានហ្សឹបាសាបានរេចង្កូតខុសផ្លូវទៅបុករះដើមឈើនៅចិញ្ចើមថ្នល់បាក់អស់ជាច្រើនដើម ហើយបន្តជ្រុលទៅបុករោងដាំបាយ និងតូបលក់បាយបាក់អស់២ទៀត និងបន្តបុកខឿនសំយ៉ាបផ្ទះអ្នកស្រុកទៀតទើបកល់ទៅមុខលែងរួច ។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​៥និង​៤០​នាទីព្រឹកថ្ងៃទី២១ មិថុនា នៅចំណុចគល់ស្ពានហ្សឹបាសា…

ខេត្តព្រៃវែង ៖ ក្រុមអ្នកលក់ផ្លែឈើនំចំណីនៅចំណុចគល់ស្ពានហ្សឹបាសាត្រើយខាងលិចបានរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ដោយសារតែរថយន្តកុងទីន័រមួយគ្រឿងដែលបើកចុះពីលើស្ពានហ្សឹបាសាបានរេចង្កូតខុសផ្លូវទៅបុករះដើមឈើនៅចិញ្ចើមថ្នល់បាក់អស់ជាច្រើនដើម ហើយបន្តជ្រុលទៅបុករោងដាំបាយ និងតូបលក់បាយបាក់អស់២ទៀត និងបន្តបុកខឿនសំយ៉ាបផ្ទះអ្នកស្រុកទៀតទើបកល់ទៅមុខលែងរួច ។

ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​៥និង​៤០​នាទីព្រឹកថ្ងៃទី២១ មិថុនា នៅចំណុចគល់ស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ដែលស្ថិតក្នុងភូមិចុងអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បង្កឡើងដោយរថយន្តកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ៣D ៩១០៤ បើកបរដោយបុរសវ័យកណ្តាលម្នាក់ ដែលគេនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ។

បើយោងតាមការរៀបរាប់របស់សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងទីន័របង្កបើកចុះពីលើស្ពានហ្សឹបាសា ហៅស្ពានអ្នកលឿង ក្នុងទិសដៅពីកើតទៅលិចពេលចុះមកដល់គល់ស្ពាន ស្រាប់តែរថយន្តរេចង្កូតចេញពីផ្លូវទៅបុករះដើមប្រេងខ្យល់បាក់អស់៣ដើម ហើយបន្តជ្រុលទៅបុករោងដាំបាយ និងតូបលក់បាយរបស់ស្រ្តីឈ្មោះ វ៉ាន ច្រឹប បាក់អស់ និងបន្តជ្រុលទៅបុកខឿនសំយ៉ាបផ្ទះរបស់អ្នកស្រុកនៅជាប់នោះទៀតទើបកល់ទៅមុខលែងរួច ។

ដោយឡែកស្រ្តីឈ្មោះ វ៉ាន ច្រឹប អាយុ៤៦ឆ្នាំ ជាម្ចាស់រោងលក់បាយដែលត្រូវរថយន្តបង្កបុកនោះបានអោយដឹងថា ពេលរថយន្តកុងទីន័របុកចូលទៅនោះកូនស្រីគាត់ដែលនៅក្នុងតូបបានស្ទុះរត់ចេញផុតតែ២ម៉ែត្រប៉ុណ្ណោះ កុំអីត្រូវរថយន្តបុកកិនស្លាប់បាត់ទៅហើយហើយក៏ចាត់ទុកថា ជាសំណាង​របស់គ្រួសារគាត់ដែរដែលកើតហេតុនៅម៉ោងជាង៥ភ្លឺតែបើភ្លឺជាងនេះតែបន្តិចទៀតគ្រួសារ​គាត់ច្បាស់ជាស្លាប់អស់មិនខាន ព្រោះទាំងកូនៗ និងចៅៗតែងនាំគ្នាមកហូបបាយក្នុងតូបលក់របស់គាត់គ្រប់ៗគ្នាមុនទៅសាលារៀន ។

ចំពោះមូលហេតុដែលបណ្តាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៌នេះ ត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីហេតុផល២យ៉ាង ទី១គឺដោយសារតែរថយន្តរលត់ម៉ាស៊ីន ធ្វើអោយអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបាន ព្រោះបើតាមអ្នកស្រុកនិយាយថា មុនពេលបុករះរថយន្តបានរលត់ម៉ាស៊ីនមុន និងទី២គឺអាចមកពីអ្នកបើកបរងងុយដេក ហើយលង់លក់មួយភាំងទើបធ្វើអោយចង្កូតរេខុសផ្លូវ ជ្រុលទៅបុករះកើតជាគ្រោះថ្នាក់បែបនេះទៅ ។ ទោះជាយ៉ាងណាប្រភពនេះនៅមិនទាន់អាចយកជាផ្លូវការបាននៅឡើយទេ នេះគ្រាន់តែជាការសន្និ​ដ្ឋាន​បឋមប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ