ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup ជា​ឱកាសល្អ​សម្រាប់​នារី​រុ​ស្ស៊ី​ក្មេង​ៗ​ស្វែងរក​ដៃគូ

5 ឆ្នាំ មុន

អំឡុងព្រឹត្តិការណ៍ World Cup បាននិងកំពុងដំណើរការនៅប្រទេសរុស្ស៊ីនាខែមិថុនានេះ អ្នកគាំទ្រក្រុមជម្រើសជាតិផ្សេងៗសម្រុកទៅចូលរួមយ៉ាងសស្រាក់សស្រាំដែលវាជាឱកាសដ៏ល្អមួយសម្រាប់នារីជនជាតិរុស្ស៊ីក្នុងការបង្កើតចំណងស្នេហាជាមួយជនបរទេស ។ ទាក់ទិនទៅនឹងបរិបទនេះអ្នកនាំពាក្យប្រធានាធិបតីវ្លាឌីមៀរពូទីន លោក Dmitry Peskov…

អំឡុងព្រឹត្តិការណ៍ World Cup បាននិងកំពុងដំណើរការនៅប្រទេសរុស្ស៊ីនាខែមិថុនានេះ អ្នកគាំទ្រក្រុមជម្រើសជាតិផ្សេងៗសម្រុកទៅចូលរួមយ៉ាងសស្រាក់សស្រាំដែលវាជាឱកាសដ៏ល្អមួយសម្រាប់នារីជនជាតិរុស្ស៊ីក្នុងការបង្កើតចំណងស្នេហាជាមួយជនបរទេស ។

ទាក់ទិនទៅនឹងបរិបទនេះអ្នកនាំពាក្យប្រធានាធិបតីវ្លាឌីមៀរពូទីន លោក Dmitry Peskov បាននិយាយថា «ស្រ្តីរុស្ស៊ីអាចស្វែងរកដៃគូជីវិតដោយខ្លួនឯងបាន ។ ពួកគេគឺជាស្រ្តីដ៏អស្ចារ្យនៅលើពិភពលោក» ។

ពាក់អាវយឺតពណ៌សជាមួយនឹងសំពត់ខើតខ្លីអមដោយកម្រងផ្កាចម្រុះពាក់លើសក់ផងនោះ កញ្ញា Maria S. អាយុ២៥ឆ្នាំ ជនជាតិរុស្ស៊ី បានរៀបរាប់ទាំងទឹកមុខញញឹមបែបអឹមអៀនថា នាងបានរង់ចាំព្រឹត្តិការណ៍ World Cup នេះច្រើនខែមកហើយ ព្រោះវាជាឱកាសដ៏ល្អមួយដែលអាចឱ្យនាងស្វែងរកដៃគូជាជនបរទេស ។

ជាមួយគ្នានេះដែរមិត្តភក្តិរបស់នាងម្នាក់ទៀតដែលអាចនិយាយបាន៣ភាសានាង Lyubov បាននិយាយថា «ជាធម្មតាខ្ញុំមានណាត់២ដងក្នុងមួយសប្តាហ៍ ហើយមកទល់ពេលនេះ ខ្ញុំបានណាត់​ជួប៤នាក់ហើយ ប៉ុន្តែក្នុងចំណោមនេះក៏ខ្ញុំបានបដិសេធខ្លះហើយដែរ» ។

គួរបញ្ជាក់ថា តំបន់ «Fan Zone» ដែលអ្នកគាំទ្រជាច្រើនជាតិសាសន៍តែងតែមកចូលរួមទស្សនាកម្សាន្តការប្រកួត World Cup នៅទីក្រុងមូស្គូនេះបានក្លាយជាទីតាំងមួយសម្រាប់យុវ័យបង្កើត និងបង្កាត់ភ្លើងស្នេហ៍យ៉ាងមានក្តីសុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ