ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារម៉ិកស៊ិកមួយរូបធ្ងន់.កនៅ World Cup

5 ឆ្នាំ មុន

ខ្សែការពារម៉ិកស៊ិក Rafael Marquez ដែលបង្ហាញខ្លួននៅ World Cup ជាមួយក្រុមជម្រើសជាតិរដូវកាលនេះគឺកីឡាករមួយរូបកំពុងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរតនាគារអាមេរិកធ្វើឱ្យរូបលោកសូម្បីតែផឹកទឹកក៏ត្រូវផឹកទឹកម៉ាកផ្សេងពីមិត្តរួមក្រុមដែរ ។ យោងតាមការចេញផ្សាយពីសារព័ត៌មានអាមេរិក The…

ខ្សែការពារម៉ិកស៊ិក Rafael Marquez ដែលបង្ហាញខ្លួននៅ World Cup ជាមួយក្រុមជម្រើសជាតិរដូវកាលនេះគឺកីឡាករមួយរូបកំពុងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរតនាគារអាមេរិកធ្វើឱ្យរូបលោកសូម្បីតែផឹកទឹកក៏ត្រូវផឹកទឹកម៉ាកផ្សេងពីមិត្តរួមក្រុមដែរ ។

យោងតាមការចេញផ្សាយពីសារព័ត៌មានអាមេរិក The New York Times បានឱ្យដឹងថា កីឡា​ករ  Marquez មិនអាចប្រើប្រាស់សម្ភារឬឧបករណ៍ហ្វឹកហាត់ណាមួយដូចជាខោអាវ ស្បែក​​ជើង ឬភេសជ្ជៈ ដែលក្រុមហ៊ុនអាមេរិកឧបត្ថម្ភដល់ក្រុមម៉ិកស៊ិកនោះទេ ។ ម្យ៉ាងទៀតរាល់ការ​ទាក់ទងមិនថាក្រុមហ៊ុនអាមេរិក ឬបុគ្គលនោះទេសុទ្ធតែត្រូវបានហាមឃាត់ ។

ទាក់ទិនទៅនឹងការដាក់កំហិតពីរតនាគារអាមេរិកនេះដោយសារតែកីឡាករ Marquez មានទំនាក់​ទំនងជាមួយជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ Flores Hernandez និងបាន​ជួយ​លាង​លុយកង្វក់កាលពីខែសីហា ឆ្នាំ២០១៧ ប៉ុន្តែកីឡាករវ័យ៣៩ឆ្នាំរូបនេះមិនត្រូវបាន​ចោទ​ពី​បទឧក្រិដ្ឋអ្វីឡើយ ។

គួរបញ្ជាក់ថា ទឹកប្រាក់ក្នុងធនាគារទាំងអម្បាលម៉ានរបស់ Marquez និងទ្រព្យសម្បតិ្តផ្សេងៗនៅអាមេរិកត្រូវបានបង្កកទាំងអស់បើទោះជារូបលោកបដិសេធជាប់ទំនាក់ទំនងជាមួយជនសង្ស័យ​ជួញ​ដូរគ្រឿងញៀន Flores Hernandez ក៏ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ