ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន ៖ Messi មិនមែន Maradona ទេ

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតជើងខ្លាំងរបស់អាហ្សង់ទីន Hernan Crespo បានជំទាស់នឹងទស្សនៈមនុស្សទូទៅដែលយក Messi ទៅប្រៀបប្រដូចជាមួយនឹង…

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតជើងខ្លាំងរបស់អាហ្សង់ទីន Hernan Crespo បានជំទាស់នឹងទស្សនៈមនុស្សទូទៅដែលយក Messi ទៅប្រៀបប្រដូចជាមួយនឹង Diego Maradona ដែលជាអតីតជើងខ្លាំងប្រចាំក្រុមជម្រើសជាតិ ។

ជើងខ្លាំងស៊ុតបាន៣០០គ្រាប់ក្នុងជីវិតជាកីឡាករបាល់ទាត់ Crespo បាននិយាយប្រាប់កាសែតអ៊ីតាលី La Gazzetta Sportiva ថា«Messi មិនមែនជា Maradona ទេ ។ គេមិនអាចឈ្នះ World Cup តែឯងទេ ។ នេះគឺជាអ្វីដែលជនជាតិអាហ្សង់ទីនទាំងមូល និងមិត្តរួមក្រុមរបស់គេគួរ​តែយល់ ។ Messi អាចអូសដាច់កីឡាករមួយឬពីរ តែ Maradona អាចអូសដាច់ប្រាំនាក់ ។ តើអ្នកយល់ពីចំនុចខុសគ្នាឬនៅ?»។

គួរបញ្ជាក់ផងដែរថា Hernan និយាយបែបនេះក្រោយពេល Messi ស៊ុតបាល់ប៉េណាល់ទីមិនចូលកាលពីថ្ងៃសៅរ៍ក្នុងការប្រកួតជាមួយនឹងអ៊ីស្លង់ដែលទទួលបានលទ្ធផល១-១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ