ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់…! ម្តាយនិងកូន​ដួលម៉ូតូ​ចំពេលឡាន​ធំបើក​មកដល់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រថយន្ត​សណ្តោង​ថៃ​ ដឹក​ទំនិញ​មួយ​គ្រឿង បាន​​​កិន​ក្មេង​ស្រី​​ស្លាប់ ឯ​ម្តាយ​បាក់​ភ្លៅ​ខាង​ស្តាំ​យ៉ាង​អាណោចអាធ័ម​បំផុត កើតឡើង​​កាលពី​ម៉ោង​ជិត​១១​ព្រឹកថ្ងៃទី​២១ មិថុនា​ ស្ថិត​នៅ​​ក្នុង​​ផ្សារ​រុង​ក្លឿ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រថយន្ត​សណ្តោង​ថៃ​ ដឹក​ទំនិញ​មួយ​គ្រឿង បាន​​​កិន​ក្មេង​ស្រី​​ស្លាប់ ឯ​ម្តាយ​បាក់​ភ្លៅ​ខាង​ស្តាំ​យ៉ាង​អាណោចអាធ័ម​បំផុត កើតឡើង​​កាលពី​ម៉ោង​ជិត​១១​ព្រឹកថ្ងៃទី​២១ មិថុនា​ ស្ថិត​នៅ​​ក្នុង​​ផ្សារ​រុង​ក្លឿ ដោយ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ។ សេចក្តីរាយការណ៍​បន្ត​ថា ខាង​ជន​រង​គ្រោះ​ទាំង​២​ម្តាយ​និងកូន​ គឺជាជនជាតិខ្មែរ ជិះ​ម៉ូតូ​សង់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1K-6186 ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ។ ដោយឡែក ខាង​រថយន្ត​​អ្នក​បើក​បាន​គេច​បាត់ នៅ​សល់​ព្រូ​រថយន្ត ដោយ​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទាំង​រថយន្ត​និង​ព្រូ ទៅ​ស្ថានីយ​តម្រួត​ខ្ល​ង​លឹ​ក ក្នុងស្រុក​អារញ្ញ ដើម្បី​ធ្វើការ​សាកសួរ ។ ភ្លាម​ៗសមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ស្ត្រី​ជា​ម្តាយ​ទៅ​មន្ទីរពេទ្យ ឯ​សាក​សព​ទារិកា​អាយុ​ជាង​មួយ​ខួប ត្រូវ​បាន​សមត្ថកិច្ច​ថៃ ដឹក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​អារញ្ញ ។

បើ​តាម​ប្តី​ស្ត្រី​រង​គ្រោះ ឈ្មោះ​ចំរើន វិ​រៈ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ប្រាប់​ថា​ប្រពន្ធ​ឈ្មោះ​កែវ ចំណាន អាយុ​ជាង​៤០​ឆ្នាំ ។ ចំណែក​កូនស្រី​គាត់​ដែល​ស្លាប់​ឈ្មោះ​ចំរើន កាន់​យ៉ា គ្រួសារ​គាត់​លក់​ខោអាវ​ជជុះ​នៅ​ផ្សារ​រុង​ក្លឿ​។ ទាក់​ទិន​ករណី​នេះ ត្រូវ​អ្នកស្រុក​ប្រាប់​ឱ្យ​ដែរ​ថា ម៉ូតូ​ជន​រង​គ្រោះ​និង​រថយន្ត បើកបរ​ស្រប​ទិស​គ្ នា​ពី​លិចទៅ​កើត​ក្នុង​ផ្សារ​រុង​ក្លឿ ដែល​ជា​កន្លែង​ចង្អៀត ។ ខណៈ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​សសៀរ​ៗ​តាម​មុខ​តូប​លក់ដូរ​ហើយ​មិនដឹង​ថា​មាន​បញ្ហា​យ៉ាងណា បានជា​ដួល​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​កូន និង​ម្តាយ​បាក់​ភ្លៅខាងស្តាំ​​តែ​ម្តង ។

អត្ថបទសរសេរ ដោយ