ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ទី​ពីរ​ប្រាប់​ពី​មូលហេតុ​មិន​រើស​យក Barcelona តែ​យក Real Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ជនជាតិ​ប្រេ​ស៊ី​ល ដែល​មនុស្ស​មួយ​ចំនួន​យល់​ថា គេ​គឺជា Neymar ទី​ពីរ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​រូបគេ​រើស​យក Real…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ជនជាតិ​ប្រេ​ស៊ី​ល ដែល​មនុស្ស​មួយ​ចំនួន​យល់​ថា គេ​គឺជា Neymar ទី​ពីរ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​រូបគេ​រើស​យក Real Madrid ហើយ​មិន​ទៅ​លេង​ឲ្យ Barcelona ។

Vinicius Junior បាន​ចាក​ចេញពី​ក្លិប Flamengo ទៅ​កាន់​ក្លិប​អធិរាជ​ស Real Madrid ក្នុង​ទឹកប្រាក់ ៥២​លាន​ដុល្លារ​អា​មេ​រិ​ក​តាំងពី​ឆ្នាំ​២០១៧ តែ​រូបគេ​អាច​ចូល​លេង​បាន​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា​ខាង​មុខ​នេះ​ដោយសារ​តែ​តម្រូវ​ឲ្យ​គ្រប់​អាយុ​១៨​ឆ្នាំ​សិន ។ កីឡាករ​វ័យក្មេង​ជើង​ខ្លាំង​ម្នាក់​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ចូល​លេង​ត្រៀម​នៅ​រដូវ​កាល 2018-19 ។

Junior បាន​ប្រាប់​មក​កាន់​ព័ត៌មាន Marca ថា «Neymar តែងតែ​ហៅ​ខ្ញុំ​ទៅ​លេង​នៅ Barcelona (​កាល Neymar នៅ Barcelona) តែ​ខ្ញុំ​គិត​ថា​ទៅ​លេង​ឲ្យ​តែ​ក្លិប​ណា ដែល​អាច​ឲ្យ​ខ្ញុំ​វិវត្តន៍​ខ្លួន​នោះ​ទេ ។ Marcelo និង Casemiro បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់​ក្នុង​ការ​សម្រេចចិត្ត ។ គ្រួសារ​របស់ខ្ញុំ​ក៏​ដូច្នោះ​ដែ រ​។ ពួក​គេ​បាន​ដើរ​មើល​ក្លិប​អស់ហើយ ទើប​សម្រេចចិត្ត​ថា​យក Real Madrid» ។

រូបគេ​ក៏​បាន​បន្ត​ថា «​នៅ Real Madrid មាន​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល​សម្រាប់​ជួយ​ខ្ញុំ​លើ​តារាង​និង​ក្រៅ​តារាង ។ ការ​លេង​ជាមួយ Ronaldo និង Ramos គឺ​ពិតជា​ពិបាក​បរិយាយ​ណាស់ ។ ការ​ដែល​អាច​នៅ​ជិត​កីឡាករ​ខ្លាំង​ផ្តាច់​គេ​គឺជា​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ចង់បាន ។ ដូចនេះ​ហើយ​បានជា​ខ្ញុំ​រើស​យក​ក្លិប​អធិរាជ​ស Real Madrid» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Junior ស៊ុត​គ្រាប់​បាល់​បំប៉ោង​សំណាញ់​បាន​១០​គ្រាប់​ក្នុង​ការ​ប្រកួត​៤៨​ប្រកួត​សម្រាប់​ក្លិប Flamengo ។ នេះ​គឺជា​ចំនួន​គ្រាប់​ដ៏​ប្រសើរ​សម្រាប់​កីឡាករ​វ័យក្មេង​ដូច​រូបគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ