ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​គេច​ម៉ូតូ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រយ័ត្ន ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើក​កាត់មុខ​ធ្វើ​អោយ​រថយន្ត​ងាក​ចង្កូត​ជ្រុល​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​​ខូចខាត​តិចតួច និង​បែក​កង់​រថយន្ត​ខាងឆ្វេង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រយ័ត្ន ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើក​កាត់មុខ​ធ្វើ​អោយ​រថយន្ត​ងាក​ចង្កូត​ជ្រុល​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​​ខូចខាត​តិចតួច និង​បែក​កង់​រថយន្ត​ខាងឆ្វេង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​R5 នៅ​ចំណុច​ប្លុក​បឹង​កក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថ
យន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៦៩១៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​R5 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ផ្លូវ​ម្តុំ​នោះ​មិន​ទាន់​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ទេ​នៅ​ងងឹត​នៅឡើយ ស្រាប់តែ​ភ្លាម​ៗ​នោះ​ដែរ​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​កាត់​ពីមុខ​រថយន្ត​ខាងលើ ទើប​រថយន្ត​បើក​គេច​ទៅ​ឆ្វេង​ជ្រុល​ទៅ​បុក​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តិចតួច ហើយ​រថយន្ត​បែក​កង់​ខាងឆ្វេង​ទៅ​មុខ​លែង​រួច សំណាងល្អ​ហើយ​ដែល​មិន​មាន​គ្រោះថ្នាក់​ដល់​ខាង​ម៉ូតូ ។ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ