ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អត់ធន់​៤​ចំណុច​បាន ជា​កំពូល​មនុស្ស

5 ឆ្នាំ មុន

ការ​អត់ធន់ បើ​នឹង​រៀបរាប់​មាន​ច្រើន​ណាស់ តែ​ដើម្បី​ងាយស្រួល​ចាំ​បុ​រា​ណា​ចា​រ្យ​លោក​បាន​ចែក​វត្ថុ​ដែល​ត្រូវ​អត់ធន់​ជា​៤ ចំណុច​ទៅ​តាម​កម្រិត​នៃ​ការ​អត់ធន់​ដូច​ខាងក្រោមៈ ១-​អត់ធន់​ចំពោះ​សេចក្តី​លំបាក គឺ​អត់ធន់​ចំពោះ​ការ​លំបាក​របស់​ការងារ​មិន​រុញ​រា​ចំពោះ​ឧបសគ្គ ការ​ហត់នឿយ ស្រេកឃ្លាន ក្តៅ​ត្រជាក់​ជាដើម​។ ២-​អត់ធន់​ចំពោះ​ទុក្ខវេទនា…

ការ​អត់ធន់ បើ​នឹង​រៀបរាប់​មាន​ច្រើន​ណាស់ តែ​ដើម្បី​ងាយស្រួល​ចាំ​បុ​រា​ណា​ចា​រ្យ​លោក​បាន​ចែក​វត្ថុ​ដែល​ត្រូវ​អត់ធន់​ជា​៤ ចំណុច​ទៅ​តាម​កម្រិត​នៃ​ការ​អត់ធន់​ដូច​ខាងក្រោមៈ

១-​អត់ធន់​ចំពោះ​សេចក្តី​លំបាក គឺ​អត់ធន់​ចំពោះ​ការ​លំបាក​របស់​ការងារ​មិន​រុញ​រា​ចំពោះ​ឧបសគ្គ ការ​ហត់នឿយ ស្រេកឃ្លាន ក្តៅ​ត្រជាក់​ជាដើម​។

២-​អត់ធន់​ចំពោះ​ទុក្ខវេទនា ដូច​ជា​ការ​ឈឺចាប់ ជំងឺ​តម្កាត់ ចំពោះ​ការ​សោកសៅ ការ​ព្រាត់ប្រាស របួស មុត​នេះ​មុត​នោះ​ជាដើម ។

៣-​អត់ធន់​ចំពោះ​ការ​ឈឺចិត្ត ដូច​ជា​បាន​ទទួល​ភាព​អយុត្តិធម៌​ត្រូវ​គេ​ដើរ​និន្ទា មួលបង្កាច់ ត្រូវ​គេ​ចំអក​ឡក​ឡើយ មើល​ថោក​មើលងាយ ត្រូវ​គេ​រារាំង​មិន​ឱ្យ​សម្រេច​កិច្ចការ​ជាដើម​។

៤-​អត់ធន់​ចំពោះ​អំណាច​កិលេស ដូច​ជា​អត់ធន់​ចំពោះ​វត្ថុ​ដែល​មក​ជន្ល​នូវ​កាមារម្មណ៍​របស់​យើង​ឱ្យ​ស្រើបស្រាល អត់ធន់​ចំពោះ​ការ​បញ្ជោរ អួត​លើកជើង អត់ធន់​ចំពោះ​ការ​ចង់បាន​អំណាច​មិន​ត្រឹមត្រូវ​តាម​ធម៌​រួម​គឺ​ការ​អត់ធន់​ចំពោះ​ចិត្ត​ដែល​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​។

ទាំង​បួន​ចំណុច​នេះ​ជា​គន្លឹះ​ស្នូល​នៃ​ការ​អត់ធន់ បើ​បុរស​បុគ្គល​ធ្វើ​បាន​លោក​ចាត់​ថា ជា​មនុស្ស​ពិសេស​បំផុត​ក្នុង​លោក ។