ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​គ្នា​ល្អូកល្អិន​ដល់​ពេល​មានរឿង​បង​ជា​ទន្សាយ​ទុក​អូន​ឱ្យ​ដោះស្រាយ​តែ​ម្នាក់ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ស្រស់​សោភា​មួយគូ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត ដោយសារ​ដោះស្រាយ​មិន​ត្រូវ​គ្នា​ ភាគី​ខាង​បុរស​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ បន្សល់​ទុក​នារី​ជា​សង្សារ​អោយ​សង​សំណង​ជំនួស ហេតុការណ៍​នេះបាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ស្រស់​សោភា​មួយគូ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​​រង​ការ​ខូចខាត ដោយសារ​ដោះស្រាយ​មិន​ត្រូវ​គ្នា​ ភាគី​ខាង​បុរស​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ បន្សល់​ទុក​នារី​ជា​សង្សារ​អោយ​សង​សំណង​ជំនួស ហេតុការណ៍​នេះបាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​១៩៨៦​កែង​នឹង​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៦០៨៤ ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ខាងលើ​បម្រុង​បត់​ឆ្វេង​ទៅ​ផ្លូវ​ហាណូយ ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ឌូ​កា​ទី ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​២​នាក់​សង្សារ បើក​មក​ពីក្រោយ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ខាងលើ​ចំ​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង ​បណ្តាល​ឲ្យ​ក្រពឹត​កាង និង​បែក​ស្តុ​ប តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

បន្ទាប់​មក​ភាគី​ទាំង​ពីរ​បាន​ចរចា​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បាន​ទាមទារ​សំណង​ចំនួន​១០០​ដុល្លារ​ពី​ភាគី​ខាង​ម៉ូតូ តែ​ភាគី​ខាង​ម៉ូតូ​ព្រម​សង​តែ​៥០​ដុល្លារ ហើយ​ការ​ដោះស្រាយ​មិន​ត្រូវ​គ្នា មួយ​ស្ទុះ​ក្រោយមក​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​សុំ​សង​សំណង​ទៅ​ភាគី​ខាង​រថយន្ត​ចំនួន​៦០​ដុល្លារ​ដើម្បី​បញ្ចប់រឿង តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ទទួលយក​ក្នុង​តម្លៃ​៦០​ដុល្លារ​នោះ​ទេ​។ ភ្លាម​នោះ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នារី​ម្នាក់​ដែល​ជា​សង្សារ​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ នារី​ដែល​ជា​សង្សារ​នឹង​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ខាងលើ​បំរុង​នឹង​ជិះ​ម៉ូតូ
ឌុ​ប​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​អ្នកបើកបរ​រថយន្ត​ឃាត់​មិន​អោយទៅ ក៏​បង្ក​អោយ​មានការ​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក មួយ​ស្ទុះ​ក្រោយមក​នារី​ដែល​ជា​សង្សារ​នឹង​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ខាងលើ​ព្រម​ចេញ​សំណង​ចំនួន​៥០​ដុល្លារ​ឲ្យ​ទៅ​ភាគី​ខាង​រថយន្ត ហើយ​ភាគី​ខាង​រថយន្ត​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រម​ទទួលយកសំណងនោះ​​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ