ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូច​ផ្លូវ​អស់​…​គ្មាន​បុរស​ណា​ទទួលខុសត្រូវ​ទេ​!(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៤​ទៅ​៥​គ្រួសារ​រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​នឹង​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍លក់​ដែល​បាន​នាំ​គ្នា​បើកបរ​គ្រឿងចក្រ​ឆ្លងកាត់​ផ្លូវ​មុខ​ផ្ទះ​របស់​ពួក​គាត់​ចេញចូល​ទៅ​មក បណ្តាល​ឱ្យ​ខូចខាត ហើយ​មិន​ព្រម​ជួសជុល​ជូន​ពួក​គាត់​ប្រើប្រាស់​ឡើង​វិញ​ជា​ហេតុ​ធ្វើ​ឱ្យ​លំបាក​ក្នុង​ការ​ចេញចូល​ទៅ​មក ។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ផ្លូវ​ខូចខាត​ខាងលើ​បានឱ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​ដាក់​ឱ្យ​ពួក​គាត់​ប្រើប្រាស់​អស់​រយៈពេល​ជា​យូរ​មក​ហើយ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៤​ទៅ​៥​គ្រួសារ​រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​នឹង​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍លក់​ដែល​បាន​នាំ​គ្នា​បើកបរ​គ្រឿងចក្រ​ឆ្លងកាត់​ផ្លូវ​មុខ​ផ្ទះ​របស់​ពួក​គាត់​ចេញចូល​ទៅ​មក បណ្តាល​ឱ្យ​ខូចខាត ហើយ​មិន​ព្រម​ជួសជុល​ជូន​ពួក​គាត់​ប្រើប្រាស់​ឡើង​វិញ​ជា​ហេតុ​ធ្វើ​ឱ្យ​លំបាក​ក្នុង​ការ​ចេញចូល​ទៅ​មក ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ផ្លូវ​ខូចខាត​ខាងលើ​បានឱ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​ដាក់​ឱ្យ​ពួក​គាត់​ប្រើប្រាស់​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ កន្លង​ទៅ​នេះ​មាន​ម្ចាស់​រមណីយដ្ឋាន​ហ្លួង​រតនសម្បត្តិ​ម្នាក់​បាន​ឈូស​ឆាយដី​របស់​គេ​បិទ​ប្រឡាយ​ទឹក​ជាប់​មិន​អាច​ឱ្យ​ទឹក​ហូរ​ចេញ​រួច ។ ក៏​មាន​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍លក់​បើកបរ​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ឆ្លងកាត់​ចុះឡើង​ៗ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​តែ​ម្តង ។ ពួក​គាត់​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ​មិន​ទាន់​ឃើញ​មាន​ខាង​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ឬ​ខាង​ណា​មក​ជីក​កកាយ​ដាក់​លូ ដើម្បី​ឱ្យ​ទឹក​ហូរ​ផុត​ពី​ផ្លូវ​នេះ​ទេ ។ ម្យ៉ាងវិញទៀត​ពេល​ភ្លៀង​ម្តង​ៗ​ធ្វើ​ឱ្យ​ទឹក​ហូរ​លិច​ផ្ទះ​របស់​ពួក​គាត់​លំបាក​ក្នុង​ការ​រស់នៅ​យ៉ាង​ខ្លាំង ។

លោក​សំ អឿ​ន មេ​ភូមិ​អូរ​ស្ងួត​បានឱ្យ​ដឹង​ថា ផ្លូវលំ​ខាងលើ​ទទួល​រង​ការ​ខូចខាត​ដោយសារ​តែ​មាន​គេ​ឈូស​ឆាយដី​របស់​គេ​លុប​ប្រឡាយ​មិន​អាច​ឱ្យ​ទឹក​ហូរ​ចេញ​ទៅ​ក្រៅ​បាន ហើយ​ស្រប​ពេល​ដែល​មាន​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​បើកបរ​រថយន្ត​ចេញចូល​ទៅ​មក ខណៈ​មេឃ​ភ្លៀង​ទើប​បណ្តាល​ឱ្យ​ផ្លូវ​ខូច​បែប​នេះ ។ ខាង​លោក​ក៏​បាន​ទាក់ទង​ទៅ​សួរនាំ​គេ​ដែរ​តែ​អត់​មាន​អ្នក​ណា​ចេញ​មុខ​ធ្វើ​ផ្លូវ​ខាងលើ​ជូន​ប្រជាពលរដ្ឋ​វិញ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ