ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ក្លាយ​ជាក្រុម​អាស៊ី​​ដំបូង​គេ​​នៅ World Cup ដែល​អាច​កម្ទេច​ក្រុម​កូ​ឡុំ​ប៊ី​

5 ឆ្នាំ មុន

ដាវ​សា​មូ​រ៉ៃជប៉ុន បានក្លាយជាក្រុមជម្រើសជាតិ​ដំបូង​គេ​នៅ​ទ្វីបអាស៊ី​ដែល​អាចបំបាក់ក្រុមជម្រើសជាតិកូ​ឡុំ​ប៊ី​​ដែលមកពីទ្វីបអាមេរិកខាងត្បូងក្នុងចំណារប្រវត្តិសាស្ត្រ World Cup ។ គ្រាប់​បាល់​​ចុង​ក្រោយ​របស់​កីឡាករ Yuya Osakaគ្រប់គ្រាន់​ឱ្យ​ក្រុម​ជប៉ុន​ឈ្នះ​ក្រុម​ជើង​ខ្លាំង​កូ​ឡុំ​ប៊ី​នៅ​ក្នុង​ពហុ​កីឡដ្ឋាន Mordovia Arena…

ដាវ​សា​មូ​រ៉ៃជប៉ុន បានក្លាយជាក្រុមជម្រើសជាតិ​ដំបូង​គេ​នៅ​ទ្វីបអាស៊ី​ដែល​អាចបំបាក់ក្រុមជម្រើសជាតិកូ​ឡុំ​ប៊ី​​ដែលមកពីទ្វីបអាមេរិកខាងត្បូងក្នុងចំណារប្រវត្តិសាស្ត្រ World Cup ។ គ្រាប់​បាល់​​ចុង​ក្រោយ​របស់​កីឡាករ Yuya Osakaគ្រប់គ្រាន់​ឱ្យ​ក្រុម​ជប៉ុន​ឈ្នះ​ក្រុម​ជើង​ខ្លាំង​កូ​ឡុំ​ប៊ី​នៅ​ក្នុង​ពហុ​កីឡដ្ឋាន Mordovia Arena ។

អាច​និយាយ​បាន​ថា​ ជា​សំណាងអាក្រក់​របស់​កូ​ឡុំ​ប៊ី​លើ​ទីលាន​បើក​ឆាក​ប្រកួត ដោយ​នៅ​នាទី​ទី៣ កីឡាករ Carlos Sanchez ទទួល​បាន​កាត​ក្រហម​ពី​អាជ្ញាកណ្តាលដោយសារបាល់ប៉ះដៃ ក្នុងតំបន់គ្រោះថ្នាក់ និង​ត្រូវពិន័យដោយការស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ពីសំណាក់​កីឡាករ Shinji
Kagawaធ្វើឱ្យជប៉ុននាំមុខ១គ្រាប់នៅ​នាទី​ទី៦ ។

ក្រុមកូឡុំប៊ីរកបាន១គ្រាប់តាម​ស្មើ​វិញ​ដោយ​កីឡាករ Juan Fernando Quintero ​នៅនា​ទី​ទី​៣៩ ប៉ុន្តែនៅនាទីទី៧៣ កីឡាករ Yuya Osaka របស់ជប៉ុនរកបាន១គ្រាប់ចុងក្រោយជួយឱ្យ​
ក្រុមរបស់ខ្លួនទទួលជ័យជម្នះ​ដោយលទ្ធផល ២-១ ។ គួរ​បញ្ជាក់​ថា​ នេះ​គឺជា​មហា​ជ័យជម្នះ​ទី៥​របស់​ជប៉ុន​ក្នុង​ចំណារ​ប្រវត្តិសាស្ត្រ World Cup ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ