ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គ្រោះកាច​ចូល​មក​ដល់​ផ្ទះ

5 ឆ្នាំ មុន

ស៊ែរ​ឱ្យ​បាន​លឿន​បំផុត​ដើម្បី​រម្ងាប់​គ្រោះភ័យ​ពី​ឥឡូវនេះ​ទៅ ព្រោះ​នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គ្រោះកាច​ចង្រៃ​នឹង​ចូល​មក​ដល់​ក្នុងផ្ទះ​លោក​អ្នក​តែ​ម្តង​។ មុន​នេះ​បន្តិច​ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ចំ​ថ្ងៃ​សៅ ទី​២៣ មិថុនា​មាន​ឆ្នាំ​សោក​ចំនួន​៥ ឆ្លូវ រោង មមែ វក…

ស៊ែរ​ឱ្យ​បាន​លឿន​បំផុត​ដើម្បី​រម្ងាប់​គ្រោះភ័យ​ពី​ឥឡូវនេះ​ទៅ ព្រោះ​នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គ្រោះកាច​ចង្រៃ​នឹង​ចូល​មក​ដល់​ក្នុងផ្ទះ​លោក​អ្នក​តែ​ម្តង​។ មុន​នេះ​បន្តិច​ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ចំ​ថ្ងៃ​សៅ ទី​២៣ មិថុនា​មាន​ឆ្នាំ​សោក​ចំនួន​៥ ឆ្លូវ រោង មមែ វក ច ត្រូវ​ស៊ែរ​ផ្តាច់​គ្រោះ​ធំ​ចេញពី​ជីវិត​ឱ្យ​អស់​ចាប់ពី​ថ្ងៃនេះ​ទៅ ជំនួស​មក​វិញ​តែ​នឹង​សុខ​ចម្រើន រក​ទទួលទាន​កាក់កប​ប្រសើរ​ឡើង លាភ​ធំ សំណាង​ធំ មាន​លុយ​វាល់​លាន​ចាំង​ចូល​មក​ក្នុង​ជីវិត និង​ជួប​តែ​រឿង​ល្អ​ៗ មានជោគ​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ បើ​តាម​ក្បួនហោរ​បាន​ប្រាប់​ថា ឆ្នាំ​ទាំង​៥​នេះ​គួរតែ​ឆ្លៀតពេល​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ទុរគត​ជន​ខ្លះ ទោះជា​ទាន​នោះ​ធំដុំ ឬ​តិចតួច​ក្តី ក៏​រាប់​បញ្ចូល​ថា លោក​អ្នក​បាន​ធ្វើបុណ្យ​ដោយ​ប្រពៃ មាន​អានុភាព​កម្ចាត់​គ្រោះ​ចង្រៃ​ឱ្យ​អន្តរធាន​អស់​ទៅ និង​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន ហេង​ហេង​ពេញ​មួយ​ជីវិត រស់នៅ​ប្រកបដោយ​សិរី​សួស្តី វិបុល​សុខ​គ្រប់​ប្រការ ។

ឆ្នាំឆ្លូវ ឧសភរាជ​ឈរ​លើ​ផ្ទាំងសិលា​មាស Cmt ៩៩៩ ចាប់ពី​ថ្ងៃនេះ​ទៅ​(​ទី​២១ មិថុនា​)​រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២៣ មិថុនា រាសី​របស់​លោក​អ្នក​ស្រុត​ចុះ​ខ្លាំង ហេតុនេះ​សូម​លោក​អ្នក​ស៊ែរ​ចេញ​បន្ទាន់​ដើម្បី​បន់ស្រន់ ឱ្យ​យីអ៊ុន​ហក់​ឡើង​ខ្ពស់​។ ដោយសារ​ដួង​រាសី​ធ្លាក់​ចុះ​ខ្លាំង​ដូច្នេះ​ការ​ប្រកបការងារ​ទាំងឡាយ​តែង​មិនសូវ​ទទួលផល​ទេ និង​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​រឿង​អាក្រក់​មិន​អាច​ចូល​មក​យាយី​ដល់​អាយុជីវិត​។ ចំណែក​អ្នក​ប្រកប​របរ​រក​ទទួលទាន​វិញ​ដោយសារ​រាសី​កំពុង​ធ្លាក់​ចុះ​ជា​ហេតុ​នាំ​ឱ្យ​មាន​ក្រុម​មនុស្ស​អាក្រក់​តាម​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​លោក​អ្នក​ត្រូវ​តាំងចិត្ត​ឱ្យ​រឹង​មាំ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ពី​វិវាទ​ទាំងពួង​បាន​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មានការ​គិត​ផ្លូវ​អាក្រក់​ដល់​គ្នា និង​បង្ក​ការ​រកាំរកូស​ច្រើន ។

ឆ្នាំរោង លេខ​ហុងស៊ុយ ៦១២ រវាង​បី​ថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់ប្រសើរ​ទេ ចូរ​ប្រយ័ត្ន​ពាក្យ​សម្តី តាំង​អារម្មណ៍​ឱ្យ​មាំ កុំ​ឆេវឆាវ​មួម៉ៅ​ក្តៅក្រហាយ​ដោយ​មិនដឹង​មុខក្រោយ​ឱ្យ​សោះ​នាំ​ឱ្យ​កើតរឿង​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​ខ្លួន​។ ក្នុង​ការងារ​លោក​អ្នក​អាច​ជួប​រឿង​អាក្រក់​កើតឡើង ដូច្នេះ​គប្បី​ប្រយ័ត្នប្រយែង​បំផុត បើ​ចេះ​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​ជា​ការ​ប្រសើរ​។ សម្រាប់​អ្នក​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​លាភ​លុយ​ច្រើន​តែ​បោល​ហួស និង​ច្រើន​ជួប​ការ​ចាញ់បោក​គេ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ច្រើន​មានការ​ប្រចណ្ឌ និង​ចាំ​មើល​ទោស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ប្រពៃ​ទាល់តែ​សោះ ។

ឆ្នាំមមែ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២៣ មិថុនា​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ សោះ​ធ្វើ​អ្វី​ក៏​ដោយ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទើប​ពុំ​មាន​បញ្ហា​ចោទ​ឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​មិន​ហុច​ផល​ផ្លែផ្កា​មក​វិញ​ជាទី​កក់ក្តៅ​ឡើយ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ច្រើន​ជួប​បញ្ហា​ជា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​ខ្ពស់ ។ ចំពោះ​រឿង​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​តែ​ខ្វែងគំនិត​គ្នា ។ លេខ​ហុងស៊ុយ ៣៣១

ឆ្នាំវក នៅ​ចន្លោះ​ពេល​បី​ថ្ងៃនេះ​ដួង​រាសី​លោក​អ្នក​ស្រុត​ចុះ​ខ្លាំង អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ជីវិត​។ ដោយសារ​យីអ៊ុន​លោក​អ្នក​ធ្លាក់​ចុះ ដូច្នេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​អាច​ចូល​មក​បៀតបៀន​បាន ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នឹង​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ច្រើន ដូច្នេះ​លោក​អ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ ធ្វើ​ចិត្ត​ឱ្យ​រឹង​មាំ​កុំ​រេ​ទៅ​តាម​ខ្យល់​ទើប​ចៀស​ផុត​ពី​ជម្លោះ​ទាំងពួង ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ ភាគច្រើន​មានគំនិត​ក្នុង​ផ្លូវ​អាក្រក់ ចំពោះ​គ្នា ស្រួល​មិន​ស្រួល​អាច​ផ្ទុះ​ជម្លោះ​ក៏​ថា​បាន ។ លេខ​ហុងស៊ុយ ៣៣៣ ។

ឆ្នាំច រវាង​បី​ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ស្រុត​ចុះ​ខ្លាំង កិច្ចការ​អ្វី​ៗ​មិន​ផ្តល់​ផល​ល្អ​ទេ ព្រោះថា​ផល​អាក្រក់​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បាន​ប្រាក់​ចំណូល​ស្តួចស្តើង​បំផុត និង​ជួប​រឿង​រកាំរ​កុះ​ជា​ច្រើន ពិសេស​មាន​អ្នក​ចាំ​ប៉ែង​ជើង​ដើម្បី​ប្រជែង​យក​លាភ ។ រីឯ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​ពួក​អមនុស្ស​នៅ​រាយ​តាម​ផ្លូវ​ចាំ​យាយី​អាយុជីវិត​លោក​អ្នក ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​រកាំ​ចិត្តនឹង​គ្នា​ជា​និច្ច ។ លេខ​ហុងស៊ុយ ៩១៩ ។

ក្នុង​ឱកាស​នេះ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ ជួយ​លើករាសី​ដល់​ឆ្នាំ​លាភ​ទាំង​៥​នេះ ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ និង​ចៀស​ផុត​ពី​ជំងឺ​គ្រោះកាច​ចង្រៃ​ជា​រៀង​រហូត ។