ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ឡើង​បាត់​កូន​ផ្អើល​នាំ​គ្នា​រក​ទាំង​យប់​មិនឃើញ​សោះ​លុះ​ព្រឹក​ទើប​ដឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​គ​បាន​លង់ទឹក​ស្រះ​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ល្វា​ជោ​ម ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​គ​បាន​លង់ទឹក​ស្រះ​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ល្វា​ជោ​ម ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ថង ចាន់​ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ជន​វិកលចរិត ហើយ​គ រស់នៅ​ជាមួយ​ឪពុក​ម្តាយ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ម្តាយ​សព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​កូនប្រុស​របស់​គាត់​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ហើយ​(​គ​)​ទៀត​ផង តែ​បានជា​កូន​មក​ហើយ​នោះ ទោះជា​គ្នា​មាន​លក្ខណៈ​ជា​មនុស្ស​យ៉ាងនេះ​ក៏​ដោយ​ក៏​ទឹកចិត្ត និង​ព្រហ្ម​វិហារធម៌​ជា​ឪពុក​ម្តាយ​នៅ​តែ​ស្រលាញ់​បីបាច់​ថែរក្សា​ដែរ កន្លង​មក​កូន​គាត់​ចេះ​តែ​ដើរ​ស្រាត​ចេញ​បាត់​ៗ​ពី​ផ្ទះ ដោយ​ពិបាក​ក្នុង​ការ​ដើរ​តាម​រក​ពេក ម្តាយ​ឪពុក​ក៏​បាន​យក​ខ្សែ​ចង​កូន​ទុក​នៅ​លើ​ផ្ទះ​នៅ​ពេល​ដែល​ពួក​គាត់​មិន​នៅផ្ទះ ពេល​ដែល​ឪពុក​ម្តាយ​ចងវា​ម្តង​ៗ​ទោះជា​ចង និង​អ្វី​ក៏​ដោយ​ក៏​វា​មិន​ចេះ​ស្រាយ​ដែរ លុះ​នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​នៅផ្ទះ​មិន​បាន​ចង​កូន​ទេ ក្រោយ​ពី​ហូប​បាយ​ល្ងាច​រួច​គាត់​ក៏​នាំ​គ្នា​សម្រាក ដល់​ម៉ោង​ប្រហែលជា​២​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ទី​២០ មិថុនា ២០១៨ ពេល​គាត់​ភ្ញាក់ពីដេក​រក​មើល​កូន​មើល​មិនឃើញ​ក៏​នាំ​គ្នា​ដើរ​រក​ទាំង​យប់ តែ​រក​មិនឃើញ​លុះ​ព្រឹក​ឡើង​ទើប​រក​សព​ឃើញ​នៅ​ក្នុង​ស្រះ​ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ឬ​ស្សី​ព្រមទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ឡើយ​ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់​ទឹកស្រះ​ពិតមែន​ក៏​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ