ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើចមិចបានកីឡាករខ្លាឃ្មុំ​ទឹកកក​រុ​ស្ស៊ី​ម្នាក់​ជាប់​ជាកីឡាករ​ល្អ​បំផុត​លើ​ទីលាន World Cup

5 ឆ្នាំ មុន

ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​ទទួល​បាន​ជ័យជម្នះ​យ៉ាងត្រចះត្រចង់​ម្តងទៀត​ បន្ទាប់​ពី​លត់ក្រុម​អេ​ហ្ស៊ី​ប​ដោយលទ្ធផល ៣-១ ហើយ​កីឡាករ Denis Cheryshevរបស់​ក្រុមខ្លាឃ្មុំ​ទឹក​កក​រុ​ស្ស៊ី​ក៏បាន​ជាប់​ឈ្មោះជាកីឡាករល្អបំផុតលើទីលាន World Cup «The Best…

ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​ទទួល​បាន​ជ័យជម្នះ​យ៉ាងត្រចះត្រចង់​ម្តងទៀត​ បន្ទាប់​ពី​លត់ក្រុម​អេ​ហ្ស៊ី​ប​ដោយលទ្ធផល ៣-១ ហើយ​កីឡាករ Denis Cheryshevរបស់​ក្រុមខ្លាឃ្មុំ​ទឹក​កក​រុ​ស្ស៊ី​ក៏បាន​ជាប់​ឈ្មោះជាកីឡាករល្អបំផុតលើទីលាន World Cup «The Best Player of FIFA World Cup» ផងដែរក្រោយបញ្ចប់ការប្រកួតកាលពីរាត្រីម្សិលមិញ ។

Denis Cheryshev រកបាន​គ្រាប់​បាល់​ទី​ពីរ​នៅ​នាទីទី៥៩ បន្ទាប់​ពី​គូប្រកួត​កីឡាករ Ahmed Fathyភ្លាត់ស្នៀតធ្វើឱ្យបាល់ចូលទីខ្លួនឯង (OG) នៅនាទីទី៤៧ មុនពេលកីឡាករមិត្តរួមក្រុម Artem Dzyubaរកបាន១គ្រាប់ចុងក្រោយនៅនាទីទី៦២ ។ កាលពី​ជំនួប​បើក​ឆាក​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត Cheryshev ក៏​ជាប់​ឈ្មោះ​ដូច​គ្នា​ដែរ​ក្រោយ​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង ហើយ​ទទួល​បានការ​គំនាប់ពី​សំណាក់​លោក Stanislav Cherchesov ដែលជាគ្រូ​ជម្រើសជាតិ​ទៀត​ផង ។

គួររំលឹក​ថា ស្ថិត​ក្នុង​ពូ​ល A ក្រុម​រុ​ស្ស៊ី​ឈរ​កំពូល​តារា​ងមាន៦ពិន្ទុ​ក្នុង​ដៃ​គ្រប់គ្រាន់​ឡើង​វគ្គ១៦​ក្រុម ​ខណៈ​ក្រុម​អ៊ុយ​រូ​ហ្គា​យលេខ​ពីរ​មាន ៣ពិន្ទុ ​ហើយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​លដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ មិថុនា​ ស​ប្តា​ហ៍​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ