ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សន្និសីទ​ស្តី​ពី​ករណីគ្រោះថ្នាក់របស់សម្តេចក្រុមព្រះនិងអ្នកម្នាង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា លោកនាយ​ឧត្តម​សេនីយ៍​ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​និង​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​របស់​សម្តេចក្រុមព្រះ និង​បណ្តាល​ឱ្យ​ស្លាប់​អ្នក​ម្នាង​អ៊ុ​ក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា លោកនាយ​ឧត្តម​សេនីយ៍​ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​និង​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​របស់​សម្តេចក្រុមព្រះ និង​បណ្តាល​ឱ្យ​ស្លាប់​អ្នក​ម្នាង​អ៊ុ​ក ផល្លា កាលពី​ថ្ងៃ​ទី​១៦ មិថុនា កន្លង​មក ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ សន្និសីទ​សារព័ត៌មាន ធ្វើ​ឡើង​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ក្រសួង​មហាផ្ទៃ ។

ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ ដើម្បី​ឱ្យ​អស់​មន្ទិល​សង្ស័យ និង​បន្ទាប់​ពី​ការ​ស្នើរ​របស់​លោក​យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ដើម្បី​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ដូច​ជាក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឡើង​វិញ ។

គួរ​​បញ្ជាក់​ថា សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៧​ មិថុនា ​នៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សីហ​នុ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ បណ្ដាល​ឲ្យ​ព្រះ​អង្គរង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ដ នៅ​ឯ​ប្រទេស​ថៃ​។ ​ដោយឡែក អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ