ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក…២៥០ដបរកឃើញ​ក្នុង​រថយន្ត​មួយគ្រឿង​​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចាប់​រថយន្ត​១​គ្រឿង និង​ជនសង្ស័យ​២​នាក់ រួម​នឹង​វត្ថុ​តាង​កេ​តា​មីន​ចំនួន​២៥០​ដប និង​ខេ​ទឹកកក​២​កូន​ថង់​តូច កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​ខែមិថុនា ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចាប់​រថយន្ត​១​គ្រឿង និង​ជនសង្ស័យ​២​នាក់ រួម​នឹង​វត្ថុ​តាង​កេ​តា​មីន​ចំនួន​២៥០​ដប និង​ខេ​ទឹកកក​២​កូន​ថង់​តូច កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​ខែមិថុនា ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ពាន​តា​ផា​ន់ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​២​នាក់​រួម​មាន​១-​ឈ្មោះ ឡាយ ទិ​ត្យ​សីហា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជា​ម្ចាស់​ថ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​២-​ឈ្មោះ ឌឿ​ម មីនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ម្ចាស់​រថយន្ត រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដែល​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​មាន​វិធានការ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ស្រាវជ្រាវ និង​ដេញ​តាម​រថយន្ត​មួយ​គ្រឿង​ពី​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត ​ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី រហូត​ចាប់​បាន​នៅ​ចំណុច​ស្ពាន​តា​ផា​ន់ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ ហើយ​ឃាត់​បាន​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ២A-៤៤៣២ និង​ជនសង្ស័យ​ចំនួន​២​នាក់ ព្រមទាំង​រឹបអូស​វត្ថុ​តាង​រួម​មាន​ថ្នាំ​ដប​កេ​តា​មីន​ចំនួន​២៥០​ដប ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​២​កូន​ថង់​តូច ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង អត្តសញ្ញាណប័ណ្ណ​១​សន្លឹក ប័ណ្ណបើកបរ​១​សន្លឹក កាត​គ្រី​រថយន្ត​១​សន្លឹក និង​ប័ណ្ណ​ធនាគារ​១​សន្លឹក​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​យក​មក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ហើយ​ធ្វើការ​ឆែកឆេរ​រថយន្ត​ និង​ធ្វើការ​សាកសួរ​ចម្លើយ​ជំ​ហ៊ាន​ដំបូង​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ ឡាយ ទិ​ត្យ​សីហា បាន​សារភាព​ថា ថ្នាំ​នេះ​ខ្លួន​បាន​ទទួល​ពី​ស្ត្រី​ម្នាក់​នៅ​ខេត្តបាត់ដំបង​យក​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ឈ្មោះ ឌឿ​ម មិ​នា បាន​សារភាព​ថា ខ្លួន​ជា​អ្នក​រត់​តាក់ស៊ី​ដែល​ឈ្មោះ ឡាយ ទិ​ត្យ​សីហា ម៉ៅ​រថយន្ត​ជិះ​ម្នាក់​ឯក​ពី​ខេត្តបាត់ដំបង ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​តំលៃ​១២​ម៉ឺន​រៀល​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​សង្ស័យ​ទាំង​២​នាក់ និង​ផ្អែក​តាម​ចម្លើយ​សារភាព រួម​ទាំង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​កម្លាំង​ជំនាញ​នឹង​កំពុង​បន្ត​ស្រាវជ្រាវ​មុខសញ្ញា​ចាប់​បក្ខពួក​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ