ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​លេង​មួយ​ក្បាច់​អស់​មិន​ស្ទើរ ថែម​ទាំង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ត្រូវ​មេជាង​ចោទប្រកាន់​ថា លួច​ចម្លង​សោ​លួច​យក​ប្លា​ទី​ន​ទឹក​៥​អស់​ចំនួន​២​តម្លឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​កន្លែង​ធ្វើ​ប្លា​ទី​ន ស្ថិត​នៅ​ភូមិ​ថ្មគោល​២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ត្រូវ​មេជាង​ចោទប្រកាន់​ថា លួច​ចម្លង​សោ​លួច​យក​ប្លា​ទី​ន​ទឹក​៥​អស់​ចំនួន​២​តម្លឹង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​កន្លែង​ធ្វើ​ប្លា​ទី​ន ស្ថិត​នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ មៅ វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មេជាង​ទង ស្នាក់​នៅ​បន្ទប់​ជួល​ជិត​កន្លែង​ធ្វើ​ប្លា​ទី​ន មានស្រុក​កំណើត​នៅ​ភូមិ​តា​យា ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។
ចំណែក​ជនសង្ស័យ​ទាំង​៦​នាក់​រួម​មាន​ទី​១- ឈ្មោះ អិ​ច មក​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កូនជាង​ប្លា​ទី​ន ស្នាក់​នៅ​បន្ទប់​ជួល​ជិត​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​តា​យា​ឃុំ​ធ្លក​ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ទី​២ – ឈ្មោះ យឹ​ម ផ​ល្លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កូនជាង​ប្លា​ទី​ន ស្នាក់​នៅ​ជាមួយ​គ្នា​ផ្ទះ​ជួល​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ ជ្រក​ស្គរ ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ។ ទី​៣- ជា​មិត្តភក្តិ​ជន​រង​គ្រោះ​ឈ្មោះ ណេ​ត សុវណ្ណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ប្លា​ទី​ន ស្នាក់​នៅ​បុរី​សន្តិភាព​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ទី​៤- ឈ្មោះ សេក រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនដេរ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ធ្លក ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ទី​៥- ឈ្មោះ សង វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ប្លា​ទី​ន ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល និង​ទី​៦-​ឈ្មោះ អៀង ស៊ី​ណាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ប្លា​ទី​ន ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​មេជាង​ធ្វើ​ប្លា​ទី​ន​បាន​ឲ្យ​ដឹង​ថា រូប​គាត់​ត្រូវ​ជនសង្ស័យ​ដែល​សុទ្ធ​សឹង​ជា​កូនជាង និង​មិត្តភក្តិ​របស់​កូនជាង​គាត់​ដែល​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា​ទៀត​ផង​បាន​លួច​ចម្លង​សោ​ទូ​លួច​យក​ប្លា​ទី​ន​ទឹក​៥ អស់​ចំនួន​២​តម្លឹង នៅ​ក្នុង​បន្ទប់​ធ្វើ​ប្លា​ទី​ន ខណៈ​ពេល​រូប​គាត់​ទុក​ប្លា​ទី​ន​នៅ​ក្នុង​បន្ទប់ ហើយ​ជនសង្ស័យ​ចាក់សោ​ចូល​លួច​ប្លា​ទី​ន​នៅ​ក្នុង​បន្ទប់​យក​សោ​ទៅ​ចាក់​បន្ទប់​គាត់​ពី​ក្រៅ​ថែម​ទៀត ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២០ ដដែល​រូប​គាត់ បាន​ទៅ​យក​ប្លា​ទី​ន​ដើម​នៅ​ឯ​ខេត្តកំពង់ស្ពឺ ដើម្បី​យក​មក​ធ្វើ ហើយ​នៅ​វេលា​ម៉ោង​៤​ល្ងាច គាត់​បាន​មក​ដល់​បន្ទាប់​មក​យក​ប្លា​ទី​ន​ដែល​ឆ្នៃ​ហើយ​ទៅ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ជម្ពូ​វ័ន ។ លុះ​នៅ​វេលា​ម៉ោង​៧​យប់ គាត់​បានឃើញ​កូនជាង​គាត់​២​នាក់ និង​មិត្តភក្តិ​របស់​កូនជាង​៤​នាក់​ទៀត ដែល​ក្នុង​នោះ​មាន​មិត្តភក្តិ​គាត់​ម្នាក់​ដែរ ផឹកស៊ី នៅ​បន្ទប់​កូនជាង​២​នាក់​ខាងលើ ហើយ​បន្ទាប់​មក​គាត់​បាន​យក​ផ្លា​ក​ទី​ន​ទៅ​ទុក​ក្នុង​បន្ទប់​ធ្វើ​ផ្លា​ក​ទី​ន ហើយ​គាត់​បាន​ចូល​ទៅ​សម្រាក​លុះ​0​នៅ​វេលា​ម៉ោង​កើតហេតុ​គាត់​បាន​ទៅ​មើល​ប្លា​ទី​ន​គាត់​ដែល​ទុក មុន​នឹង​ចូល​ដេក ហើយ​ពេល​បើកទ្វារ​បន្ទប់​របស់​គាត់​ត្រូវ​គេ​ចាក់សោ​ពី​ខាងក្រៅ បន្ទាប់​មក​គាត់​បាន​ហៅ​ឲ្យ​គេ​ជួយ​ពេល​នោះ គាត់​បាន​មក​មើល​បន្ទប់​ធ្វើ​ប្លា​ទី​ន​ឃើញ​ទ្វារ​ចំហរ ហើយ​ត្រូវ​ជនសង្ស័យ​យក​ប្លា​ទី​ន​ដើម​បាត់​អស់ នៅ​ពេល​នោះ​កូនជាង​គាត់​នឹង​មិត្តភក្តិ​ខាងលើ​ចេញ​ទៅ​ក្រៅ​អស់ ទើប​គាត់​សង្ស័យ បន្ទាប់​មក​ទៀត​គាត់​បាន​ទូរស័ព្ទ​ហៅ​កូនជាង​របស់​គាត់​និង​មិត្តភក្ដិ​ខាងលើ​ឲ្យ​មក​បន្ទប់​វិញ ហើយ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ បាន​នាំ​ជនសង្ស័យ​ខាងលើ​យក​ទៅ​សាកសួរ តែ​ជនសង្ស័យ​ខាងលើ​បាន​បដិសេធ​ថា ពួក​គាត់​មិន​បាន​យក​ប្លា​ទី​ន​នោះ​ឡើយ​ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត​ទៀត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ