ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​ពលរដ្ឋ​បាន​ចូលរួម​ប្រាក់​បដិភាគ​រៀប​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្មី​ៗ​នេះ​អាជ្ញាធរ​ក្រុង និង​ខេត្តកំពង់ឆ្នាំង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ស្ថាប័នរដ្ឋ ស្ថា​ប​ន័​ឯកជន ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ និង​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង រៀបចំ​ដាក់​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ…

ខេត្តកំពង់ឆ្នាំង ៖ ថ្មី​ៗ​នេះ​អាជ្ញាធរ​ក្រុង និង​ខេត្តកំពង់ឆ្នាំង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ស្ថាប័នរដ្ឋ ស្ថា​ប​ន័​ឯកជន ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ និង​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​កំពង់ឆ្នាំង ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង រៀបចំ​ដាក់​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ មុខ​ស្ថាប័នរដ្ឋ និង​ឯកជន របស់​ខ្លួន​ឲ្យ​បាន​ល្អ​ស្អាត ដើម្បី​ស្វាគមន៍​ការ​ទទួល​ធ្វើបុណ្យ​ទន្លេ របស់​ខេត្តកំពង់ឆ្នាំង នៅ​ក្នុង​ខែ​មិ​នា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ សេចក្តី​អំពាវនាវ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត​ចូលរួម ធ្វើ​ឲ្យ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង មាន​សេចក្តី​សាទរ និង​ថ្លែងអំណរគុណ ទាំង​ប្រជាពលរដ្ឋ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​។ លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ផែនការ​រៀបចំ​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវ​នេះ លោក​អភិបាលខេត្ត​បាន​ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ លោក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួច​ហើយ ដោយឡែក​ចៅសង្កាត់​ទាំង​៤ ក្នុង​ក្នុង​ក្រុង​កំពង់ឆ្នាំង លោក​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​រួច​ហើយ​ដែរ​។ លោក​បាន​បន្ត​ថា តម្លៃ​រៀប​ការ៉ូឡា ក្នុង​១​ម៉ែត្រការ៉េ ថ្លៃ​១៧​ដុល្លារ ជា​គោលការណ៍​ក្នុង​ផែនការ​នេះ​គឺ​ចំពោះ​ស្ថាប័នរដ្ឋ ត្រូវ​ចេញ​ប្រាក់​រៀបចំ​ការ៉ូ​ការ៉ូឡា ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ ថ្លៃ​១៧​ដុល្លារ​។ ចំណែក​ស្ថាប័នឯកជន និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ គឺ​ត្រូវ​ចេញថ្លៃ​បដិភាគ​ក្នុង​១​ម៉ែត្រការ៉េ ៧​ដុល្លារ សល់​១០​ដុល្លារ ខាង​សាលាខេត្ត​ជា​អ្នក​ចេញ​ជំនួស​។ ចំពោះ​ជំហាន​ដំបូង​នេះ អាជ្ញាធរ​ក្រុង​បាន និង​កំពុង​រៀបចំ ធ្វើ​ការ៉ូឡា​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ពី​ព្រំប្រទល់​ក្រុង​ដំរី​ស ដល់​ផ្ទះសំណាក់​ផ្កាយព្រឹក ដែល​ពេល​នេះ ជាង​កំពុង​រៀបចំ​ធ្វើ​ជា​បណ្តើ​រហើយ ដោយ​មាន​ប្រជាពលរដ្ឋ​យល់ព្រម និង​ផ្តិត​មេដៃ ទទួល​ចេញថ្លៃ​តាម​ទំហំ​ដី​មុខ​ផ្ទះ​របស់​ខ្លួន​រួច​អស់ហើយ​។ ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ ដើម្បី​សោភ័ណ​ភាព​ក្រុង​កំពង់ឆ្នាំង ក្នុង​ការ​ត្រៀម​ទទួល​រៀប​ពិធីបុណ្យ​ទន្លេ​ក្នុង​ពេល​ខាង​មុខ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​កំពុង​ជំរុញ​ឲ្យ​ចៅសង្កាត់​៣​ទៀត​មាន​សង្កាត់​ផ្សារឆ្នាំង សង្កាត់​ខ្សា​ម និង​សង្កាត់​ប្អេ​រ ចុះ​ទំនាក់ទំនង និង​អំពាវនាវ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ការ​ទទួលយក​ការ​ចេញថ្លៃ​បដិភាគ​តាម​មុខ​ផ្ទះ របស់​ខ្លួន ដូច​នៅ​សង្កាត់​កំពង់ឆ្នាំង ដែល​កំពង់​ដំណើរការ​រៀប​ការ៉ូឡា ពី​ដំរី​ស​ដល់​ផ្ទះសំណាក់​ផ្កាយព្រឹក នេះ​ផង​ដែរ​។ សូម​បញ្ជាក់​ថា ផ្លូវ​ក្នុង​សង្កាត់​ទាំង​៣​ខាងលើ​មាន​ពី​ចំណុច​ស្ពានថ្ម ផ្សា​រលើ ដល់​ដើម​ពោធិ៍​ផ្សារ​ក្រោម ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង តាម​បណ្តោយ​ផ្លូវជាតិ ពីមុខ​វត្ត​ខ្សា​ម ដល់​ស្ថានីយ​ប្រេង​តូ​តា​ល់ ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម និង​ពី​ចំណុច​ឃ្លាំងប្រាក់ ដល់​ចុង​ភូមិ​ប្អេ​រ ស្ថិត​ក​ក្នុង​សង្កាត់​ប្អេ​រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ