ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្ឈឃាត​ឈាម​ត្រជាក់ Ronaldo ប្រហារ​ម៉ា​រ៉ុ​ក​រុញ​ប​ច្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​ឈរ​កំពូល​តារាង

5 ឆ្នាំ មុន

ការប្រកួតក្នុងថ្ងៃនេះរវាងក្រុមខ្លាំងបច្ចខែលព័រទុយហ្គាល់ប៉ះនឹងក្រុមជម្រើសជាតិម៉ារ៉ុកនោះពិត​ជា​មានការស្វិតស្វាញមែនទែនរវាងក្រុមទាំងពីរ ដោយបើកការវាយសម្រុកគ្នាទៅវិញទៅមកតាំងពីដើមតង់ទី១ ។ នៅក្នុងតង់ទី១នៃការប្រកួតវគ្គសន្សំពិន្ទុ World Cup ២០១៨ នេះក្រុមទាំង២បានដាក់សម្ពាធ​​គ្នាទៅវិញទៅមកប៉ុន្តែក្រុមជម្រើសជាតិម៉ារ៉ុកមិនអាចទម្លុះសំណាញ់ទីក្រុមជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​បាននោះទេ ។ បើកឆាកបានតែប៉ុន្មាននាទី…

ការប្រកួតក្នុងថ្ងៃនេះរវាងក្រុមខ្លាំងបច្ចខែលព័រទុយហ្គាល់ប៉ះនឹងក្រុមជម្រើសជាតិម៉ារ៉ុកនោះពិត​ជា​មានការស្វិតស្វាញមែនទែនរវាងក្រុមទាំងពីរ ដោយបើកការវាយសម្រុកគ្នាទៅវិញទៅមកតាំងពីដើមតង់ទី១ ។

នៅក្នុងតង់ទី១នៃការប្រកួតវគ្គសន្សំពិន្ទុ World Cup ២០១៨ នេះក្រុមទាំង២បានដាក់សម្ពាធ​​គ្នាទៅវិញទៅមកប៉ុន្តែក្រុមជម្រើសជាតិម៉ារ៉ុកមិនអាចទម្លុះសំណាញ់ទីក្រុមជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​បាននោះទេ ។

បើកឆាកបានតែប៉ុន្មាននាទី ពោលគឺនៅនាទីទី៤កីឡាករឆ្នើមដែលជាប្រធានក្រុមព័រទុយ​ហ្គាល់​គឺ​​​កីឡាករ Cristiano Ronaldo បានបើកការនាំមុខមុនឱ្យព័រទុយហ្គាល់ដោយបាល់តែត​បញ្ជូល​ទី​យ៉ាងល្អទម្លុះសំណាញ់ទីក្រុមម៉ារ៉ុក ១-០ ហើយលទ្ធផលនេះបានរក្សារហូតចប់ការប្រកួតធ្វើឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ទទួលបាន៣ពិន្ទុបន្ថែមឈរកំពូលតារាងជាបណ្តោះអាសន្ន ។

គ្រាប់បាល់មួយគ្រាប់នេះជាគ្រាប់បាល់ទី៤ហើយរបស់កីឡាករ Cristiano Ronaldo ក្នុងការ​ប្រកួត​​ពានរង្វាន់ពិភពលោក World Cup ២០១៨ នៅរុស្ស៊ីនេះ ហើយក៏ជាគ្រាប់បាល់​ទី​៨៥​ហើយ​ដែរសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ៕

https://www.youtube.com/watch?v=IXAQ0b3Nz2E