ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ដោយ​ការ​រឹត​ក ក្រោម​កណ្ដាប់ដៃ​ឃាតក​ជា​ស្វាមី

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២០ មិថុនា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​សណ្តាន់ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ប្តី សម្លាប់​ប្រពន្ធ​យក​សព​ទៅ​កប់​ចោល​នៅ​ខាងក្រោយ…

ខេត្តកំពង់ធំ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២០ មិថុនា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​សណ្តាន់ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ប្តី សម្លាប់​ប្រពន្ធ​យក​សព​ទៅ​កប់​ចោល​នៅ​ខាងក្រោយ ចម្ការ​ស្វាយចន្ទី​។ ករណី​ខាងលើ​នេះ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ មិថុនា ២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​អូ​កូត ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយ​មានការ​ឆោ​រ​ឡោ​បាត់​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ធា អាយុ​៣៨​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធចុង​របស់​ឈ្មោះ អន លឹ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​ទៅ​រស់នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី នៅ​តំបន់​អូ​កូត ភូមិ​ឃុំ​ខាងលើ​។ ក្រោយ​ពេល​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​នេះ ក៏​មានការ​ចាប់ផ្តើម​ធ្វើការ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្ទាន់ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១៨​នេះ សមត្ថកិច្ច​បាន​ទៅ ដល់​កន្លែង​កើតហេតុ ក៏​ពិនិត្យ​រក​ឃើញ​សាកសព​ឈ្មោះ ធា ត្រូវ​ឃាតក​សម្លាប់​កប់​ចោល​នៅ​ខាងក្រោយ ចំការ​ស្វាយចន្ទី​នោះ​។ ក្រោយ​ពី​បាន​រក​ឃើញ​កន្លែង​កប់​សាកសព​ស្ត្រី​ម្នាក់​នោះ​ហើយ សមត្ថកិច្ច​បាន​បន្ត ការ​ឃាត់ខ្លួន​ឈ្មោះ អន លឹ​ក ជា​ប្តី​នាំ​ទៅ​សាកសួរ ទើបបាន​ចម្លើយ​ថា រូបគេ​ពិតជា​បាន​សម្លាប់​ប្រពន្ធចុង នោះ​មែន​។ ប្តី​ជា​ឃាត​បាន​សារភាព​ទៀត​ថា ការ​សម្លាប់​ប្រពន្ធចុង​ដោយ​រឹត​ក​នឹង ខ្សែ​អង្រឹង​រហូត ដល់​ស្លាប់ រួច​យក​សព​ទៅ​កប់​នៅ​ក្រោយ​ចំការ​ស្វាយចន្ទី​។ ការ​សម្លាប់​ប្រពន្ធចុង​នេះ មូលហេតុ ដោយ​មានការ​ឈ្លោះប្រកែក​គ្នា​ទាក់ទិន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ក្នុង​គ្រួសារ​។ បន្ទាប់​ពី​សួរ​យក​ចម្លើយ​រួចរាល់ ហើយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជន​ស​សង្ស័យ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ