ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ដែល​ជា​ក្រុម​ចោរប្លន់​យក​ម៉ូតូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​អំពើ​វាយ​ដោយ​ដៃ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុងភ្នំពេញ បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​បាន​មួយ​សម្បុក បន្ទាប់​ពី​ក្រុម​ទាំងនោះ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​អំពើ​វាយ​ដោយ​ដៃ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រុងភ្នំពេញ បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​បាន​មួយ​សម្បុក បន្ទាប់​ពី​ក្រុម​ទាំងនោះ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​២​នាក់ បាន​សម្រេច​កាលពី វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។ ក្រុម​ជនសង្ស័យ​ពុំ​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ ខណៈ​នគរបាល​កំពុង​បន្ត​នីតិវិធី​សាកសួរ​នាំ​។ អធិការរង​នគរបាល​ខណ្ឌមានជ័យ ទទួល​ផែន​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តា​រ៉ា បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​បក្ខពួក​ជាមួយ​ក្រុម​ចោរ ទាំងនោះ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​រួច​។ ក្រោយ​ឃាត់​បាន នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​មក​ឲ្យ​នគរបាល​ខណ្ឌមានជ័យ ដែល​ជា​ម្ចាស់ ដើម្បី​សាកសួរ​នាំ​បន្តនីតិវិធី​។ លោក​អធិការរង​បន្ត​ថា ក្រោយ​ការ​សាក​សួរនាំ​តាម​ជំនាញ​រួច​មក ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ឆ្លើយ​ប្រាប់​ពី​ទីតាំង​លាក់ខ្លួន​របស់​បក្ខពួក​របស់​គេ ទើប​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ដោយ​មានការ​សហការ​ល្អ​ពី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ធ្ងន់​ក្រុងភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​បានជា​បន្តបន្ទាប់​តែ​ម្តង​ទៅ ដែល​ការ​បង្ក្រាប គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ធ្វើ​ឡើងជា​ច្រើន​កន្លែង​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ សូម​បញ្ជាក់​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​នគរបាល​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​មក​វិញ​ផង​ដែរ គឺ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2GV-9242​។ និង​ម៉ូតូ​៣​គ្រឿង​ផ្សេង​ទៀត​ជា​របស់​ក្រុម​ជនសង្ស័យ រួម​មាន ៖ ទី​១​ម៉ាក​ហុងដា Beat ពណ៌​ផ្កាឈូក លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HB-1717 , ទី​២​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1J-9264 និង​មួយ​គ្រឿង​ទៀត​ម៉ាក ស៊ុ​យ​ស៊ី​គី​ឡេ​ត ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GT-8765​។ យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ សមត្ថកិច្ច​នឹង​ធ្វើការ​ទំនាក់ទំនង ឲ្យ​យក​ឯកសារ​សម្គាល់​យានជំនិះ​មក​ផ្ទៀងផ្ទាត់ ដើម្បី​ទទួលយក​ទៅ​ប្រើប្រាស់​វិញ​ផង​ដែរ​។ គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​ធំ​មាន​គ្នា​១០​នាក់ ជិះ​ម៉ូតូ​៥​គ្រឿង​មិន​ចាំ​ម៉ាក បាន​មក​ក្បែរ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ជិះ​ធ្វើ​ដំណើរ​២​នាក់ ហើយ​ធ្វើ​សកម្មភាព ព្រួត​វាយ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ជា​អ្នក​ឌុ​ប​ត្រូវ​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ និង​ម្នាក់​ទៀត​រង​របួសស្រាល ។ បន្ទាប់​ពី​វាយ​ប្លន់​បាន​សម្រេច​ហើយ​នោះ ក្រុម​ជនល្មើស​បាន​នាំ​គ្នា​ជិះ​រត់គេច ដោយ​ជិះ​បំបែក​ផ្លូវ​គ្នា តែ​អកុសល​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​អ្នក​ទាំង​១០ ត្រូវ​បាន​កម្លាំង​ង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ល្បាត​ពួនស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ក្រោយ​កើតហេតុ​ភ្លាម​ៗ ហើយ​ក៏​សួរ​ចម្លើយ​ពួក​គេ​ទាំង​២​នាក់ រហូត​បន្ត​ទៅ​តាម​យក​ក្រុម​បក្ខពួក​បានជា​បន្តបន្ទាប់​ដូចដែល​បាន​រៀបរាប់​ពី​ខាងលើ​តែ​ម្តង​ទៅ​។ សូម​បញ្ជាក់​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ រឹទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ពោធិ៍​ចិន​តុង ខណ្ឌ​ពោធិ៍ សែន​ជ័យ ( រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ) និង​ម្នាក់​ទៀត​ឈ្មោះ ដា រ៉ា អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ផ្សារ​សឡា សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​៕
https://youtu.be/1WS6VYk4bnY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ