ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ប្រព្រឹត្តិ​បាន​២​ដង ជាប់អន្ទាក់​មុខ​ផ្ទះសំណាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់ នៅ​ចំណុច​មុខ​ផ្ទះសំណាក់ LS…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់ នៅ​ចំណុច​មុខ​ផ្ទះសំណាក់ LS ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ពាក់ព័ន្ធ​ឆក់​កាបូបដៃ​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ​សាធារណៈ ។
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ ១-​ឈ្មោះ ជួន វី​រៈ​សត្យា ហៅ​សិ​ដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២១២ ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ និង​២-​ឈ្មោះ មាស ភី​ម ហៅ​ប៉ក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦៧ ផ្លូវ​លេខ​៥៩ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រួម​នឹង​វត្ថុ​តាង​មាន​ម៉ូតូ​ម៉ាក​SUZUKINEX ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១៨ ១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-៨៤៦៣ ។
ទាក់ទិន​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា បាន​ឲ្យ​ដឹ​ថា តាម​ចម្លើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​២​លើក​មក​ហើយ ។ ករណី​ទី​១ ឆក់​កាបូបដៃ ពណ៌​ខ្មៅ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​២៧៤ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ឧសភា ២០១៨ ដែល​ជន​រង​គ្រោះ​ឈ្មោះ LIN WEI ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​លេខ​៧០៩ សណ្ឋាគារ​កា​ដា​លី​ស ផ្ទះ​លេខ​១០៥ ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ ។
ចំណែក​ករណី​ទី​២ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក IPhone6 ពណ៌​ទឹកមាស នៅ​ចំណុច​ផ្ទះ​លេខ​២១៩ ផ្លូវ​លេខ​២១៧ ក្រុម​២៦ ភូមិ​៥ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ ដែល​ជន​រង​គ្រោះ ជា​ខ្មែរ មិន​បាន​ដាក់​បណ្តឹង​ទេ ។
ក្រោយ​ពី​យោង​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ