ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំបៅ​កូន​នៅ​ទី​សាធារណៈ អ្នក​ម្ដាយ​មិន​គួរ​និយាយ​ថា​ទេ?

5 ឆ្នាំ មុន

កូន​តូច​របស់​អ្នក​អាច​នឹង​ត្រូវការ​ទឹកដោះ​ម្តាយ​គ្រប់ពេលវេលា ។ ការ​ផ្តល់​អាហារ​ឲ្យ​គេ​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​គេ​មាន​សុខភាព​ល្អ អារម្មណ៍​ស្រស់ថ្លា ហើយ​គេង​លក់​ស្រួល ។ ទម្លាប់​នៃ​ការ​បំបៅ​ដោះ​កូន នឹង​ជួយ​ធ្វើ​ឲ្យ​កូន​របស់​អ្នក និង​អ្នកមាន​សុខភាព​ល្អ ហើយ​បង្កើន​ភាព​ជិត​ស្និទ្ធ…

កូន​តូច​របស់​អ្នក​អាច​នឹង​ត្រូវការ​ទឹកដោះ​ម្តាយ​គ្រប់ពេលវេលា ។ ការ​ផ្តល់​អាហារ​ឲ្យ​គេ​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​គេ​មាន​សុខភាព​ល្អ អារម្មណ៍​ស្រស់ថ្លា ហើយ​គេង​លក់​ស្រួល ។
ទម្លាប់​នៃ​ការ​បំបៅ​ដោះ​កូន នឹង​ជួយ​ធ្វើ​ឲ្យ​កូន​របស់​អ្នក និង​អ្នកមាន​សុខភាព​ល្អ ហើយ​បង្កើន​ភាព​ជិត​ស្និទ្ធ ។

សិទ្ធិ​របស់​អ្នក​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ជា​សាធារណៈ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​។ ដូច្នេះ​ចូរ​កុំ​មានការ​អៀនខ្មាស ប្រសិនបើ​កូន​របស់​អ្នក​ឃ្លាន​បៅ ពេល​អ្នក​នៅ​ខាង​ក្រៅ ហើយ​អ្នក​អាច​ស្វែងរក​កន្លែង​សុខ​ស្រួល និង​ស្លៀក​សម្លៀក​បំពាក់​ដែល​ងាយ​ស្រួល​ក្នុង​ការ​បំបៅ​ដោះ​កូន ។

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ជា​ទៀងទាត់ គឺ​ល្អ​សម្រាប់​អ្នក​ម៉ាក់​ផង​ដែរ ។

-​វា​អាច​ជួយ​ឲ្យ​អ្នក​ធូរស្រាល​ពីរ​បួស និង​ការ​សម្រាលកូន​វិញ​យ៉ាង​ឆាប់រហ័ស ។

-​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​អូវែ និង​ជំងឺមហារីក​សុដន់ ។

-​ជួយ​ថែរក្សា​សុខភាព​ម្តាយ និង​កូន ។

-​ជួយ​រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ។

-​ទារក​លូតលាស់​បាន​ល្អ ។

-​កូន និង​ម្តាយ​មិន​ងាយ​ឈឺ ។

ទឹកដោះ​ម្តាយ វា​មិន​ត្រឹមតែ​មាន​សារធាតុចិញ្ចឹម​ដែល កូន​ៗ​ត្រូវការ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​អង់​ទី​ករ និង​អ៊័រ​ម៉ូ​ន​ដែល​ការពារ​កូន​របស់​អ្នក​ពី​ជំងឺ​ផ្សេង ។ ជា​ការណ៍​ពិត ទារក​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​មិនសូវ​មាន​ជំងឺឆ្លង​ត្រចៀក ជំងឺ​រាករូស ជំងឺហឺត និង​ជំងឺ​ផ្លូវដង្ហើម​នោះ​ទេ ។ ពួក​គេ​ក៏​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​ផង​ដែរ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ