ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឈម​នានា​ពេល​បុរស​​ចាស់​ទៅ

5 ឆ្នាំ មុន

មនុស្ស​ប្រុស​វ័យ​ចំណាស់​ភាគច្រើន ចៀស​មិន​ផុត​ពី​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ។ រោគ​សញ្ញា​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នោម​អត់​អស់ ឬ​មាន​បញ្ហា​ជាមួយនឹង​ការ​ទុក​ទឹកនោម​ក្នុង​ប្លោក​នោម ។ រោគ​សញ្ញា​ដែល​ទាក់ទង​ទៅ​នឹង​ការ​នោម​អត់​អស់ពី​ផ្លោ​ក​នោម មាន​ដូច​ជា​៖ .​លំបាក​ក្នុង​ការ​នោម…

មនុស្ស​ប្រុស​វ័យ​ចំណាស់​ភាគច្រើន ចៀស​មិន​ផុត​ពី​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ។ រោគ​សញ្ញា​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នោម​អត់​អស់ ឬ​មាន​បញ្ហា​ជាមួយនឹង​ការ​ទុក​ទឹកនោម​ក្នុង​ប្លោក​នោម ។

រោគ​សញ្ញា​ដែល​ទាក់ទង​ទៅ​នឹង​ការ​នោម​អត់​អស់ពី​ផ្លោ​ក​នោម មាន​ដូច​ជា​៖ .​លំបាក​ក្នុង​ការ​នោម ( នោម​ប្រឹង ) ។ .​ថយ​ចុះ​កម្លាំង​ក្នុង​ការ​បញ្ចេញ​ទឹកនោម ( ហូរ​ខ្សោយ ) ។ .​នៅ​មាន​ទឹកនោម​ហូរ រឹម​ៗ បន្ទាប់​ពី​នោម​រួច ។ .​មាន​អារម្មណ៍​ថា នោម​អត់​អស់ ។ .​នោម​ញឹក។ .​ឈឺចាប់​ពេល​នោម ។

រោគ​សញ្ញា ដែល​ទាក់ទង​ទៅ​នឹង​ការ​ផ្ទុក​ទឹកនោម​របស់​ប្លោក​នោម មាន​ដូច​ជា​ ៖ .​នោម​យប់ ។ .​នោម​ញឹកញាប់ ។ .​មិន​អាច​ទប់ទឹក​នោម​បាន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ