ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ទើប​កាត់​ទោសប្រហារជីវិតលើក​ទី​១… UN​ទាមទារឱ្យ​លុប​ចោលវិញ​

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ កាលពី​ថ្ងៃ​ទី​២០ មិថុនា​ បាន​ផ្សាយ​ថា ​UN​បាន​សម្តែង​ការ​សោកស្ដាយ​បំផុត​ដែល​ថៃ​ប្រើ​ទោស​ប្រហារជីវិត​ទៅ​លើ​អ្នកទោស​ជា​លើក​ដំបូង​​ក្នុងអំឡុងពេល​៩​ឆ្នាំ ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​​មុន និង​ដើរ​បញ្ច្រាស់​ទិសលើ​កិច្ចសន្យា រួម​ទាំង​ទាមទារ​ឱ្យ​​ថៃ​ត្រូវ​លុប​​ចោល​លើ​ទោស​ប្រហារជីវិត​នេះ ។ កាល​ពី​ថ្ងៃ​ទី​១៩…

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ កាលពី​ថ្ងៃ​ទី​២០ មិថុនា​ បាន​ផ្សាយ​ថា ​UN​បាន​សម្តែង​ការ​សោកស្ដាយ​បំផុត​ដែល​ថៃ​ប្រើ​ទោស​ប្រហារជីវិត​ទៅ​លើ​អ្នកទោស​ជា​លើក​ដំបូង​​ក្នុងអំឡុងពេល​៩​ឆ្នាំ ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​​មុន និង​ដើរ​បញ្ច្រាស់​ទិសលើ​កិច្ចសន្យា រួម​ទាំង​ទាមទារ​ឱ្យ​​ថៃ​ត្រូវ​លុប​​ចោល​លើ​ទោស​ប្រហារជីវិត​នេះ ។

កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា ​២០១៨ អគ្គលេខាធិការ​អង្គការសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ
​«​អាស៊ាន​» (OHCHR) បាន​សំដែង​ការ​សោកស្ដាយ​យ៉ាង​ក្រៃ​លែង​លើ​ករណី​ដែល​អាជ្ញាធរ​ថៃ​ប្រកាស​ពី​ទោស​ប្រហារ​ជីវិត​លើ​លោក​ធី​រ៉ា​សាក់ លុង​ជី (Theerasak Longji) អាយុ​២៦​ឆ្នាំ ហើយ​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ជំទាស់​លើ​វិធីសាស្ត្រ​ដាក់ទោស​ដោយ​ប្រហារជីវិត​នេះ ។ OHCHR បាន​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មិថុនា​កន្លង​មក​ខាង​ពន្ធនាគារ​បាន​បង្ហាញ​របាយការណ៍​ពី​ទោស​ប្រហារជីវិត​ដល់​អ្នកទោស​ម្នាក់​គឺ​លោក​ធី​រ៉ា​សាក់ លុង​ជី ដោយ​ការ​ចាក់​សារធាតុពុល ក្រោយ​ពី​តុលាការ​សម្រេច​ឲ្យ​ប្រហារជីវិត​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ផ្សេង​រហូត​ស្លាប់​បាត់បង់​ជីវិត នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ។

បច្ចុប្បន្ន ​ហេតុផល​នៃ​ការ​ប្រហារជីវិត​លើ​អ្នកទោស​នេះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ ។ បើ​ពិនិត្យ​លើ​ឥរិយាបថ​របស់​រដ្ឋាភិ​បាល​​ថៃ មិន​បាន​ដំណើរការ​ទោស​ប្រហារជីវិត​អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ ។ លោក​ស្រី​សុ​ី​ន​ធា វ៉េ​លី​កូ​(Cynthia Veliko) តំណាង​របស់​អគ្គលេខាធិការ​ដើម្បី​សិទ្ធិ​មនុស្ស​នៃ​អង្គការសហ​ប្រជា​ជាតិ​នៅ​តំបន់​អាស៊ាន​បាន​ថ្លែង​ថា «​ការ​យកទោស​ប្រហារជីវិត​មក​ប្រើ​ជា​ថ្មី គឺជា​ការ​ដើរ​បញ្ច្រាស់​ទិសលើ​កិច្ចសន្យា​របស់​ថៃ​ទាំង​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ​លើ​អនុសញ្ញា​Universal Periodic Review កាល​ពី​ឆ្នាំ​២០១៦ ដែល​ថៃ​ប្ដេជ្ញា​ថា​នឹង​ដំណើរការ​ពី​បទដ្ឋាន​នានា ដើម្បី​លប់​ចោល​ទោស​ប្រហារជីវិត​នេះ​» ៕

អត្ថបទសរសេរ ដោយ