ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដីដណ្ដឹង ឬ​ឡើង​គេហដ្ឋានជា​រឿង​ឱ​ក សុគន្ធ​កញ្ញា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ត្រូវ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស ចូល​ស្តី​ដ​ណ្តឹង​តាម​ប្រពៃណី បន្ទាប់​ពី​លេចលឺ​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។ ពិធី​នោះ​បាន​ធ្វើ​ឡើង​ស្របគ្នា​ជាមួយ​ពិធី​ឡើង​វីឡា​ថ្មី​របស់​ឱ​ក សុគន្ធ​កញ្ញា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា ត្រូវ​ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស ចូល​ស្តី​ដ​ណ្តឹង​តាម​ប្រពៃណី បន្ទាប់​ពី​លេចលឺ​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។ ពិធី​នោះ​បាន​ធ្វើ​ឡើង​ស្របគ្នា​ជាមួយ​ពិធី​ឡើង​វីឡា​ថ្មី​របស់​ឱ​ក សុគន្ធ​កញ្ញា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ជាមួយនឹង​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន។

បើ​ទោះបីជា​នៅ​ក្នុង​ពិធី​នោះ​មានការ​ទម្លាយ​ត្រឹមតែ​ថា ជា​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ក៏​ដោយ ប៉ុន្តែ​ទំនងជា​ការ​បិទ​បាំង​រូបភាព​ពិធី​ចូល​ស្តីដណ្តឹង​ឱ​ក សុគន្ធ​កញ្ញា ប៉ុណ្ណោះ ។ តាម​រយៈ​រូបភាព​គេ​ឃើញ​មានការ​រៀបចំ​ផ្លែ​ឈើ ជា​គូ​ៗ លក្ខណៈ​ជា​ពិធីស្តីដណ្តឹង ។ នៅ​ក្នុង​ពិធី​នោះ​គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​ក្រុម​គ្រួសារ​ទាំង​សងខាង ជា​ពិសេស​វត្តមាន​ថៅកែ​​ផលិតកម្ម​ហង្ស​មាស និង​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​ចំនួន​ទៀត​យ៉ាង​ឱឡារិក ។ អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា បើ​ទោះបីជា​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ជា​ពិធីស្តីដណ្តឹង​ឱ​ក សុគន្ធ​កញ្ញា ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ថ្លែង​ពាក្យ​ថា រីករាយ​ថ្ងៃ​ពិសេស និង​ការ​ឡើង​គេហដ្ឋាន​ថ្មី​ជូន​ចំពោះ​តារា​រូប​នេះ ។

ដោយឡែក​ហ្វេ​ស​ប៊ុ​កមួយ​ដាក់​ឈ្មោះ​ថា «​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ »​បាន​បង្ហោះ​សារ​ជាមួយនឹង​រូបភាព​ជា​ច្រើន​ថា «​កម្មវិធី​ចូល​ស្ដីដណ្ដឹង​ក្មួយ​ស្រី​កញ្ញា ជួបជុំ​គ្នា​ថតរូប​សប្បាយ​រីករាយ »​។ ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​យ៉ាង​ច្បាស់​នេះ​ពិតជា​ពិធីស្តីដណ្តឹង​ឱ​ក សុគន្ធ​កញ្ញា ពិតប្រាកដ​មែន​នៅ​ពេល​មានការ​ចោទសួរ​ពី​ទស្សនិកជន ។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​ណាមួយ​ពី​ឱ​ក សុគន្ធ​កញ្ញា បាន​ទេ ខណៈ​ពេល​ដែល​ម្តាយ​របស់​នាង​ក៏​មិន​ឆ្លើយ​តប នៅ​ពេល​សាកសួរ​តាម​សារ​អេ​ឡិច​ត្រូ​និក ។

កញ្ញា​ឱ​ក សុគន្ធ​កញ្ញា និង​លោក​អ៊ឹង សុខ​លី ប្អូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស ដែល​ជា​អគ្គនាយករង​ទូរទស្សន៍​ហង្ស​មាស និង​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​ហង្ស​មាស បាន​ប្រកាស​​ជា​គូស្នេហ៍​គ្នា​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ។ បើ​នោះ​ជា​ពិធីស្តីដណ្តឹង​មែន គឺជា​លទ្ធផល​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍​ដោយ​បិទ​បាំង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។ មាន​មតិ​មហាជន​លើក​ឡើង​ថា ​ពិធីស្តីដណ្តឹង​ឬ​ឡើង​គេហដ្ឋាន បើ​ម្ចាស់ខ្លួន​ព្យាយាម​លាក់បាំង ជា​រឿង​របស់​ឱ​ក សុគន្ធ​កញ្ញា ទៅ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ