ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ​អំពាវនាវ​ពលករ​នៅ​ថៃ​មក​ចូលរួម​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​ខែកក្កដា​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​សំណេះសំណាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​ពលករ​ទាំងអស់​អញ្ជើញ​មក​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់​គ្នា ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ KING…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​សំណេះសំណាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​ពលករ​ទាំងអស់​អញ្ជើញ​មក​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់​គ្នា ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ KING PAC INDUSTRIAL CO.,LTD. ជា​រោងចក្រ​ផលិត​ថង់​ប្លា​ស​ស្ទិ​ច​ដែល​មាន​ពលករ​កម្ពុជា​ធ្វើការ​នៅ​ទីនោះ​មាន​ចំនួន​ជាង​១​ពាន់​នាក់ ស្ថិត​នៅ​ក្នុង​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ថា ប្រការ​នេះ​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ណ៍​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ថៃ​ពី ទំនាក់ទំនង​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​ទាំង​ពីរ​កម្ពុជា​-​ថៃ និង​កិច្ចសហការ​យ៉ាង​ស្អិត​រវាង​ក្រសួង​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ។

លោក​រដ្ឋមន្ត្រី​អរគុណ​ក្រុមហ៊ុន​ថៃ​ទាំងអស់​ដែល​បាន​ទទួល​ពលករ​កម្ពុជា​ឲ្យ​ធ្វើការ​នៅ​ក្នុង​សហគ្រាស​របស់​ខ្លួន និង​បាន​ផ្ដល់​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​ថៃ និង MOU ស្ដី​ពី​កិច្ចសហការ​លើ​វិស័យ​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ។

រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់តាំង​ប្រតិភូ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​គ្រប់​ខេត្ត​មក​សួរសុខទុក្ខ​បងប្អូន​នៅ​ថៃ និង​បាន​កំពុង​យកចិត្តទុកដាក់​ដល់​គ្រួសារ​បងប្អូន​ពលករ​ខ្មែរ នៅ​តាម​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ ។ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ផ្ដល់​នូវ ការ​គាំទ្រ​ដល់​បងប្អូន​ពលករ និង​ក្រុម​គ្រួសារ ។ មិន​ដូច​បក្ស​ប្រឆាំង និង​អង្គការក្រៅរដ្ឋាភិបាល ប្រឆាំង​មួយ​ចំនួន​ចុះ​មក​ជួប​បងប្អូន​យើង​នៅ​ក្រៅប្រទេស​តែងតែ​និយាយ​ភូត​កុហក​តាំងខ្លួន​ជា​អ្នក​ជួយ​ពលករ​តែ​តាម​ពិត​បោកប្រាស់​ទឹកចិត្ត​បងប្អូន​ប្រឆាំង​ស្អប់​រាជរដ្ឋាភិបាល​ដែល​ខំ​ជួយ​បងប្អូន​ពិតប្រាកដ ។

លោក​បញ្ជាក់​ថា «​តាម​ពិត​ពួក​នេះ​មានគំនិត​អាក្រក់​មិន​ទទួលស្គាល់​ត​មៃ្ល​ការងារ និង​សិទ្ធ​របស់​បងប្អូន​ពលករ​ឡើយ ប្រើ​ពាក្យ​ប្រមាថ​ពលករ​ថា ជា​ខ្ញុំកញ្ជះ​គេ​ជា​វណ្ណៈ​ថោកទាប​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​ដែល​ខំរ​ការងារ​ជូន​បងប្អូន​ពិតប្រាកដ​ទាំង​អស់នេះ​ដែល​យើង​មិន​អាច​ទទួលយក​បាន​ឡើយ​» ។

លោក​ក៏​បាន​កោត​ស​សើរ​បងប្អូន​ពលករ​ខ្មែរ​យើង គឺជា​ពលរដ្ឋ​ដ៏​ឆ្នើម​របស់​ជាតិ​រក​ប្រាក់​ចំណូល​ជួយ​គ្រួសារ​តាម​រយៈ​កសាង​ជីវភាព​គ្រួសារ កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​១​ឆ្នាំ បាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ ។ បងប្អូន​ពលករ​ចេះ​ជំនាញកា​ងារ​ដែល​កំពុង​ធ្វើ​ពេល​ត្រឡប់​ទៅ​វិញ​មានការ​ងារ និង​កសាង​ប្រទេស​តាម​រយៈ​ការងារ​នៅ​ក្នុងស្រុក​យើង ។ បងប្អូន​បាន​ជួយ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា ឯកឧត្តម​លើក​ឡើង​ថា សភាពការណ៍​ប្រទេស​កម្ពុជា​កំពុង​ល្អ​ណាស់ ។ មាន​សន្តិភាព ស្ថិរភាព​យើង​បាន​រក​ឃើញ និង​ចាត់វិធានការ​ទាន់​ពេលវេលា​ចំពោះ​អំពើ​ក្បត់ជាតិ​របស់​លោក​កឹ​ម សុខា និង បក្ស​សង្គ្រោះ​ជាតិ ហើយ​ចាត់វិធានការ​តាម​ច្បាប់ ។ មាន​កំណើនសេដ្ឋកិច្ច​៧% ការងារ​ធ្វើ ៩៩.៣% ។ មាន​ជីវភាព​ធូ​ធារ​ប្រាក់ខែ​មន្ត្រីរាជការ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ មាន​របប​សន្តិសុខ​សង្គម​គ្រោះថ្នាក់​ការងារ​ថែទាំ​សុខភាព​ព្យាបាល​ជំងឺ​មិនបាច់​បង់ប្រាក់ ថ្លៃ​ទឹក​ភ្លើង​ចុះថោក តម្លៃ​ជួល​ផ្ទះ​មិន​ឡើងថ្លៃ កម្ម​ការី​នី​ឆ្លងទន្លេ​មាន​ប្រាក់​ឧបត្ថម្ភ​ពី​៤០​ម៉ឺន​រៀល​៨០​ម៉ឺន​រៀល និង​១២០ ម៉ឺន​រៀល ឆ្នាំ​២០១៩ មាន​របប​ចូល​និវត្ត​សម្រាប់​បងប្អូន​កម្មករ​កម្មការិនី បងប្អូន​នៅ​ថៃ​ក៏​អាច​មាន​របប​ចូល​និវត្ត​នេះ​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​រស់នៅ​ធ្វើ​ការងារ​គោរព​ច្បាប់​អនុវត្ត​តាម​ច្បាប់​មាន​សុវត្ថិភាព ថែរក្សា​សុខភាព ខំរៀន​ជំនាញ ដើម្បី​អនាគត សាមគ្គី​ជួយ​គ្នា​ខ្មែរ និង​ខ្មែរ ខ្មែរ និង​ថៃ និង​សុំ​ស្ថានទូត​បន្ត​យកចិត្តទុកដាក់​តាមដាន​ដោះស្រាយ​រាល់​បញ្ហា​នានា​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ថៃ និង​អនុស្សរណ​នៃ​ការ​យោគយល់​គ្នា​នៃ​ប្រទេស​ទាំង​ពីរ ។
សម្រាប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​សូម​បងប្អូន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ