ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ែន ចំ​រ៉ុ​ង មាន​ប្រពន្ធ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នក​លេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញមុខ​គូស្នេហ៍​របស់​លោក ដោយ​ហៅ​គ្នា​ថា​ប្តី​ប្រពន្ធ​យ៉ាង​ផ្អែមល្ហែម ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នក​លេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញមុខ​គូស្នេហ៍​របស់​លោក ដោយ​ហៅ​គ្នា​ថា​ប្តី​ប្រពន្ធ​យ៉ាង​ផ្អែមល្ហែម ។

វី​ដេ​អូ​ឃ្លី​ប​រយៈពេល​ប្រមាណ​២​នាទី ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​បន្ត​តាម​ហ្វេ​ស​ប៊ុ​ក នា​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​របស់​លោក​ប៉ែន ចំ​រ៉ុ​ង និង​គូស្នេហ៍​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​។ ជាមួយនឹង​សកម្មភាព​កៀក​ស្មា និង​ឱប​ថើប​គ្នា​យ៉ាង​ស្និទ្ធស្នាល តារា​សម្តែង​លោក​ប៉ែន ចំ​រ៉ុ​ង បាន​ទទួល​ពាក្យ​ជូនពរ​ពី​គូស្នេហ៍​របស់​ខ្លួន​យ៉ាង​ផ្អែមល្ហែម​ថា «​សូម​ឲ្យ​បង​រឹតតែ​ល្បី និង​ស្រឡាញ់​អូន​ឲ្យ ច្រើន​ៗ ហើយ​កុំ​ខូច​ទៀត »​។

ជាមួយនឹង​ពាក្យពេចន៍​ជូនពរ​ពី​គូស្នេហ៍​លោក​ប៉ែន ចំ​រ៉ុ​ង ក៏​បាន​ជូនពរ​ខ្លួនឯង​ថា «​សូម​ឲ្យ​ខ្ញុំ​ជួប​មនុស្ស​ដែល ល្អ​ៗ និង​ស្រឡាញ់ សេចក្តីសុខ​គ្រប់យ៉ាង ជា​ពិសេស​សូមកុំ​គិត​ថា​បង​មាន​ស្រី​ទៀត​»​។

ក្រោយ​ពី​វី​ដេ​អូ​ផ្អែមល្ហែម​របស់​លោក​ប៉ែន ចំ​រ៉ុ​ង និង​គូស្នេហ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កមក ធ្វើ​ឲ្យ​ម្នាក់​ៗ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​វី​ដេ​អូ​នោះ បង្ហាញ​ថា​លោក​មាន​ភរិយា​ហើយ បើ​ទោះ​មិន​ទាន់​រៀប​ការ​ក្តី ។ នេះ​ជា​គូស្នេហ៍​ផ្លូវការ​ដែល​លោក​បង្ហាញ បន្ទាប់​ពី​បែកបាក់​ជាមួយ​អ្នក​នាង​ភិន សុ​ដា​លី​ស ដែល​ជា​ភរិយា​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នាន តែ​មិន​បាន​រៀប​ការ​នោះ ។

យ៉ាងណា​ក៏​ដោយ​វី​ដេ​អូ​នោះ នៅ​មិន​ទាន់​ឃើញ​ការ​ចេញ​មុខ​អះអាង​បញ្ជាក់​ណាមួយ​នៅឡើយ​ទេពី​លោក​ប៉ែន ចំ​រ៉ុ​ង ចំពោះ​ពី​អត្តសញ្ញាណ​របស់​នារី​ដែល​ជា​ភរិយា​មិន​ទាន់​រៀប​ការ​របស់​លោក​នេះ ។ បើ​ផ្អែក​តាម​វី​ដេ​អូ និង​ភាព​ល្ហែម​ល្ហែម គឺ​អ្នក​ទាំង​ពីរ​ទំនងជា​បាន​រួមរស់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា និង​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​រួច​ទៅ​ហើយ ដោយ​គ្រាន់តែ​លោក​ប៉ែន ចំ​រ៉ុ​ង មិន​ទាន់​បង្ហាញ​ជា​សាធារណៈ និង​ប្រកាស​ថា​នាង​គឺជា​ភរិយា​របស់​លោក​ឲ្យ​គេ​ស្គាល់​ច្បាស់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ