ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអី ទើបដល់ថ្នាក​់​សម្លា.ប់​​ក្នុងបន្ទប់​ទឹក​នៅ​ផ្សាររាត្រី

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ីម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​២​និង​៣២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា នៅ​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត…

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ីម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​២​និង​៣២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា នៅ​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​នគរបាល​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ឃាតកម្ម​ដែល​ជនសង្ស័យ​បានវាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ខា​សេន ស៊ិ​ន​គា​សេង អាយុ​៦៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ K-36579669 មានស្រុក​កំណើត​នៅ​ក្រុង​សា​រ៉ា​វ៉ក ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ បើ​តាម​សមត្ថកិច្ច គឺ​ជន​រង​គ្រោះ​បាន​ឆ្លងចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ។

ចំពោះ​ករណី​នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​មនុស្ស​ស្លាប់​នៅ​បន្ទប់ទឹក​ផ្សារ​រាត្រី ក្រុង​បា​វិត​ភ្លាម សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​បាន​ទៅ​ដល់​និង​ពិនិត្យ​សពឃើញ​ថា មាន​ដាច់​សាច់​ក្បាល​ខាងក្រោយ និង​ភ្នែក​ខាងឆ្វេង​ជាំ​។ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​និង​គ្រូពេទ្យសន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​ពិតប្រាកដ​មែន​។​

សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នាំ​ឲ្យ​កើត​មាន​អំពើ​ឃាតកម្ម​នេះ និង​ស្រាវជ្រាវ​តាម​រក​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ សព​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​ថ្មី ហៅ​វត្ត​បា​វិត រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ