ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ចេញ​មក​ដាក់​ប៉ុន្មាន​ម៉ាត់​ពី​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​មិន​ចូល​របស់ Messi

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លិបបិសាចក្រហម Jose Mourinho បានបញ្ចេញមតិខ្លះៗទាក់ទងជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចរបស់កីឡាករជើងខ្លាំង Lionel Messi…

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លិបបិសាចក្រហម Jose Mourinho បានបញ្ចេញមតិខ្លះៗទាក់ទងជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចរបស់កីឡាករជើងខ្លាំង Lionel Messi នៅក្នុងការប្រកួត World Cup ជាមួយនឹងក្រុមជម្រើស ជាតិអ៊ីស្លង់ ។

កាលពីថ្ងៃសៅរ៍ នៅនាទីទី៦៣ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអ៊ីស្លង់ Lionel Messi បានត្រូវបានគេផ្តល់ឲ្យនូវការស៊ុតប៉េណាល់ទី តែជាអកុសលសម្រាប់ក្រុមអាហ្សង់ទីន ព្រោះ Messi ស៊ុតមិនបានសម្រេច ។ ដោយសារតែហេតុនេះហើយមានមតិជាច្រើនវាយប្រហារទៅលើ Messi ព្រោះតែរូបគេត្រូវបានគ្រប់គ្នាចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកហើយបែរជាស៊ុតមិនបានសម្រេច ។

សម្រាប់គ្រូបង្វឹករបស់ Manchester United លោក Jose Mourinho វិញ យល់ពីអារម្មណ៍របស់ Messi ហើយបាននិយាយថា «នៅពេលអ្នកស៊ុតមិនចូលពេលបាល់ប៉េណាល់ទីនៅក្នុងការប្រកួត World Cup វាពិតជាប៉ះពាល់ដល់អ្នកយ៉ាងខ្លាំង ព្រោះពេលនោះគឺជាពេលដែលមិត្តរួមក្រុមរបស់អ្នកជឿទុកចិត្តលើអ្នក ។ បើទោះបីជាអ្នកខ្លាំងផ្តាច់គេក៏ដោយក៏មនុស្សនៅតែជាមនុស្ស ។ អ្នកពិតជាមានអារម្មណ៍ឈឺចិត្តជាក់ជាមិនខាន ។ នេះពិតជាពិបាកសម្រាប់ Messi ហើយ» ។

គួរបញ្ជាក់ផងដែរថា Messi និងក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវចូលប្រកួតជាមួយក្រុមក្រូអាត នៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ