ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងអស់​មក​រួម​នៅ​ត្រង់​ខន្តី​នេះឯង

5 ឆ្នាំ មុន

សារសំខាន់​របស់​ខន្តី​មាន​ន័យ​ធំធេង​ណាស់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា គឺជា​បណ្តូល​ធម៌​សម្រាប់​នាំ​ទៅ​រក​ការ​សម្រេច​គោលដៅ​ខ្ពស់​បំផុត​របស់​ជីវិត​។ យើង​អាច​និយាយ​ថា ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​អង្គ​ទាំង​៨៤០០០​ធម្មក្ខន្ធ មក​រួម​នៅ​ត្រង់​ថា ខន្តី​មួយ​ម៉ាត់​នេះឯង​។ អ្នក​គ្មាន​ខន្តី​មិន​អាច​សម្រេច​ធម៌​សូ​ម្បី​តែ​បន្តិចបន្តួច​ឡើយ​ ។ ក្នុង​សេចក្តី​ប្រកាស​ដើម្បី​ចាត់តាំង​អង្គការ​ពុទ្ធសាសនា ជា​លើក​ដំបូង​បង្អស់​របស់​ព្រះ​អង្គ​នៅ​ប្រទេស​ឥណ្ឌា…

សារសំខាន់​របស់​ខន្តី​មាន​ន័យ​ធំធេង​ណាស់​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា គឺជា​បណ្តូល​ធម៌​សម្រាប់​នាំ​ទៅ​រក​ការ​សម្រេច​គោលដៅ​ខ្ពស់​បំផុត​របស់​ជីវិត​។ យើង​អាច​និយាយ​ថា ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​អង្គ​ទាំង​៨៤០០០​ធម្មក្ខន្ធ មក​រួម​នៅ​ត្រង់​ថា ខន្តី​មួយ​ម៉ាត់​នេះឯង​។ អ្នក​គ្មាន​ខន្តី​មិន​អាច​សម្រេច​ធម៌​សូ​ម្បី​តែ​បន្តិចបន្តួច​ឡើយ​ ។

ក្នុង​សេចក្តី​ប្រកាស​ដើម្បី​ចាត់តាំង​អង្គការ​ពុទ្ធសាសនា ជា​លើក​ដំបូង​បង្អស់​របស់​ព្រះ​អង្គ​នៅ​ប្រទេស​ឥណ្ឌា កាលពី​ជាង​២៦០០​ប្លាយ​ឆ្នាំ​មុន ហើយ​អ្វី​ដែល​ពុទ្ធបរិស័ទ​យើង​សម័យ​នោះ​ស្គាល់​ក្នុង​នាម​ថា មហា​ចតុរង្គសន្និបាត នោះ​ព្រះ​អង្គ​បាន​លើក​ខន្តី​គឺ​ការ​អត់ធន់ ថា​ជា​ភ្លើង​ដ៏​ធំ​បំផុត​សម្រាប់​ដុត​បំផ្លាញ​នូវ​ឧបសគ្គ​ទាំងឡាយ ដែល​រារាំង​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​រក​គោលដៅ​នៃ​ជីវិត​គឺ​ព្រះ​និព្វាន គឺ​ទ្រង់​សម្តែង​ថា ខ​ន្តិ បរមំ ត​បោ តី​តិ​ក្ខា សេចក្តី​អត់ធន់​គឺជា​តបៈ​(​ការ​ប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង​ដើម្បី​ធ្វើ​កាយ​និង​ចិត្ត​ឱ្យ​ស្ងប់​)​ដ៏​ឧត្តម ។

មាន​ខន្តី​នៅ​ក្នុង​ចិត្ត​ដរាបណា ផល​ដែល​ទទួល​បាន​គឺ​សេចក្តី​ស្ងប់ សុខ​ស្រួល​ពិតជា​មាន​ដរាប​នោះ ខន្តី​ហ្នឹងហើយ​ជា​ផ្លូវ​នាំ​ទៅ​រក​បរមសុខ​ពោល​គឺ​ព្រះ​និព្វាន ។