ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលមិន​ប្រកាន់ស្តាំ…

5 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ យុវតី​២​នាក់​ បាន​រង​របួសធ្ងន់នៅ​ក្នុង​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​បុក​ជា​មួយរថយន្តដឹកដីក្នុងទិស​ដៅ​បញ្ច្រាស​គ្នា​​​នៅ​ចំ​ណុច​ផ្លូវ​កោង​ ស្ថិត​​ក្នុង​ភូម​ិ​ម​ហរ៍ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ កាល​ពី​​វេលា​ម៉ោង​១ និង​៣០​នាទី​​រសៀលថ្ងៃ​ទី​១៨ ខែមិថុនា…

​ខេត្តកំពង់ធំ ៖ យុវតី​២​នាក់​ បាន​រង​របួសធ្ងន់នៅ​ក្នុង​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​បុក​ជា​មួយរថយន្តដឹកដីក្នុងទិស​ដៅ​បញ្ច្រាស​គ្នា​​​នៅ​ចំ​ណុច​ផ្លូវ​កោង​ ស្ថិត​​ក្នុង​ភូម​ិ​ម​ហរ៍ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ កាល​ពី​​វេលា​ម៉ោង​១ និង​៣០​នាទី​​រសៀលថ្ងៃ​ទី​១៨ ខែមិថុនា ។ យុវតី​ទាំង​​​២​នាក់​ជិះ​ម៉ូតូ​ហុងដាសេ​១២៥ ពណ៌​ខ្មៅ ពាក់​​ផ្លា​ក​លេខ ​កំពង់ធំ​ ១K-២២៧២ បើកបរ​ដោយ​​ឈ្មោះ ហុ​ន ចាន់​ធី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ឡា​ច គង្គា អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​​បារាយណ៍ ។ ​

ចំណែក​រថយន្ត​ដឹក​ដី ពណ៌​ស ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ ៣A-១៧០៣ បើក​បរ​ដោយ​ឈ្មោះ ញឹក ធា ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ នៅ​ភូមិ​ជា​ផល ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់ ។បន្ទាប់​ពី​កើតហេតុ​ អ្នក​បើកបរ​រថយន្ត​​បាន​គេច​ខ្លួន​បាត់​ បន្សល់​ទុក​តែរថយន្ត​នៅ​កណ្តាលផ្លូវ និង​ត្រូវ​បាន​​​សមត្ថ​កិច្ចយក​ទៅ​រក្សា​ទុកនៅអ​ធិ​ការដ្ឋាន​ន​គន​របាល​ស្រុក​កំពង់​ស្វាយ ​រង់ចាំ​ឱ្យ​តំណាង​ភាគី​ទាំង​សង​ខាងចូល​មក​ដោះស្រាយ​តាម​នីតិវិធី ។

មន្ត្រី​​នគរបាល​​ស្រុក​កំពង់​ស្វាយ​និយាយ​​​ថា ករណី​គ្រោះថ្នាក់​​រវាង​ម៉ូតូ​​និង​រថយន្ត​ដឹក​ដី​នេះ​​ គឺ​​មក​ពី​​អ្នក​​បើក​បរ​ម៉ូតូបើក​ក្នុង​ល្បឿន​លឿន និង​មិន​ប្រកាន់​​​ស្តាំ​​​ ពេល​​​ដល់​​​ចំណុច​ផ្លូវ​កោង ៕

អត្ថបទសរសេរ ដោយ