ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​២​ថ្ងៃ​បន្ទាប់​ពី​ចុះ​សួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​នេះ​បាន​ទទួល​អំណោយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្រោម​ការ​គៀងគរ​រក​ជំនួយ​របស់​លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​ជាមួយនឹង​សហការី ស្ត្រី​មេម៉ាយ​រស់នៅ​ក្រោម​ដំបូល​ខ្ទម​កំសត់​ធ្លុះធ្លាយ ចិញ្ចឹម​កូន​ចំនួន​០៣​នាក់…

ខេត្តកំពង់ធំ ៖ ក្រោម​ការ​គៀងគរ​រក​ជំនួយ​របស់​លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​ជាមួយនឹង​សហការី ស្ត្រី​មេម៉ាយ​រស់នៅ​ក្រោម​ដំបូល​ខ្ទម​កំសត់​ធ្លុះធ្លាយ ចិញ្ចឹម​កូន​ចំនួន​០៣​នាក់ ដោយ​ប្រកប​មុខរបរ​ដើរ​ស៊ីឈ្នួល​លាងចាន និង​បោក​ខោអាវ​ឲ្យ​គេ​តាម​ផ្ទះ ស្ថិត​នៅ​ភូមិ​កំពង់​គោ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បាន​ទទួល​អំណោយ​ផ្ទះ​ថ្មី ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ដោយ​យល់​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​អភ័ព្វ​ឈ្មោះ ផៃ សុខា អាយុ​៣២​ឆ្នាំ ជា​ស្រី​មេម៉ាយ​ចិញ្ចឹម​កូន​ៗ​បី​នាក់ រស់​ក្រោម​ដំបូល​តង់​ធ្លុះធ្លាយ ពេល​ភ្លៀង​ម្តង​ៗ​ទ​ទូល​កៅស៊ូ​ឱប​កូន​លាយ​ជាមួយ​ទឹកភ្នែក ។ បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ពាំនាំ​យក​នូវ​ថវិកា និង​សម្ភារ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​រូប​នាង ពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ថ្មី​ៗ​នេះ នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ទោ​ត្រឡប់​មក​វិញ លោក​បាន​គៀងគរ​រក​ជំនួយ​ពី​សប្បុរសធម៌​នេះ​រួម​មាន ៖​ទី​១ – ឧត្តមសេនីយ៍ទោ គី​ម សុ​ផា​រុន និង​លោក​ជំទាវ ថវិកា​១​លាន​រៀល ។ ទី​២- ឧត្តមសេនីយ៍ទោ គន់ រ័​ត្ន​មុន្នី និង​លោក​ជំទាវ ថវិកា​៥០​ម៉ឺន​រៀល ។ ទី​៣ – ឧត្តមសេនីយ៍ទោ គង់ ក​ន្នា​រិ​ទ្ធ ថវិកា​៥០​ម៉ឺន​រៀល ។ ទី​៤ – លោក​យន់ សុគន្ធ និ លោកស្រី ថវិកា​៤០​ម៉ឺន​រៀល ។ ទី​៥ – លោកស្រី គី​ម ច័ន្ទ​សុ​លី​ណា និង​ស្វាមី ថវិកា ២០​ម៉ឺន ។ ទី​៦- លោក​វរសេនីយ៍ឯក អ៊ី​ម ច័ន្ទ​សុភ​ត្រា និង​លោកស្រី ថវិកា​២០​ម៉ឺន​រៀល ។ សរុប​ចំនួន​ជិត​៣​លាន​រៀល​យក​មក​សាង​សង់ផ្ទះ​អស់​ទឹកប្រាក់​ចំនួន​២,៥៦០,០០០​រៀល ។

នៅ​ក្នុង​ពិធី​ប្រគល់​ជម្រក​ស្នាក់​នៅ​ថ្មី​នេះ​ក្រុមការងារ​យើង​បាន​ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​ទៀត​នូវ​កង់​ជិះ​ចំនួន​១ តម្លៃ​១៥០,០០០​រៀល សម្លៀក​បំពាក់​សិស្ស​ចំនួន​៣​កំ​ប្លេ​រ សា​រ៉ុ​ង​ចំនួន​២ កន្ទេល មុង​ភួយ ចានឆ្នាំង ស្លាបព្រា ធុង​ទឹក សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត និង​ថវិកា​ចំនួន​១៥០,០០០​រៀល​បន្ថែម​ប្រគល់​ជូន​ដល់​ស្ត្រី​មេម៉ាយ ឈ្មោះ ផៃ សុខា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ភូមិ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សប្បុរសជន ដែល​បាន​ចូលរួម​ថវិកា​ក្នុង​ការ​សាងសង់ និង​ជួយ​ដល់​ស្ត្រី​កម្សត់ និង​បាន​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​អស់លោក លោក​ជំទាវ ដែល​ជា​សប្បុរសជន សូម​បាន​ជួប​ប្រទះ​តែ​សេចក្ដីសុខ សេចក្តីចម្រើន និង​ជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខ​: និង​ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ