ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​អត្តឃា.ត​ច្រើន​តែ​ជា​អ្នក​អស់កម្លាំង​ចិត្ត

5 ឆ្នាំ មុន

នៅ​ក្នុង​រាង​កាយ​របស់​យើង​នេះ​ក្រៅពី​មាន​ភ្នែក ត្រចៀក អវយវៈ ដែល​យើង​អាច​មើលឃើញ​នេះ​ហើយ នៅ​មាន​របស់​សំខាន់​មួយទៀត​ដែល​យើង​មើល​មិនឃើញ​គឺ កម្លាំង​។ កម្លាំង​នេះ​ដែល​យើង​ត្រូវ​អាស្រ័យ​ពឹងពាក់​តាំង​តែ​ពី​យើង​នៅ​តូច​ម្ល៉េះ ព្រោះ​បើ​គ្មាន​កម្លាំង យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ គឺ​យ៉ាង​ហោច​ណាស់់​ក៏​ត្រូវ​មាន​កម្លាំង​សម្រាប់​ដកដង្ហើម…

នៅ​ក្នុង​រាង​កាយ​របស់​យើង​នេះ​ក្រៅពី​មាន​ភ្នែក ត្រចៀក អវយវៈ ដែល​យើង​អាច​មើលឃើញ​នេះ​ហើយ នៅ​មាន​របស់​សំខាន់​មួយទៀត​ដែល​យើង​មើល​មិនឃើញ​គឺ កម្លាំង​។ កម្លាំង​នេះ​ដែល​យើង​ត្រូវ​អាស្រ័យ​ពឹងពាក់​តាំង​តែ​ពី​យើង​នៅ​តូច​ម្ល៉េះ ព្រោះ​បើ​គ្មាន​កម្លាំង យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ គឺ​យ៉ាង​ហោច​ណាស់់​ក៏​ត្រូវ​មាន​កម្លាំង​សម្រាប់​ដកដង្ហើម ផឹកទឹក និង​ទទួលទាន​អាហារ​ដែរ ។

កម្លាំង​ដែល​យើង​និយាយ​នេះ គឺជា​កម្លាំង​ខាង​រាង​កាយ​ប្រើ​សម្រាប់​ប្រកប ធ្វើ​កិច្ចការ​ផ្សេង​ៗ ហើយ​អាច​កើតឡើង​បាន អាស្រ័យ ដោយ​ការ​បរិភោគ​ម្ហូបអាហារ​ដែល​មាន​ជីវជាតិ មាន​ថាមពល ។

តែ​នៅ​មាន​កម្លាំង​មួយទៀត ដែល​ជា​របស់​គូ​នឹង​កម្លាំងកាយ គឺ​កម្លាំងចិត្ត​។ យើង​ដឹង​ហើយ​ថា មនុស្ស​យើង​រួម​ផ្សំ​ដោយ​វត្ថុ​ពីរ​យ៉ាង​គឺ​កាយ​និង​ចិត្ត ។ ដូច្នេះ​បើ​រាង​កាយ​ត្រូវការ​ក​ម្លាំ​ង ចិត្ត​របស់​យើង​ក៏​ត្រូវការ​កម្លាំង​ដែរ ហើយ​កម្លាំងចិត្ត ហាក់ដូចជា​សំខាន់​ណាស់ ព្រោះ​យើង​តែង​និយាយ​ខ្លួន​យើង ឬឮ​គេ​និយាយ​ថា បើ​អស់កម្លាំង​ចិត្ត​ហើយ រក​ធ្វើ​អ្វី​ក៏​មិនកើត​ដែរ​។ អ្នក​ដែល​ធ្វើ​អត្តឃាត គឹ​សុទ្ធតែ​ជា​អ្នក​ដែល​អស់​ក​ម្លំ​ង​ចិត្ត​សម្រាប់​តស៊ូ​ក្នុង​ជីវិត ថ្វី​ត្បិត​តែ​គេ​ជា​មនុស្ស​មាន​សុខភាព​ល្អ មាន​កម្លាំង​ពលំ​មាំមួន​ក៏​ដោយ​។

ព្រះសម្មាសម្ពុទ្ធ លោក​ទ្រង់​ញាណ​ឃើញ​នូវ​សារសំខាន់​របស់​កម្លាំងចិត្ត​ដែល​មានមុខ​នាទី​សំខាន់​ក្នុង​ជីវិត ជា​ពិសេស​ចំពោះ​អ្នកដឹកនាំ​ដែល​ត្រូវ​ទទួលភារៈ​ធ្ងន់​ក្នុង​ការ​គ្រប់គ្រង​គេ​នោះ ទើប​បានជា​លោក​ដាក់​កម្លាំង​ចិត្តជា​គោល​មួយ ក្នុង​ចំណោម​គោល​ទាំង​១០​នៃ​ទសពិធរាជធម៌ សម្រាប់​ឱ្យ​អ្នកដឹកនាំ​ទាំងឡាយ​បដិបត្តិ​។ ស​ម្លាំ​ង​ចិត្ត​ក្នុង​ទសពិធរាជធម៌ គឺ​ខន្តី​នេះឯង​។

ដូច្នេះ​អ្នក​ដែល​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកបការងារ គឺ​អ្នកមាន​ខន្តី​នេះឯង​។ អស់​ខន្តី​ពេល​ណា អស់​ការ​អត់ធ្មត់​ពេល​ណា កម្លាំងចិត្ត​ក៏​អស់​ពេល​នោះ ការ​សមគួរ​នឹង​ទទួលផល ក៏​អស់​ពេល​នោះ​ដែរ ។