ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានវិញ…! គាត់ជាអ្នកទោស​ដែល​រត់គេច​​​ចោល​កូ​ន​ ពេល​​សម្រាល​​​​រួច​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកទោស​ម្នាក់​ បានត្រូវ​នគរបាល​ខណ្ឌ​ច្បារ​អំពៅចាប់​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨  មិថុនា បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​រត់គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ កំឡុង​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​ព្រៃ​សបញ្ជូន​ទៅ​សម្រាលកូន​ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក ក្នុង​ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកទោស​ម្នាក់​ បានត្រូវ​នគរបាល​ខណ្ឌ​ច្បារ​អំពៅចាប់​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨  មិថុនា បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​រត់គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ កំឡុង​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​ព្រៃ​សបញ្ជូន​ទៅ​សម្រាលកូន​ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក ក្នុង​ខណ្ឌដូនពេញ កាលពី​ចុងឆ្នាំ​២០១៧​កន្លង​មក ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ភូមិ​ដើម​ចាន់សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ខណៈស្ត្រី​រូប​នេះ​កំពុង​ដើរ​តាម​ផ្លូវ ។ ស្ត្រី​អ្នកទោស​ខាងលើ​ឈ្មោះ ជា សុខ​ធី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ- សង្កាត់​ខាងលើ ។

លោក ម៉ៅ សឿ​ត អធិការ​ស្តីទី​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​០០១ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​នៃអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទអំពើ​អូស​ទាញ​ពេស្យាចារ​កុមារ ប្រព្រឹត្ត​នៅ​ចំណុច​អា​ផាត​មេន​ឌី​អឹ​ម ផ្លូវ​លេខ​៤៧០ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពីដើម​ឆ្នាំ​២០១៧ ។ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បានឃំ​ុ​ខ្លួន​ប​ណ្តេ​ាះ​អាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ទៀត ។

គួរ​រំលឹក​ថា ស្ត្រី​ឈ្មោះ ជា សុខ​ធី បាន​លួចរត់គេច​ខ្លួន​បាត់​ស្រមោល​ កាលពី​ថ្ងៃ​ទី​១៨  វិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រំលង​អធ្រាត្រ បន្ទាប់​ពី​រូប​នាង​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ.​ស បញ្ជូន​ទៅ​សម្រាលកូន​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​ស្ថិត​ក្នុង​ខណ្ឌដូនពេញ ។ ពេល​នោះ ឆ្លៀតឱកាស​ដែល​អនុរក្ស​ពន្ធនា​គារ​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​នាង​រត់គេច​ខ្លួន​ចេញ​តាម​បង្អួច​ទៅ​បាត់​តែ​ម្តង ដោយ​បន្សល់​ទុក​ទារិកា​ជា​កូន​ ដែល​ទើបនឹង​កើត​ឱ្យ​រស់នៅ​ឯកោ​ក្នុង​មន្ទីរពេទ្យ ។ រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​មិនដឹង​ថា ទារិកា​រូប​នេះ ត្រូវ​បាន​អ្នក​ណា​យក​ទៅ​ចិញ្ចឹម​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ