ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ឲ្យ​ក្រុមហ៊ុន​មួយ​សង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​គម្រោង​ទុក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូរ​ទាត់​របស់​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុម​ស្មេ​ថេ​ក ខូ អី​ល ធី​ឌី​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មា​នក​ម្លាំ ង​អនុភាព​៦០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកំពង់ស្ពឺ ដោយ​សម្លេង​១០៤ លើ​១០៤​សម្លេង ។…

រាជធានី​ភ្នំពេញ ៖ ការ​គម្រោង​ទុក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូរ​ទាត់​របស់​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុម​ស្មេ​ថេ​ក ខូ អី​ល ធី​ឌី​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មា​នក​ម្លាំ ង​អនុភាព​៦០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកំពង់ស្ពឺ ដោយ​សម្លេង​១០៤ លើ​១០៤​សម្លេង ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ត្រូវ​បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​សភា​លើក​ទី​១០ នីតិកាល​ទី​៥​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​បាន​ពិភាក្សា​មាត្រា​ម្តង​ៗ​ដោយ​អ​ធីប​តី​ភាព​សម្តេច ហេង សំ​រិ​ន​ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​ចូល​រូ​ម​១០៤ នៃ​ចំនួន​សមាជិក​ទាំងមូល ។ សេចក្តីព្រាងច្បាប់​ត្រូវ​បាន​សមាជិក​រដ្ឋសភា​ចំនួន​១០៤ អនុម័ត​ជា​ស្ថាពរ ដោយ​មាន​ខ្លឹមសារ​គម្រោង​សាងសង់​ស្ថានីយ​ដែល​ផលិត​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ​មាន​រយៈពេល​មួយ​ឆ្នាំ​អាច​ប្រើប្រាស់​អគ្គិសនី​បាន ។

លោក​ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​ស​នវកម្ម​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​អនុម័ត​យល់ព្រម​លើក​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ស្មេរ​ថេ​ត ខូ​អិ​ល​ធី​ឌី ថា ការ​សាងសង់​ស្ថានីយ​អគ្គិសនី​ពន្លឺព្រះអាទិត្យ​ដែល​មាន កម្លាំង​៦០​មេ​ហ្គា​វ៉ា​ន់​នេះ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​អគ្គិសនី និង​ដើម្បី​ធានា​ការ​ផ្ត​ត់ ផ្គង់​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់ មាន​និរន្ត​ភាព ស្ថិរភាព ប្រសិទ្ធភាព មាន​តម្លៃ​សមរម្យ ។ លោក​បញ្ជាក់​ថា​«​គម្រោង​សាងសង់​ស្ថានីយ​អគ្គិសនី​អានុភាព​៦០​មេ​ហ្គា​វ៉ា​ន់​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តកំពង់ស្ពឺ គឺជា​ប្រភព​ថាមពល​ថ្មី​មួយទៀត​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ គឺជា​ប្រភព​ថាមពល​ថ្មី​មួយទៀត​ដែល​នឹង​រួមចំណែក​ក្នុង​ការ​ឆ្លើយ​តប​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា ក៏​ដូច​ជា រួមចំណែក​ប៉ះប៉ូវ​ឲ្យ​ប្រភព​ថាមពល​ផ្សេង​ទៀត និង​កាត់​បន្ថយ​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​» ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ប្រទាន​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល​ធ្វើការ​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ស្មេ​ថេ​ក ខូ​អិ​ល​ធី​ឌី លើក​គម្រោង​សាងសង់​រួច​ហើយ ។ ការ​ចុះហត្ថលេខា​នោះ​ត្រូវ​រាជរដ្ឋាភិបាល​ផ្តល់​ការ​ធានា​ពីរ​ប្រទេស​គឺ​ទី​១- ការ​ធានា​លើក​ការ​ទូរ​ទាត់​ថ្លៃ​ទិញ​ថាមពល​អគ្គិសនី​ក្នុង​ករណី​អគ្គិសនី​កម្ពុជា មិន​ធ្វើការ​ទូរ​ទាត់ ។ ទី​២- ការ​ធានា​លើក​ការ​ទូរ​ទាត់​ថ្លៃ​ទិញ​មធ្យោបាយ​គម្រោង​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​អាច​អនុវត្ត​គម្រោង​បាន​ដែល​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​ប្រធាន​សក្តិ​ផ្នែក​នយោបាយ ។

លោក​ជាម យៀ​ប​បាន​លើក​ឡើង​ទៀត​ថា គម្រោង​សាងសង់​ស្ថានីយ​អគ្គិសនី​ស្ថិត​នៅ​តំបន់​ក្នុង​ឃុំ​ដំណាក់​វាំង ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៨០​ហិ​កតា ។ អនុភាព​ដំឡើង​៦០​មេ​ហ្គា​វ៉ា​ត់ (​ចរន្តឆ្លាស់​) ម​រិ​មា​ណ​ផលិត​ប្រចាំឆ្នាំ​៩៦​លាន គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ឆ្នាំ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​៥៨.២២៥.៣២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ទុន​ផ្ទាល់​៣០% និង​កម្ចី​៧០% តាម​អត្រា​ការ​ប្រាក់​៦.៥០% ធ្វើការ​សម្បទាន​២១​ឆ្នាំ​ក្នុង​នោះ​សាងសង់​១​ឆ្នាំ និង​ធ្វើ​អាជីវកម្ម​២០​ឆ្នាំ គ្រោង​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩ ដោយ​តម្លៃ​លក់​ថាមពល​អគ្គិសនី​៧.៦​សេន​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។

លោក​ជាម យៀ​ប​ក៏​បាន​លើក​ឡើង​ថា ការ​វិនិយោគទុន​សាងសង់​សា្ថ​នី​យ​ផលិត​ថាមពល​អគ្គិសនី​ដោយ​ពន្លឺព្រះអាទិត្យ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​លើកទឹកចិត្ត​ដាក់​អ្នក​វិនិយោគ​ដោយ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈពេល​៩​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម ។ តាម​គម្រោង​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ជាម យៀ​ប​បាន​ឲ្យ​ដឹង​ថា​រដ្ឋ និង​ទទួល​បាន​ចំណូល​ពន្ធ​រួម​មាន​ពន្ធ​លើ​ប្រាក់​ចំណូល លើ​ប្រាក់​ចំណូល​បន្ថែម លើ​ការ​បែងចែក ភាគលាភ និង​ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់​១១.១៩៦.០០០​ដុល្លារ​ក្នុង​រយៈពេល​សម្បទាន​២១​ឆ្នាំ ឬ​ជា​មធ្យម​៥៣៣.១៤០​ដុល្លារ​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ