ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យយ៉ាងសន្ធោសន្ធៅ​​ឆេះ​កុដិ​ក្នុង​វត្ត​លង្កា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុដិ​មួយ​ខ្នង​សាងសង់​ពី​ឈើ​លើ ថ្ម​ក្រោម ទុ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​បាយសី​អាសនៈ​គ្រូ​របស់​ព្រះសង្ឃ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​វត្ត​លង្កា​ ផ្អើល​ព្រះសង្ឃ​ទាំង​កណ្តាល រាត្រី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា នៅ​ក្នុង​វត្ត​លង្កា កុដិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ កុដិ​មួយ​ខ្នង​សាងសង់​ពី​ឈើ​លើ ថ្ម​ក្រោម ទុ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​បាយសី​អាសនៈ​គ្រូ​របស់​ព្រះសង្ឃ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​វត្ត​លង្កា​ ផ្អើល​ព្រះសង្ឃ​ទាំង​កណ្តាល
រាត្រី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា នៅ​ក្នុង​វត្ត​លង្កា កុដិ​លេខ​៤ ភូមិ​៥ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា កុដិ​ដែល​ឆេះ​នោះ គឺជា​អតីត​កុដិ​របស់​ព្រះ​តេជគុណ ឈុំ ណា​រិ​ទ្ធ ព្រះ​ជន្ម​៣៤​ព្រះ​វស្សា ហើយ​បច្ចុប្បន្ន​បាន​សឹក​ជា​គ្រ​ហស្ត ដែល​ពុទ្ធបរិស័ទ និង​ញាតិ​ញោម​ហៅ​លោក​ថា លោក​បង នេន រឺ​ក៏​លោក​បង វណ្ណ ជា​លោកគ្រូ​ល្បី​ខាង​ទស្ស​ន៍​ទាយ និង​ស្រោច​ទឹក​លើករាសី ល្បីឈ្មោះ​នៅ​ក្នុង​វត្ត​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​កុដិ​នោះ​មានទ្រព្យ​សម្បត្តិ​មាន​តម្លៃ នឹង​បច្ច័យ​ច្រើន ហើយ​មុន​ពេល​កើតហេតុ នៅ​ជាន់​ខាងលើ​គឺ​មានព្រះសង្ឃ​ជា​​ម្ចាស់​កុដិ​ម្នាក់ និង​កូនសិស្សលោក​៤​នាក់ ហើយ​នៅ​ជាន់​ខាងក្រោម​មាន​យាយជី​ស្នាក់​នៅ​បី​ទៅ​បួន​នាក់​ដែរ និង​មាន​ម៉ូតូ​បួន​គ្រឿង និង​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ម៉ូតូ​អស់​ចំនួន​៣​គ្រឿង ចំណែក​រថយន្តមួយគ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត បាន​យក​ចេញ​ទាន់ ។

អគ្គី​ភ័យ​ខាងលើ​នេះ​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ គ្រាន់តែ​ឆេះ​របស់របរ​នៅ​ក្នុង​កុដិ​នោះ មាន​កន្ទេល​ជ័រ វាំងនន​ក្រណាត់​ច្រើន ហើយ​កុដិ​ខាងលើ​ជា​ប្រភេទ​កុដិ​ឈើ​ផង​នោះ ទើប​បង្ក​អោយ​ងាយ​ឆាបឆេះ​រាលដាល​លឿន​ពេញ​ក្នុង​កុដិ​។ នៅ​ក្នុង​ហេតុការណ៍​នេះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរា​
គម​ន៏​ពន្លត់​ស្ទើរតែ​គ្រប់​អង្គភាព ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ខាង​ការិយាល័យ​ពន្លត់អគ្គីភ័យ​ស្នងការ​រាជធានី​ភ្នំពេញ​អស់​ចំនួន​១០​គ្រឿង ទើប​រលត់​ជា​ស្ថាពរ​។

ក្រោយ​កើតហេតុ កុដិ​ដែល​ឆាបឆេះ​ខាងលើ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង និង​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ស្ទើរ​ទាំងស្រុង តែ​មិន​បាន​ឆាបឆេះ​រាលដាល​ដល់​កុដិ​ដែល​នៅ​ជិតគ្នា​នោះ​ទេ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ឲ្យ​ដឹង​ថា បង្ក​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​បាយសី​អាសនៈ​គ្រូ​របស់​ព្រះសង្ឃ​នៅ​ក្នុង​កុដិ​លេខ​៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ