ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលទៅស្ត្រីម្នាក់នេះត្រូវបាក់ភ្លៅព្រោះតែការនិយាយទូរស័ព្ទរបស់បើកបរ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៌ម្នាក់បានបើកបរបណ្ដើរ និងនិយាយទូរស័ព្ទបណ្ដើរហើយបើកយ៉ាងលឿនទៀតក៏បានជ្រុលទៅបុកនឹងកិនស្ត្រីដែលជាមន្ត្រីបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទម្នាក់ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិក្រាំងស្វាយ…

រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៌ម្នាក់បានបើកបរបណ្ដើរ និងនិយាយទូរស័ព្ទបណ្ដើរហើយបើកយ៉ាងលឿនទៀតក៏បានជ្រុលទៅបុកនឹងកិនស្ត្រីដែលជាមន្ត្រីបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទម្នាក់ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ កំពត 3A-0811 បើបរដោយបុរសម្នាក់ឈ្មោះ ស៊ិន នុប អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិល្វេ ឃុំត្រាំខ្នា ស្រុកឈូក ខេត្ត​កំពត ជារថយន្តក្រុមហ៊ុនស៊ីម៉ង់ត៌ ។ រថយន្តនេះបានបើកបុក និងកិនម៉ូតូ១គ្រឿងម៉ាកហុង​ដាវ៉េវ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CY-9575 បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ដួង ចាន់ថាវី អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ មានទីលំនៅក្នុងភូមិអង្គសង្កាត់ប្រទះឡាង ខណ្ឌ​ដង្កោ រងរបួសបាក់ភ្លៅខាងឆ្វេង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្តនេះដែរដោយគាត់ជិះម៉ូតូខាងមុខហើយរថយន្តបើកតាមពីក្រោយ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើដោយសារតែអ្នកបើកបររថយន្តនោះរវល់តែនិយាយទូរស័ព្ទបណ្ដើរ និងបើកបរបណ្ដើរខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង ។

ខណៈនោះបានបណ្ដាលឲ្យស្រ្តីរងគ្រោះរងរបួសបាក់ភ្លៅធ្ងន់ធ្ងរ ហើយត្រូវបាននគរបាល បញ្ជូនទៅ​កាន់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ប៉ុន្តែដោយសាររបួសធ្ងន់ពេកទើបគ្រូពេទ្យទ៏នោះមិនហ៊ានទទួល​ព្យាបាលរួចក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ ។ ចំណែកឯអ្នកបើកបររថយន្តនេះ​ត្រូវចាប់ខ្លួនហើយរថយន្តបង្កព្រមទាំងម៉ូតូរងគ្រោះត្រូវបាននគរបាលនាំទៅរក្សាទុកនៅអធិ​ការដ្ឋានខណ្ឌដើម្បីដោះស្រាយតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ