ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បុក​ការ៉ាសសាំង​​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​ហើយ​នៅ​ប្រកែក​ថា​អត់​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​លឿន​ឡើងលើ​​ខឿន​សួនច្បារ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​របស់​ស្ថានីយប្រេងឥន្ធនៈ បណ្តាល​ឱ្យ​ដួល​រលំ​ដល់​ដី ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមិថុនា នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​លឿន​ឡើងលើ​​ខឿន​សួនច្បារ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​របស់​ស្ថានីយប្រេងឥន្ធនៈ បណ្តាល​ឱ្យ​ដួល​រលំ​ដល់​ដី ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមិថុនា នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

ប្រភព​ពី​សន្តិសុខ​យាម​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​នៅ​ជិត​នោះ​មាន​រថយន្ត​ដឹក​ស្រា​បៀរ​មួយ​គ្រឿង​ឈប់​នៅ​ជិត​នោះ ហើយ​ម្ចាស់​រថយន្ត​បាន​ចុះ​ទៅ​ហូប​បបរមាន់​នៅ​ក្បែរ​នោះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AS-៦២៨៦ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ឡើង​លើ​ខឿន​សួនច្បារ​ស្ថានីយប្រេងឥន្ធនៈ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បណ្តាល​បាក់​ដួល​រលំ ហើយ​ភ្លាម​ៗ​នោះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ព្យាយាម​​​ថយក្រោយ​បើក​ចុះ បម្រុង​បើករថយន្ត​​គេចខ្លួន​​ទៀត ក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​ដឹក​ស្រា​បៀរ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តិចតួច ក៏​ត្រូវ​សន្តិសុខ និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឃាត់​រថយន្ត​ឡិច​ស៊ី​ស RX300 ជាប់ ដើម្បី​ឱ្យ​សងការ​ខូចខាត តែ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស RX300 ចុះ​មក​ស្រែក​ឡូឡា​ប្រកែក​ជាមួយ​អ្នកយាម​ស្ថានីយប្រេងឥន្ធនៈ​ថា ខ្លួន​មិន​បាន​បុក​បង្គោល​ភ្លើង​ទេ គឺ​គ្រាន់តែ​កៀរ​ខឿន​បែកបាក់​តិចតួច និង​ប៉ះ​រថយន្ត​ដឹក​ស្រា​បៀរ​ចត​ចោល​នោះ​បន្តិច​តែ​ប៉ុណ្ណោះ​។

ប្រភព​ពី​អ្នក​រត់​កង់​បី និង​ម៉ូតូឌុប​ដែល​ឈប់​ចាប់​ម៉ូយ​នៅ​ទីនោះ​បាន​និយាយ​ថា រថយន្ត​ឡិច​ស៊ី​ស RX300 នោះ​ពិតជា​បាន​បុក​បង្គោល​ភ្លើង​របស់​ស្ថានីយប្រេងឥន្ធនៈ​អោយ​រលំ​ពិតមែន ហើយ​រថយន្ត​នោះ​បាន​ថយ​ចុះ ក៏​ប៉ះ​រថយន្ត​ស្រា​បៀរ​បណ្តាល​ឱ្យ​រងការ​ខូចខាត​តិចតួច សង​២០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ហើយ​នៅ​តែ​ប្រកែក​ថា​មិន​បាន​បុក​បង្គោល​ល​ភ្លើង​ស្ថានីយប្រេងឥន្ធនៈ​ទៀត​។

ក្រោយ​កើតហេតុ ជន​បង្ក​ត្រូវ​បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ​ឃាត់ខ្លួន រង់ចាំ​តំណាង​ខាងស្ថានីយប្រេងឥន្ធនៈ​មក​ដោះស្រាយ​ជាមួយ​បុរស​នោះ ហើយ​ខាង​ស្ថានីយប្រេងឥន្ធនៈ​មាន​ចំណាត់ការ​យ៉ាង​ជាមួយ​ជន​បង្ក​នោះ ក៏​សម្រេច​ទៅ​លើ​អ្នកគ្រប់គ្រង​ជា​អ្នក​ចាត់ចែង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ