ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Isco ៖ មើលលទ្ធផលរបស់អាល្លឺម៉ង់ក៏ដឹងថា WORLD CUP ឆ្នាំនេះពិបាកដែរ

5 ឆ្នាំ មុន

យោងតាមតារាឆ្នើមអេស៉្បាញកីឡាករ ​​Isco បានឱ្យដឹងថា ក្រុមការពារដំណែងជើងឯក World Cup ឥន្ទ្រីដែកអាល្លឺម៉ង់ដែលបានប្រកួតបើកឆាក​របស់​ខ្លួន​ជា​​មួយក្រុមជម្រើសជាតិម៉ិកស៊ីកូដែលជាការប្រកួតដ៏ស្វិតស្វាញបំផុត ។ កាលពីថ្ងៃអាទិត្យក្រុម​ជើងឯងចាស់ឥន្ទ្រីដែក​អាល្លឺ​ម៉ង់​​បានចាញ់ក្រោមថ្វីជើងម៉ិកស៊ីកូ 1-0…

យោងតាមតារាឆ្នើមអេស៉្បាញកីឡាករ ​​Isco បានឱ្យដឹងថា ក្រុមការពារដំណែងជើងឯក World Cup ឥន្ទ្រីដែកអាល្លឺម៉ង់ដែលបានប្រកួតបើកឆាក​របស់​ខ្លួន​ជា​​មួយក្រុមជម្រើសជាតិម៉ិកស៊ីកូដែលជាការប្រកួតដ៏ស្វិតស្វាញបំផុត ។ កាលពីថ្ងៃអាទិត្យក្រុម​ជើងឯងចាស់ឥន្ទ្រីដែក​អាល្លឺ​ម៉ង់​​បានចាញ់ក្រោមថ្វីជើងម៉ិកស៊ីកូ 1-0 ដែលលទ្ធផលនេះ Isco ជឿថា វាជាការបង្ហាញពីភាពលំបាក​ក្នុងការលើកពានរង្វាន់​ពិភពលោក World Cup ឆ្នាំនេះ ។

កីឡាករនាំលេងរបស់ក្រុមជម្រើសជាតិអេស៉្បាញបាននិយាយបានប្រាប់បណ្តាញផ្សព្វផ្សាយ Krasnodar ថា «ប្រទេសអាល្លឺម៉ង់ គឺជាក្រុមការពារដំណែងជើងឯក ប៉ុន្តែអ្វីៗអាចកើតឡើងនៅក្នុងការប្រកួតមួយ ហើយម៉ិកស៊ីកូពិតជាអស្ចារ្យណាស់ ។ ពួកគេបានធ្វើរឿងលំបាកជាច្រើនសម្រាប់អាល្លឺម៉ង់ ហើយបានយកឈ្នះការប្រកួត ដែលវាបង្ហាញថា នេះជាការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុត ។ កីឡាករគ្រប់គ្នាត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហើយអ្នកត្រូវតែហ្មត់ចត់ និងរៀបចំឱ្យល្អសម្រាប់ការប្រកួតនីមួយៗនៅពេលដែលអ្នកប្រឈមមុខនឹងក្រុមទាំងនោះ» ។

Isco ក៏បាននិយាយពីរឿងរ៉ាវនៃការប្រកួត World Cup ផងដែរ ដែលឃើញគ្រូបង្វឹកលោក Julen Lopetegui ចាកចេញពីក្រុមជម្រើសជាតិអេស៉្បាញកាលពីពេលកន្លងមកនេះ ក្រោយ​ពេលបានយល់ព្រមលើកិច្ចព្រមព្រៀងទៅដឹកនាំនៅក្រុម Real Madrid ។

កីឡាកររូបនេះបានបន្តថា «អ្វីៗបានកើតឡើងរួចហើយ ប៉ុន្តែក្តីសុបិន្តរបស់យើងគឺធំជាងអ្វីផ្សេងទៀតដែលអាចកើតឡើង ហើយយើងមានការលើកទឹកចិត្តខ្លាំង ។ នេះគឺជាការប្រកួតបាល់ទាត់ពិភពលោក ហើយមានតែម្តងរៀងរាល់បួនឆ្នាំ ដូច្នេះយើងដឹងថា វាពិតជាលំបាកណាស់ក្នុងការ​មក​ទីនេះ ។ យើងត្រូវតែទុករឿងផ្សេងទាំងអស់មួយឡែកសិន ឥឡូវនេះយើងមិនអាច​សោក​​ស្តាយចំពោះអ្វីដែលបានធ្វើ ឬមិនបានកើតឡើងទេ ។ បច្ចុប្បន្នយើងត្រូវផ្តោតលើការប្រកួតនៅ​រុស្ស៊ីជាធំ និងផ្តោតលើការប្រកួតបន្ទាប់» ។

តារាឆ្នើមដែលជា Playmaker ប្រចាំក្លិបអធិរាជស Real Madrid បានឱ្យដឹងទៀតថា «ជាមួយ​នឹង Lopetegui គាត់គឺជាគ្រូបង្វឹកដែលខ្ញុំធ្លាប់ស្គាល់អស់រយៈពេលជាច្រើនឆ្នាំហើយ យើងបានជួបគ្នានៅក្រុមយុវជនរបស់ក្រុមជម្រើសជាតិ ។ គាត់មានជំនឿយ៉ាងមុតមាំទៅលើខ្ញុំ និងផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តជាច្រើន ។ គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់» ៕

ប្រភព ៖ Marca, ប្រែសម្រួល ៖ សំណាង