ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរហើយពេលនេះ FIFA បើកការស៊ើបអង្កេត​រឿងអ្នកគាំទ្រ​ក្រុម​ម៉ិ​ក​ស៊ិ​ក

5 ឆ្នាំ មុន

ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យ​ដៀម​ដាម​ដាក់មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​របស់​ពួក​អ្នកគាំទ្រ​ក្រុម​ម៉ិ​ក​ស៊ិ​ក​អំឡុង​ពេល​ការ​ប្រកួត​ប៉ះ​ក្រុម​​​​អា​ល្លឺ​ម៉​ង់​ថ្ងៃមុន ។ ក្រុម​ម៉ិ​ក​ស៊ិ​ក​ដែល​មាន​រហស្ស​នាម «​ទ័ពបី​ពណ៌​» បាន​យកឈ្នះ​ក្រុម​ជើង​ឯក​​ចាស់​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​ដោយលទ្ធផល ១-០ កាលពី​ថ្ងៃអាទិត្យ​ទី១៧ មិថុនា​…

ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យ​ដៀម​ដាម​ដាក់មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​របស់​ពួក​អ្នកគាំទ្រ​ក្រុម​ម៉ិ​ក​ស៊ិ​ក​អំឡុង​ពេល​ការ​ប្រកួត​ប៉ះ​ក្រុម​​​​អា​ល្លឺ​ម៉​ង់​ថ្ងៃមុន ។ ក្រុម​ម៉ិ​ក​ស៊ិ​ក​ដែល​មាន​រហស្ស​នាម «​ទ័ពបី​ពណ៌​» បាន​យកឈ្នះ​ក្រុម​ជើង​ឯក​​ចាស់​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​ដោយលទ្ធផល ១-០ កាលពី​ថ្ងៃអាទិត្យ​ទី១៧ មិថុនា​ កន្លង​ទៅ​ នៅ​ពហុ​​កីឡដ្ឋាន Luzhniki Stadium ដែល​គ្រាប់​បាល់​ដ៏​អស្ចារ្យ​នេះរ​កបានដោយ​វីរបុរស Hirving Lozano ។

ទន្ទឹម​នឹង​ជ័យជម្នះ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា ពួក​អ្នកគាំទ្រ​ក្រុម​ម៉ិ​ក​ស៊ិ​ក​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រើពាក្យ «Puto» ដែល​ជា​គ្រាមភាសា​អេ​ស្ប៉ា​ញ​មាន​ន័យ​ថា ពេស្យា​ចារបុរស ។ បន្ទាប់​
ពី​ចប់ការ​ប្រកួត ក្រុម​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​ក៏​បាន​នាំ​គ្នា​ថត​វី​ឌី​អូ​នៅ​កណ្តាល​ក្រុង​ម៉ូ​ស្គូ​ដោយ​ច្រៀង​ចម្រៀង​​មាន​ឃ្លា «he who doesn’t jump is a Chilean maricon» ដែល​ពាក្យ Maricon គឺជា​ពាក្យ​អេ​ស្ប៉ា​ញ​សំដៅមនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​ករណី​ទី​១​របស់​ពួក​អ្នកគាំទ្រ​ក្រុម​ម៉ិ​ក​ស៊ិ​ក​ដែលត្រូវ​បាន​ចោទប្រកាន់​រឿង​ស្រឡាញ់​ភេទ​ដូច​គ្នា​ដោយ FIFA នោះ​ទេ ។ ជាក់ស្តែង​ ស្ថាប័ន​បាល់ទាត់​ដ៏ធំ​មួយ​នេះ​ធ្លាប់​បាន​ទាក់ទង​ទៅ​សហព័ន្ធ​បាល់ទាត់​ម៉ិ​ក​ស៊ិ​ក MFF ពី​អាកប្ប​កិរិយា​របស់​អ្នកគាំទ្រ​អំឡុង​ការ​ប្រកួត Confederations Cup កាលពី​ឆ្នាំ​មុន​នៅ​លើទឹកដី​រុ​ស្ស៊ី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ