ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនឬ? ចិន​ដែលមកចែកអំណោយដល់​សិស្សសាលាស្ទឹងមានជ័យនេះ «ជាសេដ្ឋី​ស្តេច​ល្បែង»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មាន​សេដ្ឋី​ចិន​លំដាប់​ខ្ពស់​ម្នាក់ ដែល​នៅ​លើ​ដងខ្លួន និង​សម្លៀក​បំពាក់ សុទ្ធតែ​ជា​មាស​សុទ្ធ ធំ​ៗ​ពាក់​​ជ្រែក​​លើ​ខ្លួន រួម​ជាមួយ​អង្គរក្ស​មាឌធំ​ៗ​ជា​ច្រើន​នាក់ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧ​ប​ភោ​ភ​បរិភោគ និង​សម្ភា​រ​​សិក្សា​មួយ​ចំនួន…

រាជធានីភ្នំពេញ ៖ ​មាន​សេដ្ឋី​ចិន​លំដាប់​ខ្ពស់​ម្នាក់ ដែល​នៅ​លើ​ដងខ្លួន និង​សម្លៀក​បំពាក់ សុទ្ធតែ​ជា​មាស​សុទ្ធ ធំ​ៗ​ពាក់​​ជ្រែក​​លើ​ខ្លួន រួម​ជាមួយ​អង្គរក្ស​មាឌធំ​ៗ​ជា​ច្រើន​នាក់ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧ​ប​ភោ​ភ​បរិភោគ និង​សម្ភា​រ​​សិក្សា​មួយ​ចំនួន មក​ចែក​ជូន​ដល់​សិស្សសាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩  មិថុនា ។

ការ​ចុះ​មក​ដល់​ក្នុង​បរិវេណ​សាលា​បឋម​សិក្សាពី​សំណាក់​សេដ្ឋី​ខាងលើ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​សារ​ក្រុម​សេដ្ឋី​រូប​នោះ មិន​បាន​ជូនដំណឹង​មុន​ដល់​នាយក​សាលា ពោល​គឺ​ពួក​គេ​បាន​ជិះ​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង ចូល​មក​ចែក​អំណោយ​ដល់​សិស្ស​ទាំងអស់​នៅ​ក្នុង​សាលា​តែ​ម្តង ។

ហើយ​អ្វី​ជា​ការ​កត់សម្គាល់ និង​មានការ​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ​សេដ្ឋី​ចិន​ខាងលើ ពាក់​សុទ្ធតែ​ខ្សែ​.ក ចិញ្ចៀន និង​គ្រឿងអលង្ការ​ផ្សេង​ៗ​ពេញ​ដងខ្លួន ​គិត​ចាប់ពី​ក្បាល​ ដល់​ចុងជើង គឺ​សុទ្ធតែ​ជា​មាស​សុទ្ធ មាន​ទំហំ​ធំ​ៗ រួម​ជាមួយ​អង្គរក្ស​មាឌធំ​ជា​ច្រើន​នាក់ ស្លៀកពាក់​​ ពាក់​វេ​តា​យ៉ាង​ហំ​ហាន​បំផុត​ផង​ដែរ ។ ពំ​ុ​មាន​ប្រភព​​ព័ត៌មាន​ណាមួយ បញ្ជាក់​អោយ​ដឹង​ពី​ឈ្មេ​ាះ របស់​សេដ្ឋី​ចិន​រូប​នេ​ាះ​ឡើយ តែ​ប្រភព​ច្បាស់ការ​អះ​អាង​ថា សេដ្ឋី​រូប​នោះ​ជា​ស្តេច​ល្បែង​លុយ​រាប់​​រយ​លាន​ដុល្លារ​​នៅ​ប្រទេស​ចិន ។

សូម​បញ្ជាក់​ថា ការ​នាំ​យក​អំណោយ​ចែក​ជូន​សិស្សសាលា​ស្ទឹង​មាន​ជ័យ​ ធ្វើឡើង​កាលពីម្សិលមិញនោះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ​ពី​សំណាក់​បងប្អូន​ពលរដ្ឋ​ដែល​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ក្រោយ​មានការ​ប​ង្ហោះ​ពី​សកម្មភាព​ដ៏​ហ៊ឺហា​​របស់​សេដ្ឋី​ចិន​ខាងលើ ក្នុង​ការ​នាំ​យក​អំណោយ​ចែក​ជូន​សិស្សសាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ​ខាងលើ​នេះ  ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ